ថ្ងៃឆ្លងឆ្នាំសកលឆ្នាំចាស់ឈានចូលឆ្នាំថ្មី ក្រុមហ៊ុន OPENNET ធ្វើឲ្យអថិតិជនខកចិត្តនិងក្តៅក្រហាយ

ក្រៅពីពិធីបុណ្យចូលឆ្នាំថ្មីតាមប្រពៃណីរបស់ជនជាតិនានាដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គឺបុណ្យចូលឆ្នាំសកលក៏ជាបុណ្យចូលឆ្នាំមួយដ៏ពេញនិយមដែរនៅកម្ពុជា ដែលមនុស្សម្នាត្រូវការទំនាក់ទំនងជូនពរគ្នាទៅវិញទៅមក តាមរយៈប្រព័ន្ធសេវា Internet នាសម័យនេះ ប៉ុន្តែក្រុមហ៊ុនរបស់វៀតណាមមួយឈ្មោះ OPENNET បានធ្វើឲ្យអតិថិជនខកចិត្ត និងក្តៅក្រហាយទៅវិញនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ម្សិលមិញនេះ ដែលជាថ្ងៃឆ្លងឆ្នាំសកលឆ្នាំចាស់២០១៣ឈានចូលឆ្នាំថ្មី២០១៤ ពីព្រោះសេវា Internet ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន OPENNET របស់វៀតណាមនេះមិនដំណើរការចាប់តាំងពីព្រឹកព្រលឹមរហូតដល់ម៉ោង១៧ល្ងាច បង្កឲ្យមានការប៉ះពាល់ដល់ការងាររបស់អតិថិជនយ៉ាងធ្ងន់ធ្ងរ ។
អតិថិជនក្រុមហ៊ុន OPENNET បាននិយាយទាំងខកចិត្តថា ក្រុមហ៊ុននេះផ្គត់ផ្គង់សេវា Internet មិនដូចការផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងផុសផុលរបស់ខ្លួននោះទេ គឺជាក់ស្តែងក្រៅពីមានល្បឿនយឺត តែងតែមានការរអាក់រអួលដំណើរការជាញឹកញាប់ ដូចជា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ម្សិលមិញនេះជាដើម សេវាផ្គត់ផ្គង់បានគាំងដំណើរការតែម្តង ខណៈដែលក្រុមហ៊ុនតែងមានទម្លាប់ឆ្លើយតបទៅនឹងអតិថិជនយករួចខ្លួនថា "សុំទោស ដែលក្រុមហ៊ុនមិនបានជូនដំណឹងជាមុន ពីព្រោះ Server មានបញ្ហា (Sic!)" ៕
Source from: www.dtn7.com