ឡានតួរីសបើកកិនម៉ូតូ និងជ្រុលទៅបុកដើមដូង ស្លាប់ម្នាក់ របួសធ្ងន់ស្រាលជាច្រើន
ខេត្តកំពត៖មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងនិង២នាក់ទៀតរងរបួសធ្ងន់ព្រមទាំងរបួសស្រាលជាច្រើននាក់បន្ទាប់ពីរថយន្តមួយគ្រឿងបើកបុកម៉ូតូខេត្តកំពត ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងនិង ២នាក់ទៀតរងរបួសធ្ងន់ ព្រមទាំងរបួសស្រាលជាច្រើននាក់ បន្ទាប់ពីរថយន្តមួយគ្រឿង បើកបុកម៉ូតូ ហើយបានជ្រុលទៅបុកដើមដូង កាលពីម៉ោង ៩ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៤ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៣ ក្នុងភូមិត្រពាំងល្ពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត តួរីសពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-5710 មានដឹកអ្នកដំណើរ នៅលើរថយន្ត ចេញពីខេត្តកំពត ឆ្ពោះទៅក្រុងព្រះសីហនុ។ ខណៈមកដល់ ចំណុចកើតហេតុ ក៏បានបើកបុកម៉ូតូវ៉េវ គ្មានស្លាកលេខ ដែលជិះគ្នា ៣នាក់ ក្នុងទិសដៅបញ្ច្រាសគ្នា យ៉ាងពេញទំហឹង និងកិនពីលើម៉ូតូ បណ្តាលឲ្យឈ្មោះម៉ៃ ជាវ អាយុ ២៩ឆ្នាំ ស្លាប់នៅនឹងកន្លែង និង ២នាក់ទៀតរបួស បាក់ដៃបាក់ជើង។
រថយន្តបង្កមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកដើមដូង យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកជិះនៅលើរថយន្ត របួសធ្ងន់ចំនួន ២នាក់ និងរបួសស្រាល ជាច្រើននាក់ ហើយដោយឃើញសភាពមិនស្រួល អ្នកបើកបរបានចុះ ពីរថយន្តរត់គេចខ្លួន បាត់ស្រមោល។ សមត្ថកិច្ចបាន ទៅដល់ កន្លែងកើតហេតុ ហើយជួយយកអ្នករបួស មានក្មេងចាស់ ចេញពីរថយន្ត ដើម្បីដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ៕
Source from: watphnom-news.com

Loading...
Loading...