អភិបាលខេត្តកែបបើកឡានក្រឡាប់ក្នុងថ្ងៃសែនចិន ស្លាប់ភរិយានិងរបួសកូនស្រី

ខេត្តកែប ៖ អភិបាលខេត្តកែបលោក កែន សត្ថា បានបើករថយន្ត ដឹកក្រុមគ្រួសារ ហើយបានបើកគេច ពីម៉ូតូមួយគ្រឿង ក៏ក្រឡាប់ធ្លាក់ផ្លូវ កាលពីវេលាម៉ោង ៩និង២០ នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤ នៅចំណុចចម្ការសាវម៉ៅ តាមបណ្តោយផ្លូវជាតិលេខ៣៣ ភូមិជម្រុក ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត បណ្តាលឲ្យភរិយាដែលជិះ ក្នុងរថយន្តជាមួយលោក បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ហើយរូបលោក និងកូនស្រី បានរួចផុតពីគ្រោះថ្នាក់ ។
រថយន្តបានក្រឡាប់ ខណៈដែលលោក កែន ចន្ថា អភិបាលខេត្តកែប បើករថយន្តដោយខ្លួនឯង ម៉ាកឡិចស៊ីស៥៧០ ពាក់ស្លាកលេខ រដ្ឋ ៤៥-២០ ៩៩៩ ចេញពីខេត្តកែប ឆ្ពោះទៅខេត្តកំពត ដែលគេដឹងថា លោកមានផ្ទះនៅខេត្តកំពតដែរ បានបើកគេចម៉ូតូមួយគ្រឿង នៅចំណុចផ្លូវកោង ក៏ក្រឡាប់រថយន្តតែម្តង ហើយភរិយាដែលស្លាប់ មានឈ្មោះ សូវ សូរីដែត អាយុ ៦០ឆ្នាំ ៕
Source from: watphnom-news.com