ប៉េអឹមឃាត់ឡានដឹកដំឡូងមី ឆែកឆេររកឈើប្រណីត ត្រូវម៉ូតូបើកបុកពីក្រោយស្លាប់ម្នាក់
ខេត្តកំពង់ឆ្នាំង៖មនុស្សម្នាក់បានស្លាប់ភ្លាមៗនិងរងរបួសធ្ងន់ស្រាលចំនួន២នាក់ដោយសារជិះម៉ូតូទៅបុកគូថឡានដឹកដំឡូងមីខេត្តកំពង់ឆ្នាំង ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗ និងរងរបួសធ្ងន់ស្រាលចំនួន ២ នាក់ ដោយសារជិះម៉ូតូ ទៅបុកគូថឡានដឹកដំឡូងមី ដែលអាវុធហត្ថឃាត់ ដើម្បីឆែកឆេររកឈើប្រណីត កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៥២ និងលេខ៥៣ ស្ថិតក្នុងភូមិសុបិន ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សាក្សីបានអោយដឹងថា មន្ត្រីអាវុធហត្ថ ស្រុកកំពង់ត្រឡាច ចំនួន ២នាក់ បានឃាត់រថយន្តម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-0081 ដឹកដំឡូងមី ចេញពីខេត្តពោធិ៍សាត់ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ដោយមន្ត្រីអាវុធហត្ថ បានយករថយន្ត មកពាំងពីមុខគំរាមអោយឈប់ ដើម្បីធ្វើការសាកសួរ និងយកដែកស្រួច មកចាក់ពីលើដំឡូងមី ដោយសង្ស័យថា មានបង្កប់ឈើ។
ករណីឃាត់រថយន្ត ដើម្បីត្រួតពិនិត្យនោះ មិនបានប្រើប្រាស់ ស្លាកសញ្ញាជាសំគាល់នោះទេ ខណៈនោះក៏មាន ម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខ 1B-5030 ជិះ គ្នាចំនួន ៣នាក់ ធ្វើដំណើរពីជើងទៅត្បូង ក៏បានបុករថយន្តដំឡូងមី ដែលមន្ត្រីកងរាជអាវុធហត្ថឃាត់នោះ យ៉ាងពេញទំហឹង បណ្ដាលអោយ ស្លាប់ម្នាក់ភ្លាមៗ និងរងរបួសធ្ងន់ស្រាលចំនួន ២។
ជនរងគ្រោះជាអ្នកបើកបរម៉ូតូ ឈ្មោះ ហម ភារម្យ អាយុ ២០ឆ្នាំ បានស្លាប់បាត់បង់ជីវិត ឈ្មោះ ពុំ វិច្ឆិកា អាយុ ២១ឆ្នាំ រងរបួសស្រាល និងឈ្មោះ ឈាង ធាត់ អាយុ ១៧ឆ្នាំ រងរបួសធ្ងន់ ជនរងគ្រោះទាំង ៣នាក់ រស់នៅភូមិចំបក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ក្រោយពេលកើតហេតុ មន្ត្រីកងរាជអាវត្ថហត្ថ ទាំង ២នាក់នោះ រួមនិងអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល។
យ៉ាងណាក៏ដោយ មន្ត្រីកងរាជអាវុធហត្ថទាំង ២នាក់ ដែលឃាត់រថយន្ត ត្រូវបានគេស្គាល់ឈ្មោះម្នាក់ គឺឈ្មោះ សុភិន វិចិត្រ ជាកូនប្រុស លោកអធិការរងនគរបាល ស្រុកកំពង់ត្រឡាច។ ប្រជាពលរដ្ឋបានសំណូមពរថា នៅពេលសមត្ថកិច្ច កងរាជអាវុធហត្ថ ឃាត់រថយន្ត ដើម្បីឆែកឆេរ គួរណាស់ដាក់សញ្ញា អោយបានត្រឹមត្រូវ ដើម្បីជៀសវាងគ្រោះថ្នាក់ ដែលអាចកើតមាន ជាយថាហេតុ៕
Source from: watphnom-news.com

Loading...
Loading...