មានទុក្ខ​ដូច​ទូល​ភ្នំ លេបថ្នាំ​ប៉ង​សម្លាប់ខ្លួន មិន​ស្រណោះ​ប្តី​ជា​កម្មករ​និង​កូន​អាយុ ៩​ខែ​

មានទុក្ខ​ដូច​ទូល​ភ្នំ លេបថ្នាំ​ប៉ង​សម្លាប់ខ្លួន មិន​ស្រណោះ​ប្តី​ជា​កម្មករ​និង​កូន​អាយុ ៩​ខែ​

​រាជធានី​ភ្នំពេញ៖ស្ត្រី​​ម្នាក់​​ដែល​មាន​​ជំ​ងឺ​​ប្រ​ចាំ​កាយព្យា​បាល​​មិន​ជា​​សះ​ស្បើយបាន​​លេប​ថ្នាំ​​ស​ម្លាប់​ខ្លួនដើ​ម្បី​​បញ្ចប់​ជី​វិតដ៏​​សែន​​សោក​សៅត្រូវ​​ប្តី​​ដឹក​​តាម​​ម៉ូ​តូ

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​​ម្នាក់​​ដែល​មាន​​ជំ​ងឺ​​ប្រ​ចាំ​កាយ ព្យា​បាល​​មិន​ជា​​សះ​ស្បើយ បាន​​លេប​ថ្នាំ​​ស​ម្លាប់​ខ្លួន ដើ​ម្បី​​បញ្ចប់​ជី​វិត ដ៏​​សែន​​សោក​សៅ ត្រូវ​​ប្តី​​ដឹក​​តាម​​ម៉ូ​តូ យក​ទៅ​ព្យា​បាល នៅ​​មន្ទីរ​ពេទ្យ​​ព្រះ​កុ​សុ​មៈ បង្ក​​ឲ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល កាល​ពី​​វេ​លា​​​ម៉ោង ៦​ល្ងាច​ថ្ងៃទី​៣០ ខែមករា នៅផ្ទះ​ជួល​ភូមិ​ដី​ថ្មី សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

ស្ត្រី​រងគ្រោះ​មានឈ្មោះ សុខ អុក អាយុ ២៦​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​កើតហេតុ មានស្រុក កំណើត​នៅ​ភូមិ​ទួល​ខ្ពស់ ឃុំ​ចំបក់ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង មាន​ប្តី​ឈ្មោះ គូ​ន នៅ អាយុ ៣១​ឆ្នាំ មុខរបរ​កម្មករ រោងចក្រ​កាត់ដេរ មាន​ស្រុកកំណើត នៅ​ភូមិ​ស្វាយ ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង មានកូន​ប្រុស​ម្នាក់​អាយុ ៩​ខែ ។​

​បុរស​ជា​ប្តី​បាន​ឲ្យ​ដឹងថា ប្រពន្ធ​របស់គាត់ មាន​ជំងឺ​ប្រចាំកាយ តែងតែ​លេបថ្នាំ ជាប់​ជាប្រចាំ ហើយ​មុនពេល​កើតហេតុ ពេល​ចេញពី​ធ្វើការ គាត់​បានឃើញ​ប្រពន្ធ ដេក​ដង្ហក់​រក​ក្អួតចង្អោរ ខុស​ប្រក្រតី ទើប​ដឹក​ប្រពន្ធ​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ។ គ្រូពេទ្យ​បាន​ជួយសង្គ្រោះ រួច​ពី​សេចក្តីស្លាប់ ប៉ុន្តែ​មូលហេតុ​ពិតប្រាកដ ដែល​ស្ត្រី​រងគ្រោះ ប៉ុនប៉ង​សម្លាប់ខ្លួន មិនទាន់​ដឹង​នៅឡើយ​ទេ​៕

Wat 0102


Source from: watphnom-news.com

No comments:

Post a Comment