ដោយ​សារ​​​រូប​​ភាព​​​អា​ក្រាត​​​របស់​​អ្នក​គ្រូ ​​អតីត​​បវរ​កញ្ញា​​ អា​ណា​ព្យា​បាល​លែង​​ឲ្យ​​កូន​​ទៅ​​រៀន​

ដោយ​សារ​​​រូប​​ភាព​​​អា​ក្រាត​​​របស់​​អ្នក​គ្រូ ​​អតីត​​បវរ​កញ្ញា​​ អា​ណា​ព្យា​បាល​លែង​​ឲ្យ​​កូន​​ទៅ​​រៀន​

​ប្រទេស​អ៊ីតាលី៖អ្នក​គ្រូ​​បង្រៀន​​ជន​ជាតិ​​អ៊ី​តា​លី​​ម្នាក់ដែល​ជា​​អតីត​​បវរ​កញ្ញានិង​​តា​រា​​ម៉ូ​​ដែល​​បាន​ទទួល​​រង​​នូវ​​ការ​រិះ​គន់ពី​​សំ​ណាក់​​អា​ណា​ព្យា​បាល​​សិស្សក្នុង​សា​លា​រៀន​​កា​តូ​លិកដ៏​​ល្បី​ឈ្មោះ​​មួយ

​ប្រទេស​អ៊ីតាលី ៖ អ្នក​គ្រូ​​បង្រៀន​​ជន​ជាតិ​​អ៊ី​តា​លី​​ម្នាក់ ដែល​ជា​​អតីត​​បវរ​កញ្ញា និង​​តា​រា​​ម៉ូ​​ដែល​​បាន​ទទួល​​រង​​នូវ​​ការ​រិះ​គន់ ពី​​សំ​ណាក់​​អា​ណា​ព្យា​បាល​​សិស្ស ក្នុង​សា​លា​រៀន​​កា​តូ​លិក ដ៏​​ល្បី​ឈ្មោះ​​មួយ ដោយ​បាន​​អះ​អាង​ថា នាង​​បង្ហាញ​​រូប​ភាព​​ដ៏​សិច​ស៊ី លើសពី​ស្ថាន​ភាពជា​គ្រូបង្រៀន ។ នាង​អ៊ី​លេ​អាណា តាក់​ហ្គោ​ណេ​ល​លី គ្រូបង្រៀន​អាយុ ២៨​ឆ្នាំ បានទទួល​ការតវ៉ា ពី​ក្រុម​អាណាព្យាបាល​សិស្ស ក្រោយពី​មាន​រូបភាព​អាសអាភាស របស់​គ្រូបង្រៀន​រូបនេះ បង្ហាញ​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធើរ​ណេ​ត ។​

​ទង្វើ​ខាងលើនេះ​ធ្វើឱ្យ អាណាព្យាបាល​មួយក្រុម បញ្ជា​ឱ្យ​កូន​ចាកចេញ ពី​សាលារៀន​របស់​ពួកគេ ដែល​ស្ថិតនៅក្នុង​ទីក្រុង​មី​ឡាន ប្រទេស​អ៊ីតាលី ។ ទោះបីជា​យ៉ាងណាក៏ដោយ អាណាព្យាបាល​ផ្សេងទៀត ជាពិសេស​ឪពុក​របស់​សិស្ស ក្នុង​សាលារៀន​សាន​កា​ឡូ រួមទាំង​នាយក​សាលា បានផ្តល់​ការគាំទ្រ​ដល់​អ្នកគ្រូ តាក់​ហ្គោ​ណេ​ល​លី ។ ​ស្របពេល​ជាមួយគ្នានេះ ស្ត្រី​ជា​ម្តាយ​ដែល​ឱ្យ​កូន ចាក​ចេញពី​សាលារៀន​ខា​ង​លើ បាន​និយាយ​រិះគន់ ថា «​ពួកខ្លួន​មាន​អារម្មណ៍​ខ្មាសអៀន ចំពោះ​ទង្វើ​របស់​អ្នកគ្រូ តាក់​ហ្គោ ណេ​ល​លី ខ្លាំងណាស់ ។ ពួកខ្លួន​ហាក់ដូចជា​ចាញ់​ល្បិចកល ព្រោះ​រំពឹងទុក​ថា សាលា​ខាងលើ​មានកេរ្តិ៍ឈ្មោះ​ខ្ពង់ខ្ពស់ និង​ជា​ក្តីសង្ឃឹម​របស់​សិស្ស​» ៕

Wat 091130 Wat 091135


Source from: watphnom-news.com

No comments:

Post a Comment