លោក អង សុ​​ខិ​​ណោ បន្ត​យក​​កំ​ណែ​ទ​ម្រង់​​​ស៊ី​​ជ​​ម្រៅ​​​ទៅ​​​​ទ្រាប់​អ​ង្គុយ​ហើយ​​​​បិទ​​ភ្នែក​ ឲ្យ​​​​ទំ​​​និញ​​​​​គេច​​ពន្ធ​​​របស់​ឈ្មួញ​ធំ​ៗ ​ហូរ​​ចូលដោយ​ធូរ​រលូន

លោក អង សុ​​ខិ​​ណោ បន្ត​យក​​កំ​ណែ​ទ​ម្រង់​​​ស៊ី​​ជ​​ម្រៅ​​​ទៅ​​​​ទ្រាប់​អ​ង្គុយ​ហើយ​​​​បិទ​​ភ្នែក​ ឲ្យ​​​​ទំ​​​និញ​​​​​គេច​​ពន្ធ​​​របស់​ឈ្មួញ​ធំ​ៗ ​ហូរ​​ចូលដោយ​ធូរ​រលូន

​ខេត្តសៀមរាប៖តាម​​ការ​ណែ​នាំ​​របស់អគ្គ​នា​យក​​គយ​​និង​​រ​ដ្ឋា​ករក្នុង​​កិច្ច​ប្រ​ជុំ​​បូក​សរុប​​ប្រាក់​ចំ​ណូល​​ពន្ធ​​ប្រ​ចាំ​ខែគឺ​​មិន​​យោគ​យល់​​ជា​ដាច់​ខាតចំ​ពោះ​​ម​ន្ត្រី​​គយដែល​​ឃុប​ឃិត​​ឲ្យ​​មាន​ការ​​រត់​ពន្ធ​​ទំ​និញ​​ខុស​ច្បាប់

​ខេត្តសៀមរាប ៖ តាម​​ការ​ណែ​នាំ​​របស់ អគ្គ​នា​យក​​គយ​​និង​​រ​ដ្ឋា​ករ ក្នុង​​កិច្ច​ប្រ​ជុំ​​បូក​សរុប​​ប្រាក់​ចំ​ណូល​​ពន្ធ​​ប្រ​ចាំ​ខែ គឺ​​មិន​​យោគ​យល់​​ជា​ដាច់​ខាត ចំ​ពោះ​​ម​ន្ត្រី​​គយ ដែល​​ឃុប​ឃិត​​ឲ្យ​​មាន​ការ​​រត់​ពន្ធ​​ទំ​និញ​​ខុស​ច្បាប់ ការ​លួច​បន្លំ​​ពន្ធ​​តាម​​ប​ច្ចេក​ទេស  ក៏ដូចជា​ការយោគយល់ ចំពោះ​ឈ្មួញ​ដែលជា​បក្ខពួក គ្រួសារ​របស់ខ្លួន បង្កើត​ឲ្យ​មានការ​រកស៊ី នាំចូល​ទំនិញ​តាមបែប​មិន​ស្មោះត្រង់ នាំ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ​។ ដូច្នេះ​ករណី​លោក អង សុ​ខិ​ណោ  ជា​ប្រធានការិយាល័យ​គយ ប្រចាំ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ ខេត្តសៀមរាប កំពុង​ក្លាយជា​កម្មវត្ថុ​ដ៏​សំខាន់​មួយ ដើម្បី​សាកល្បង​កំណែទម្រង់​ស៊ីជម្រៅ របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​។​

​អ្នកតាមដាន​កំណែទម្រង់​គយ បាន​លើកឡើងថា សម្រាប់​ការនាំ​ចូល​ទំនិញ របស់​ឈ្មួញ​ធំៗ​អំឡុងពេល​មានការ​រឹតបន្តឹង លើ​ការប្រមូល​ពន្ធ​ឲ្យ​បាន ១០០​ភាគរយ ហាក់ដូចជា​ស្ថិតនៅក្នុង ភាព​ប្រយ័ត្នប្រយែង​ច្រើនជាង​មុន ប្រសិនបើ​ក្រុម​ឈ្មួញ​និយាយ​ត្រូវ ជាមួយ​គយ​ប្រចាំ​ច្រកព្រំដែន លើ​ការលួចបន្លំ​ពន្ធ​តាម​បច្ចេកទេស ក៏​ត្រូវតែ​និយាយ​ជាមួយ គយ​ចល័ត​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​បង្ក្រាប​នៅតាម​ផ្លូវ​។ ធ្វើបែបនេះ​ដើម្បី​ភាព​សុខ​ស្រួល​ទាំងអស់គ្នា ព្រោះ​ជាគោលការណ៍​ប្រសិនបើ ជំនាញ​គយ​ចល័ត​ចាប់បាន​ទំនិញ​ទាំងឡាយណា ដែល​នាំចូល​ពី​ច្រកព្រំដែន​ណាមួយ គឺប្រធាន​ការិយាល័យ​គ​យ ប្រចាំ​ច្រក​នោះ ជា​អ្នកទទួលខុសត្រូវ ដូច្នេះ​អំពើ​រត់ពន្ធ​ទូរស័ព្ទ​ទំនើបៗ ចូល​តាម​ច្រក​ព្រលានយន្តហោះ ខេត្តសៀមរាប ដែល​គយ​ចល័ត​និង​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង ធ្លាប់​បង្ក្រាបបាន ២​ករណី គឺជា​កំហុសឆ្គង​ដ៏​ធ្ងន់ធ្ងរ​ដែល​លោក ប៉ែន ស៊ីម៉ន មិនត្រូវ​បន្ត​យោគយល់ ចំពោះ​លោក អង សុ​ខិ​ណោ ទៀត​ទេ​។​

​មានការ​រំលឹក​ផងដែរ​ថា ករណី​ទី​១ គឺ​ក្រុម​ឈ្មួញ​មានអំណាច បាន​ប្រើប្រាស់​រថយន្ត​រ៉ង់​រ៉ូ​វែ ដឹកជញ្ជូន​ទូរស័ព្ទ​ទំនើបៗ គេចពន្ធ​ម៉ាក​សាំ​ស៊ុ​ង ចំនួន ៤​វ៉ា​លី​ធំៗ បង្កប់​ទូរស័ព្ទ​ទំនើប​មិនតិចជាង ៣​ពាន់​គ្រឿង ត្រូវបាន​កងរាជអាវុធហត្ថ ស្រុក​ស្ទោង ឃ្លាំមើល​និង​បង្ក្រាបបាន​ទាំងយប់​។ ក្នុង​ហេតុការណ៍​នោះ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ក៏​ធ្លាប់បាន​កោះហៅ​លោក អង សុ​ខិ​ណោ និង​អនុប្រធាន​របស់គាត់​ម្នាក់ ទៅ​សួរនាំ​ផងដែរ ពី​ហេតុការណ៍​ដែល​ឈ្មួញ អាច​នាំចូល​ទូរស័ព្ទ​គេចពន្ធ តាម​ច្រក​ព្រលានយន្តហោះ ខេត្តសៀមរាប ហើយ​កាលណោះ គេ​ដឹងថា លោក អង សុ​ខិ​ណោ បាន​បំភ្លឺ​ប្រាប់​ថ្នាក់លើ​ថា គាត់​គ្មាន​វត្ត​មាននៅ​ព្រលានយន្តហោះ ខេត្ត​សៀម​រាប ខណៈដែល​មានការ​នាំចូល ទូរស័ព្ទ​គេចពន្ធ ដែល​គេ​ចាត់ទុកថា ជាការ​បំភ្លឺ​ដោយ​បំផ្លើសការពិត ប៉ុន្តែ​កាលណោះ​លោក អង សុ​ខិ​ណោ ត្រូវ​ចំណាយលុយ ច្រើន​សន្ធឹក​សន្ធាប់​ផងដែរ ទើប​អាច​រួច​ផុតពី​ការដាក់ពិន័យ ឬ​ការដកហូត​មុខតំណែង​។

​គេ​មើលឃើញថា លោក អង សុ​ខិ​ណោ ហាក់ដូចជា​មិន​កែទម្រង់ លើ​ភាព​អសកម្ម​របស់ខ្លួន ឲ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ​នោះទេ ដែល​ការកែទម្រង់​នោះ សម្តេច ហ៊ុន សែន ធ្លាប់បាន​លើកឡើងថា ជាការ​ឆ្លុះកញ្ចក់​មើល ឲ្យ​ឃើញ​កំហុស​ខ្លួនឯង ហើយ​បន្តទៅ​ងូតទឹក ដុសក្អែល​ឲ្យ​ជ្រះ​កំហុស​ទាំងនោះ ដើម្បី​កែប្រែ​ខ្លួន​ឡើងវិញ ប៉ុន្តែ​សម្រាប់​លោក អង សុ​ខិ​ណោ បែរជាយក​កំណែទម្រង់​ស៊ីជម្រៅ របស់​សម្តេច ហ៊ុន សែន ទៅធ្វើជា​ល្បែង​លេងសើច​។ រឿងហេតុ​ដែល​ជំនាញ​គយ​ចល័ត ដឹកនាំ​ដោយ​លោក រក្សា សិរី ឃាត់​ចាប់​រថយន្ត តាក់ស៊ី​មួយគ្រឿង ដែល​ដឹក​ទូរស័ព្ទ​ទំនើបៗ​គេចពន្ធ ចេញពី​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ ខេត្តសៀមរាប  កាលពី​យប់​ថ្ងៃទី​១៩ ខែកុម្ភៈ គឺជា​ភស្តុតាង​បង្ហាញថា លោក អង សុ​ខិ​ណោ នៅតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ រកស៊ី​នាំចូល​ទូរស័ព្ទ​គេចពន្ធ តាម​ច្រក​ព្រលានយន្តហោះ ខេត្ត​សៀម​រាប យ៉ាង​អនាធិបតេយ្យ​ដដែល​។​

​ទូរស័ព្ទ​គេចពន្ធ​ចំនួន ៥​វ៉ា​លី​ធំៗ ដែលមាន​បង្កប់​ជាមួយ សម្លៀកបំពាក់​សរុប​ជិត ៣០០​គ្រឿង  និង​គ្រឿងបន្លាស់​មួយចំនួនទៀត ត្រូវបាន​នាំចូល​ដោយ ស្ត្រី​មេ​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ឈ្មោះ អាណា ត្រូវជា​ភរិយា​របស់ លោក​ឧ​ត្ត​ម​សេនីយ៍ ឌួង ងៀប ជា​អនុប្រធាននាយកដ្ឋាន នគរបាល​អន្តោប្រវេសន៍ ហើយ​គេ​ដឹងថា​ឈ្មោះ អា​ណា បាន​រកស៊ី​នាំចូល​ទំនិញ​ដែល​បង់ពន្ធ​ក្នុងតម្លៃ​ខ្ពស់ តាមរបៀប​លោត​ឆត្រ​ឡើង​ដុះ​ស្លែ​ទៅហើយ តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ ខេត្តសៀមរាប ដែល​នៅ​ទីនោះ មាន​មន្ត្រីនគរបាល ជា​អ្នក​ជួយ​សម្របសម្រួល ហើយ​លោក អង សុ​ខិ​ណោ ចាំតែ​ប្រមូល​ផលប្រយោជន៍​តែប៉ុណ្ណោះ​។ ក្រោយពេល​បែកធ្លាយ​រឿង​គយ​ច​ល័ត បង្ក្រាប​ការដឹកជញ្ជូន​ទូរស័ព្ទ​ទំនើបៗ​គេចពន្ធ ដែល​នាំចូល​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ ខេត្តសៀមរាប កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ គេ​នៅ​មិនទាន់​ឃើញ​ថ្នាក់លើ ចាត់វិធានការ​កោះហៅ​លោក អង សុ​ខិ​ណោ មក​សួរនាំ​ឬ​ដាក់ពិន័យ​នៅឡើយ​ទេ​។​
 
​ក្រុមអ្នកតាមដាន​កំណែទម្រង់​គយ បាន​ទស្សន៍ទាយ​ថា ថ្នាក់លើ​មិនអាច​ដាក់ពិន័យ ឬ​ផ្លាស់ប្តូរ​មុខតំណែង របស់លោក អង សុ​ខិ​ណោ បានទេ ក៏​ព្រោះតែ​លោក អង សុ​ខិ​ណោ បាន​ត្រៀម​ស្ពាយ​លុយ​យកទៅ​បិទ​ភ្នែក​ថ្នាក់លើ កុំ​ឲ្យ​មើលឃើញ​កំហុសឆ្គង​របស់ខ្លួន ស្រដៀង​ទៅនឹង​ករណី​មុនៗ​ផងដែរ​។ អាច​បញ្ជាក់បាន​ថា លោក អង សុ​ខិ​ណោ គឺជា​ជើង​ខ្លាំង ក្នុងការ​ប្រមូល​លុយ យកទៅ​អភិវឌ្ឍន៍​មុខតំណែង ជា​បន្តបន្ទាប់ តាំងពី​កាន់​ការងារ​ជា​ប្រធាន​ឃ្លាំង ប្រចាំ​ច្រក​ព្រលាន​យន្ត​ហោះ អន្តរជាតិ​ភ្នំពេញ រហូត​បាន​ឡើង​ធ្វើជា ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ ខេត្តសៀមរាប គឺ​លោក អង សុ​ខិ​ណោ មានឱកាស​ប្រព្រឹត្ត​អំពើពុករលួយ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ យ៉ាង​អនាធិបតេយ្យ​បំផុត មិនដែល​ខ្វល់​ពី​ការកែទម្រង់ ម្តងណា​ឡើយ​៕

Wat 260222


Source from: watphnom-news.com

No comments:

Post a Comment