នាង Kojima Haruna ប្រកាសលក់រូបស្រាតតាមប្រព័ន្ធអនឡាញ ធ្វើឲ្យប្រុសៗជ្រួលជ្រើម

ប្រទេសជប៉ុន ៖ តាមប្រភពព័ត៌មានបរទេស នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ បានប្រាប់ឲ្យដឹងថា នាង Kojima Haruna ដែលជាសមាជិក AKB48 បានប្រកាសលក់ រូបថតអាក្រាតកាយ និងរូបភាពសិចស៊ី តាមប្រព័ន្ធអនឡាញ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយទំព័រ Baidu បានរាយការណ៍ថា នាង Haruna បានបោះពុម្ពផ្សាយសៀវភៅ ស្តីពីរូបថតស្រាតផ្ទាល់ខ្លួន រាប់លានក្បាល នៅក្នុងពេលបច្ចុប្បន្ននេះ ។
បើយោងគេហទំព័រចិន បានចុះផ្យាយថា នាង Haruna Kojima សមាជិក AKB48 ជាតារាសម្តែង ដែលមានទេពកោសល្យ បានបង្ហាញរូបស្រាត និងសិចស៊ីជាច្រើនសន្លឹក តាមប្រព័ន្ធអនឡាញ ដោយប្រកាសលក់ ជាសាធារណៈ ធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រ តាមប្រព័ន្ធអនឡាញ នៅគ្រប់ទិសទី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះដំណឹងមួយនេះ។ តាមការប្រកាសលក់រូបស្រាត របស់នាង Haruna Kojima ក៏បានទាក់ទាញ និងការយកចិត្តទុកដាក់ ពីអ្នកនិយមលេង ប្រព័ន្ធអនឡាញ នៅប្រទេសចិន រាប់លាននាក់ ចូលទស្សនាផងដែរ៕
Source from: watphnom-news.com