លោក ភឺន ផល្លា បិទភ្នែកឲ្យឈ្មួញប្រើ ទូកអូសគូ អូសខ្សែភ្លើងឆក់ បំផ្លាញធនធានមច្ឆជាតិ ក្នុងផ្ទៃសមុទ្រខេត្តកែប ប្រមូលលុយច្រកហោប៉ៅ
ខេត្តកំពត៖ភាពអនាធិបតេយ្យនៃការនេសាទលើផ្ទៃសមុទ្រខេត្តកែបមានប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ប្រមូលផលត្រីយ៉ាងអនាធិបតេយ្យបំផុតគេមិនដែលឃើញលោកខេត្តកំពត ៖ ភាពអនាធិបតេយ្យ នៃការនេសាទ លើផ្ទៃសមុទ្រខេត្តកែប មានប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ ប្រមូលផលត្រីយ៉ាងអនាធិបតេយ្យបំផុត គេមិនដែលឃើញលោក ភឺន ផល្លា ជានាយផ្នែករដ្ឋបាលជលផល ប្រចាំខេត្តកែប ចាត់វិធានការចុះទៅបង្ក្រាប ម្តងណាឡើយ ពោលគឺលោក ភឺន ផល្លា បានត្រឹមតែពង្រាយមន្ត្រី ឲ្យជិះអូប័រក្រឡឹងក្បែរទូកនេសាទ ដើម្បីប្រមូលលុយ យកទៅច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួនតែប៉ុណ្ណោះ មិនដែលខ្វល់ខ្វាយអ្វីឡើយ ចង់វិនាសហិនហោចធនធានសមុទ្រ និងមានការចាប់ត្រី យ៉ាងអនាធិបតេយ្យ បែបណាក៏ដោយ ឲ្យតែគាត់មានឱកាស ប្រមូលលុយយកទៅ អភិវឌ្ឍន៍មុខតំណែង។
ប្រជាពលរដ្ឋបានអះអាងថា ទូកនេសាទ ដែលកំពុងធ្វើសកម្មភាព លើផ្ទៃសមុទ្រខេត្តកែប ស្ទើរជាទូទៅកំពុងប្រើប្រាស់ ឧបករណ៍នេសាទល្មើសច្បាប់ ដូចជាទូកអូសគូ ទូកប្រើខ្សែភ្លើងឆក់ ធ្វើឲ្យប៉ះពាល់មច្ឆជាតិ ក្នុងសមុទ្រជាច្រើនប្រភេទ ដូចជាក្តាម បង្គា ត្រី ដែលមិនទាន់គ្រប់អាយុ និងស្ថិតក្នុងវ័យលូតលាស់ងាប់ ស្ទើរផុតពូជអស់ទៅហើយ ធំមិនទាន់ទេ ហើយក្នុងមួយថ្ងៃៗ រកតែកូនត្រីតូចៗ ញាស់ចេញពីសម្បុកសឹងគ្មាន ព្រោះទាំងមេទាំងកូន ត្រូវបានបំផ្លាញដោយ ឧបករណ៍នេសាទល្មើសច្បាប់។ ប្រជាពលរដ្ឋបានសម្តែង ការសោកស្តាយយ៉ាងខ្លាំង ចំពោះភាពអនាធិបតេយ្យ ដែលនាំឲ្យត្រីធំៗ កំពុងពងកូន ក៏ដូចជាកូនត្រី ដែលកំពុងលូតលាស់ ដល់វ័យបន្តពូជ ត្រូវបានបំផ្លាញដោយទូកអូសគូ និងទូកអូសប្រើខ្សែភ្លើងឆក់។
ប្រជាសហគមន៍នេសាទ ក៏បានលើកឡើងផងដែរថា ទូកប្រើឧបករណ៍នេសាទ ល្មើសច្បាប់ទាំងនោះតែងតែធ្វើសកម្មភាព នៅតំបន់អង្កោល ព្រែកតានេន ក្នុងភូមិសាស្ត្រខេត្តកែប គេមិនដែលឃើញមុខ មន្ត្រីជលផល ក្រោមការបញ្ជាផ្ទាល់ របស់លោក ភឺន ផល្លា ចុះទៅបង្ក្រាបម្តងណាឡើយ ឃើញតែទៅប្រមូលលុយ យ៉ាងប្រសេចប្រសាច។ មានការបញ្ជាក់ផងដែរថា ទូកដែលប្រើឧបករណ៍ នេសាទល្មើសច្បាប់ នៅចំណុចព្រែកតានេន មានចំនួន ៤៧គ្រឿង ហើយត្រូវបង់លុយ ឲ្យលោក ភឺន ផល្លា ក្នុងមួយគ្រឿងៗចំនួន ៤០ទៅ៦០ ម៉ឺនរៀល ក្នុងមួយខែ ជាប្រភេទទូក របស់ក្រុមឈ្មួញ មានលុយទិញឧបករណ៍ល្មើសច្បាប់ មកប្រើប្រាស់ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋក្រីក្រ ដែលមានតែទូកតូចៗ ចេញទៅនេសាទតាមជាយសមុទ្រ ក៏រងនូវការគាបជំរិត ឲ្យបង់លុយចាប់ពី ១០ម៉ឺនទៅ២០ ម៉ឺនរៀលផងដែរ។
សម្រាប់ទូកនេសាទជនជាតិយួន ដែលចូលមកធ្វើសកម្មភាព យ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ ត្រូវជាប់កាតព្វកិច្ច បង់លុយជូនសមត្ថកិច្ចពាក់ព័ន្ធ ប្រចាំការលើផ្ទៃសមុទ្រ ហើយគេមិនដែលរំលង ឬភ្លេចចូលបង់លុយ ឲ្យជំនាញជលផល ក្រោមបញ្ជារបស់លោក ភឺន ផល្លា នោះទេ ព្រោះក្នុងតួនាទីជាមន្ត្រីជំនាញ លោក ភឺន ផល្លា បានស្រង់ស្ថិតិ នៃទូកនេសាទរបស់ប្រជាពលរដ្ឋ ក្រុមឈ្មួញហើយលោក ភឺន ផល្លា ក៏មានទំនាក់ទំនងល្អ ជាមួយជនជាតិយួន ដែលប្រើទូកអូសគូ ទូកឆក់ធំៗ មានគ្រែង ២ជាន់ឬគ្រែង ៣ជាន់ ងាយស្រួលកេណ្ឌប្រមូល ឲ្យចូលបង់លុយផងដែរ។ ទូកយួនចូលមកនេសាទ ក្នុងដែនសមុទ្រខេត្តកែប មួយក្រុមៗមាន ៥ទៅ១០ គ្រឿង ដែលទូកទាំងនេះ ជាប់កាតព្វកិច្ចបង់លុយ ប្រចាំខែជូនលោក ភឺន ផល្លា និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ទើបអាចចូលមកនេសាទ យ៉ាងអនាធិបតេយ្យ លើដែនសមុទ្រខ្មែរ។
គេមិនច្បាស់ទេថា តើប្រាក់ចំណូលដែលលោក ភឺន ផល្លា ប្រមូលបានក្នុងតួនាទី ជានាយផ្នែកជលផលគ្រប់គ្រង តំបន់សមុទ្រខេត្តកែប មានបែងចែកទៅថ្នាក់ណាខ្លះទេ ទើបអ្វីៗអាចដំណើរការ ដោយរលូនល្អ ហើយប្រជានេសាទក្រីក្រ កំពុងប្រឈមនឹងការបាត់បង់ អាជីពប្រចាំថ្ងៃ ដោយសារតែការនេសាទល្មើសច្បាប់ទាំងនោះ បានបំផ្លាញធនធានមច្ឆជាតិ វិនាសហិនហោចខ្ទេចខ្ទី រកកន្លែងបន្តពូជគ្មានទេ។ ឆ្នេរសមុទ្រខេត្តកំពត ជាតំបន់សម្បូរភោគផល ធនធានធម្មជាតិ សព្វបែបយ៉ាង ប៉ុន្តែពេលនេះត្រូវបានបំផ្លិចបំផ្លាញ ដោយទូកអូសគូ និងទូកប្រើខ្សែភ្លើងឆក់ កុំថាឡើយក្តាម បង្គា សូម្បីតែឈ្លើងសមុទ្រ ក៏ងាប់ខ្ទេចខ្ទី ពេលទូកទាំងនោះអូសទៅដល់ទីណា មច្ឆជាតិងាប់អណ្តែតពេញផ្ទៃទឹក ប៉ុន្តែលោក ភឺន ផល្លា មិនដែលឈឺក្បាលវិលមុខនោះទេ ហើយគិតតែរឿងម្យ៉ាងគត់ គឺប្រមូលលុយច្រកហោប៉ៅ ទុកសម្រាប់អភិវឌ្ឍន៍មុខតំណែង៕
Source from: watphnom-news.com


Loading...
Loading...