ស្រវឹងជិះម៉ូតូទៅបុកស៊ីទែនប្រេង របស់ក្រុមហុ៑ន ICM ដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាម

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ក្នុងស្ថានភាព ស្រវឹងជោកជាំ បានបើកម៉ូតូស្កុបពី ក្នុងល្បឿនលឿន ជ្រុលទៅបុកស៊ីទែនប្រេង របស់ក្រុមហុ៑ន ICM ដែលដាក់នៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យដួលបោកក្បាល ស្លាប់ភ្លាមៗក្នុងថ្លុកឈាម កាលពីម៉ោង ១០យប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០៤ នៅចំណុចផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៉ុក រដ្ឋា អាយុ ២៣ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិក្តី ឃុំក្តី ស្រុកចំការលើ ខេត្តកំពង់ចាម។ មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ម៉ូតូបើកក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ ក្នុងស្ថានភាពស្រវឹងជោកជាំ ស្រាប់តែរេចង្កូតទៅបុក ស៊ីទែនប្រេង របស់ក្រុមហុ៑ន ICM ដែលកំពុងធ្វើនៅក្បែរផ្លូវ ដួលបោកក្បាលស្លាប់ភ្លាមៗ នៅកន្លែងហេតុតែម្តង៕
Source from: watphnom-news.com