ដោយសាររូបភាពអាក្រាតរបស់អ្នកគ្រូ អតីតបវរកញ្ញា អាណាព្យាបាលលែងឲ្យកូនទៅរៀន

ប្រទេសអ៊ីតាលី ៖ អ្នកគ្រូបង្រៀនជនជាតិអ៊ីតាលីម្នាក់ ដែលជាអតីតបវរកញ្ញា និងតារាម៉ូដែលបានទទួលរងនូវការរិះគន់ ពីសំណាក់អាណាព្យាបាលសិស្ស ក្នុងសាលារៀនកាតូលិក ដ៏ល្បីឈ្មោះមួយ ដោយបានអះអាងថា នាងបង្ហាញរូបភាពដ៏សិចស៊ី លើសពីស្ថានភាពជាគ្រូបង្រៀន ។ នាងអ៊ីលេអាណា តាក់ហ្គោណេលលី គ្រូបង្រៀនអាយុ ២៨ឆ្នាំ បានទទួលការតវ៉ា ពីក្រុមអាណាព្យាបាលសិស្ស ក្រោយពីមានរូបភាពអាសអាភាស របស់គ្រូបង្រៀនរូបនេះ បង្ហាញនៅលើប្រព័ន្ធអ៊ីនធើរណេត ។
ទង្វើខាងលើនេះធ្វើឱ្យ អាណាព្យាបាលមួយក្រុម បញ្ជាឱ្យកូនចាកចេញ ពីសាលារៀនរបស់ពួកគេ ដែលស្ថិតនៅក្នុងទីក្រុងមីឡាន ប្រទេសអ៊ីតាលី ។ ទោះបីជាយ៉ាងណាក៏ដោយ អាណាព្យាបាលផ្សេងទៀត ជាពិសេសឪពុករបស់សិស្ស ក្នុងសាលារៀនសានកាឡូ រួមទាំងនាយកសាលា បានផ្តល់ការគាំទ្រដល់អ្នកគ្រូ តាក់ហ្គោណេលលី ។ ស្របពេលជាមួយគ្នានេះ ស្ត្រីជាម្តាយដែលឱ្យកូន ចាកចេញពីសាលារៀនខាងលើ បាននិយាយរិះគន់ ថា «ពួកខ្លួនមានអារម្មណ៍ខ្មាសអៀន ចំពោះទង្វើរបស់អ្នកគ្រូ តាក់ហ្គោ ណេលលី ខ្លាំងណាស់ ។ ពួកខ្លួនហាក់ដូចជាចាញ់ល្បិចកល ព្រោះរំពឹងទុកថា សាលាខាងលើមានកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់ និងជាក្តីសង្ឃឹមរបស់សិស្ស» ៕
Source from: watphnom-news.com