ឡាន​បើក​បុក​ម៉ូតូ​ធុន​ធំ​ខ្ទាត​ជាង ៥​ម៉ែត្រ របួសធ្ងន់​ម្នាក់ ហើយ​បើក​រត់​បាត់ស្រមោល​

ឡាន​បើក​បុក​ម៉ូតូ​ធុន​ធំ​ខ្ទាត​ជាង ៥​ម៉ែត្រ របួសធ្ងន់​ម្នាក់ ហើយ​បើក​រត់​បាត់ស្រមោល​

​រាជធានី​ភ្នំពេញ៖បុរស​​ម្នាក់​​បាន​​រង​រ​បួស​​ធ្ងន់និង​​ម្នាក់​ទៀត​​របួស​ស្រាលខ​ណៈ​ដែល​​ពួក​គេ​​កំ​ពុង​​ជិះ​​ម៉ូ​តូ​ឌុប​​គ្នាហើយ​​ត្រូវ​​រថ​យន្ត​បើក​​បុក​​យ៉ាង​​ពេញ​ទំ​ហឹងកាល​ពី​វេ​លា​​ម៉ោង

​រាជធានី​ភ្នំពេញ ៖ បុរស​​ម្នាក់​​បាន​​រង​រ​បួស​​ធ្ងន់ និង​​ម្នាក់​ទៀត​​របួស​ស្រាល ខ​ណៈ​ដែល​​ពួក​គេ​​កំ​ពុង​​ជិះ​​ម៉ូ​តូ​ឌុប​​គ្នា ហើយ​​ត្រូវ​​រថ​យន្ត​បើក​​បុក​ ​យ៉ាង​​ពេញ​ទំ​ហឹង កាល​ពី​វេ​លា​​ម៉ោង ២​​និង​​៣០​ នា​ទី យប់​​រំ​លង​អ​ធ្រា​ត្រ ឈាន​ចូល​​ថ្ងៃ​ទី​​២៦ ខែ​កុម្ភៈឆ្នាំ​២០១៤ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​១០៥ កែង​ផ្លូវ​លេខ​២៣២ ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា​។​
 
​សាក្សី​បាន​ឲ្យដឹង​​ថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ទាំង ២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក FZ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BV 0294 ឌុប​គ្នា​តាម​បណ្តោយ ផ្លូវ​លេខ​២៣២ ក្នុងទិសដៅ​ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង ម៉ាក​ស៊ី​អរ​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2C-6459 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១០៥  ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន បាន​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ FZ យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ខ្ទាត​ជាង ៥​ម៉ែត្រ ហើយ​អ្នកបើក​ម៉ូតូ រងរបួស​បាក់ជើង និង​ម្នាក់ទៀត​រងរបួស ស្រាល​។ ឃើញ​សភាព​មិន​ស្រួល អ្នកបើកបរ​រថយន្ត បាន​បន្ថែម​ល្បឿន គេច​បាត់ស្រមោល ហើយ​ជនរងគ្រោះ ត្រូវបាន​រថយន្ត​សាមុយ ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ភ្លាមៗ​ផងដែរ​៕

Wat 260212

 


Source from: watphnom-news.com

No comments:

Post a Comment