ឡានធំបើកកិនដាច់ជើងទាំង២ ត្រឹមជង្គង់ចុះមកក្រោម ស្លាប់លើឡានសង្គ្រោះបន្ទាន់
ខេត្តកំពង់ឆ្នាំង៖បុរសម្នាក់បានដួលម៉ូតូរួចត្រូវរថយន្តធុនធំមួយគ្រឿងបើកមកដល់យកហ្វ្រាំងមិនទាន់កិនពីលើជើងទាំង២បាក់ខ្ទេចរងរបួសធ្ងន់ធ្ងរនិងបានស្លាប់ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានដួលម៉ូតូ រួចត្រូវរថយន្តធុនធំមួយគ្រឿង បើកមកដល់យកហ្វ្រាំងមិនទាន់ កិនពីលើជើងទាំង២ បាក់ខ្ទេចរងរបួសធ្ងន់ធ្ងរ និងបានស្លាប់ ពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ៤និង៤៥ នាទីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅតាមបណ្តោយ ផ្លូវជាតិលេខ៥ មុខក្លោងទ្វាវត្តចំពុះ ក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។
មន្ត្រីនគរបាលចរាចរណ៏ បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ អៀត ប៊ុនធឿន អាយុ ៤៥ឆ្នាំ មានទីលំនៅភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ មានមុខរបរ ជាកម្មករសំណង់ បានជិៈម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1E-0958 តាមបណ្តោយ ផ្លូវជាតិលេខ៥ ពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ក៏ជួបគ្រោះថ្នាក់ចរាចរណ៏ បណ្តាលឲ្យរបួសធ្ងន់ និងបានស្លាប់លើរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យខេត្ត ខណៈដែលកំពុងដឹកទៅសង្គ្រោះ។
ចំពោះមូលហេតុ នៃគ្រោះថ្នាក់ចរាចរណ៏ ពុំមានសាក្សីណាម្នាក់ បានឃើញបែបណានោះទេ ប៉ុន្តែក្រោយការវាស់វែង និងពិនិត្យស្លាកស្នាម នៅកន្លែងកើតហេតុ ប៉ូលិសសង្ស័យថា ជនរងគ្រោះអាចជិះម៉ូតូដួល នៅចំណុចកើតហេតុ ហើយស្របពេលជាមួយគ្នានោះ មានរថយន្តធុនធំ មិនស្គាល់ម៉ាក បើកមកពីក្រោយស្របទិសគ្នា មកដល់ក៏ជាន់ជើង បុរសរងគ្រោះទាំង ២ ត្រឹមជង្គង់ចុះក្រោម បណ្តាលឲ្យបាក់ខ្ទេច ចេញឆ្អឹងរងរបួសធ្ងន់ ហើយរថយន្តបានបើកគេច បាត់ស្រមោលតែម្តង៕
Source from: watphnom-news.com


Loading...
Loading...