ឧ​ក​ញ៉ា ថៃ និង លឹម ប៊ុ​ណ្ណា ​ហៅ​​ខ្នា ផ្គើន​​​ការ​ប្តេ​ជ្ញា​ចិត្ត​​របស់​​នា​យ​ក​​រដ្ឋ​មន្ត្រី បន្ត​​​​​បំ​ផ្លាញ​​ឈើ​​​ប្រ​ណីត ក្នុង​​តំ​បន់​​ព្រៃ​​ការ​ពារ​​យ៉ាង​​អ​នា​ធិប​តេយ្យ​

ឧ​ក​ញ៉ា ថៃ និង លឹម ប៊ុ​ណ្ណា ​ហៅ​​ខ្នា ផ្គើន​​​ការ​ប្តេ​ជ្ញា​ចិត្ត​​របស់​​នា​យ​ក​​រដ្ឋ​មន្ត្រី បន្ត​​​​​បំ​ផ្លាញ​​ឈើ​​​ប្រ​ណីត ក្នុង​​តំ​បន់​​ព្រៃ​​ការ​ពារ​​យ៉ាង​​អ​នា​ធិប​តេយ្យ​

​រាជធានី​ភ្នំពេញ៖ឧក​ញ៉ាលឹមប៊ុ​ណ្ណាហៅ​​ខ្នានិង​​ឧ​ក​ញ៉ាថៃ

​រាជធានី​ភ្នំពេញ ៖ ឧក​ញ៉ា លឹម ប៊ុ​ណ្ណា ហៅ​​ខ្នា និង​​ឧ​ក​ញ៉ា ថៃ រួម​ជា​មួយ​​ប​រិវារ​​ជា​ច្រើន​​ទៀត បាន​ធ្វើ​​ស​កម្ម​ភាព កាប់​បំ​ផ្លាញ​​ព្រៃ​ឈើ​​នៅ​តាម តំ​បន់​​ព្រៃ​​ការ​ពារ នៅ​ក្នុង​​ខេត្ត​ស្ទឹង​ត្រែង និង​​នៅ​ក្នុង​​ដែន​ជ​ម្រក​សត្វ​ព្រៃ​​លំ​ផា​ត់ យ៉ាង​​អ​នា​ធិ​ប​តេយ្យ​​បំផុត ដឹកជញ្ជូន​យកទៅលក់​ចែកចាយ​នៅ​ស្រុក​យួន មិនដែល​មាន​នរណា​ហ៊ាន​ហើបមាត់​នោះទេ ព្រោះ​ឧកញ៉ា ខ្នា និង​ឧកញ៉ា ថៃ បាន​បង់លុយ​ឲ្យ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ សព្វគ្រប់​អស់​ទៅហើយ ទើប​អ្វីៗ​អាច​ដំណើរការ​ដោយ​រលូន​ល្អ​។ ជាពិសេស​ភាពចម្រូងចម្រាស ដែល​កើត​មាននៅ​ចំណុច បាត​អាង​វា​រី​អគ្គិសនី​សេសា​ន​២ ក្នុង​ខេត្តស្ទឹងត្រែង បង្កឡើង​ដោយ​ឧកញ៉ា ថៃ និង​ឧកញ៉ា ខ្នា ធ្វើ​ឲ្យ​សម្តេច ហ៊ុន សែន ក្តៅស្លឹកត្រចៀក​មិនតិច​ទេ ប៉ុន្តែ​មកដល់​ម៉ោង​នេះ ជំនួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់ ឧកញ៉ា​ខ្នា និង​ឧកញ៉ា ថៃ នៅតែ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​។​

​សេចក្តីរាយការណ៍ ពី​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹងថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ ចេញពី​ដែនជម្រកសត្វព្រៃ ក្រោមលេស​ស្តា​របាត​អាង ទំនប់​វា​រី​អគ្គិ​សនី​សេ​សាន​២ កើតមាន​យ៉ាង​អនាធិបតេយ្យ ហើយ​ចំណុច​នោះ គឺជា​ទីតាំង​កាប់បំផ្លាញ និង​ដឹកជញ្ជូន​ឈើ​ផ្តាច់មុខ​របស់​ឧកញ៉ា ខ្នា សូម្បីតែ​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ ឬ​អភិបាលខេត្ត​ស្ទឹងត្រែង ក៏​មិនដែល​ហ៊ាន​ហើបមាត់​។ ឈើ​ប្រណីត​ត្រូវបាន​ឧកញ៉ា​ខ្នា តាមរយៈ​មេការ​របស់គាត់ នៅ​តំបន់​នោះ កេណ្ឌ​ប្រមូល​ប្រជាពលរដ្ឋ ឲ្យ​ចូលទៅ​កាប់បំផ្លាញ​ព្រៃឈើ យ៉ាង​គគ្រឹកគគ្រេង ប្រមូល​ដឹកជញ្ជូន​យកមក​ស្តុក​ទុក តាម​ដង​ទន្លេសេសាន ហើយ​បន្ត​រៀប​ដឹកជញ្ជូន តាម​រថយន្ត​យី​ឌុប មួយ​ខ្សែ មិនតិចជាង ៥​គ្រឿង​នោះទេ បញ្ជូនទៅ​លក់​នៅ​ស្រុក​យួន​។​

​ឧកញ៉ា ខ្នា បានក្លាយ​ជា​មេ​ឈ្មួញ កាប់បំផ្លាញ​ព្រៃឈើ​ដ៏​រង្គាល ប្រចាំ​ភូមិភាគ​ឦសាន មិន​ចាញ់​ឧកញ៉ា ទ្រី ភាព ប៉ុន្មាន​ទេ ហើយ​សមត្ថកិច្ច​និង​មន្ត្រី​ជាច្រើន សុទ្ធ​សឹង​ជា​កូនដៃ​របស់​ឧកញ៉ា ខ្នា ជា​អ្នក​ជួយ​សម្របសម្រួល រត់ការ​បើកផ្លូវ សម្រាប់​ការដឹកជញ្ជូន​ឈើ របស់​ឧកញ៉ា ខ្នា ពី​ខេត្តស្ទឹងត្រែង ចេញទៅ​លក់​នៅ​ស្រុក​យួន តាម​ខេត្តកំពង់ចាម ហើយ​ពេលខ្លះ​ក៏​ដឹកជញ្ជូន​ទៅតាម​ខេត្តក្រចេះ ឬ​ខេត្តរតនគិរី យ៉ាង​រលូន​ល្អ​បំផុត មិន​ដែលមាន​ឧបសគ្គ​នោះទេ​។ គេ​កំពុង​តាមដាន យ៉ាង​យក​ចិត្តទុកដាក់ ថា​តើ​ជំនួញ​ឈើ​ខុសច្បាប់ របស់​ឧកញ៉ា ខ្នា បានផ្តល់​ផលប្រយោជន៍​អ្វីខ្លះ ឬ​បាន​បង់​ចូលក្នុង​ហិប​ថវិកាជាតិ ចំនួន​ប៉ុន្មាន​ក្នុង​មួយខែៗ ទើប​ឧកញ៉ា ខ្នា មានមុខ​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​រាលដាល នៅ​តំបន់​ភូមិភាគ​ឦសាន  មិន​ក្រែង​ញញើត​ចំពោះ​ចំណាត់ការ កែទម្រង់​ស៊ីជម្រៅ​សូម្បីតែ​បន្តិច​។​

​ដោយឡែក នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ឯណោះ​វិញ ឧកញ៉ា ថៃ និង​បរិវារ​មួយចំនួនទៀត សុទ្ធសឹងតែ​ជា​កូនជឹង​របស់​ឧកញ៉ា ខ្នា សកម្ម​បំផុត​ក្នុងការ​ប្រមូល ប្រជាពលរដ្ឋ​ឲ្យ​ចូលទៅ​កាប់បំផ្លាញ​ព្រៃឈើ យ៉ាង​អនាធិបតេយ្យ និង​មានការ​ប្រើប្រាស់ រថយន្ត​ច្នៃ​មិនតិចជាង ៦​គ្រឿង សម្រាប់​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ យកទៅ​ស្តុក​ទុក​នៅ​ចំណុច ស្រុក​តា​វែង ដើម្បី​បន្ត​ដឹកជញ្ជូន យកទៅលក់​ចែកចាយ នៅ​ស្រុក​យួន​។ លោក អ៊ូ សុធី ជា​ប្រធាន​ដែនជម្រកសត្វព្រៃ​លំផាត់ មិនដឹង​ជា ទទួលបាន​ផលប្រយោជន៍​ប៉ុន្មាន​ទេ ក្នុង​មួយខែៗ ក្នុង​ការបិទ​ភ្នែក​ឃុបឃិត​ឲ្យ​ឧកញ៉ា ថៃ កាប់បំផ្លាញ​ឈើ​ប្រណីត ដោយ​មិនដែល​ឮមាត់​ឮ​.​ក នោះទេ​។ ជាធម្មតា ការកាប់បំផ្លាញ​ព្រៃឈើ របស់​ឧកញ៉ា ថៃ ប្រើប្រាស់​សុទ្ធតែ​រណារយន្ត ត្រង់​ស៊ី​ន័​រ លាន់ឮ​កងរំពង​ពេញ​ព្រៃ ហើយ​ធ្វើ​សកម្មភាព នៅក្បែរ​ច្រមុះ​ស្នាក់ការ​ដែន​ជម្រក​សត្វព្រៃ​លំផាត់ របស់លោក អ៊ូ សុធី ផងដែរ ប៉ុន្តែ​មន្ត្រី​អភិរក្ស​ធ្វើ​មិនដឹងមិនឮ ទុក​ឱកាស​ឲ្យ​ឧកញ៉ា ថៃ ធ្វើ​អី្វៗ​តាមតែ​អំពើ​ចិត្ត​។

​មានការ​បញ្ជាក់​ផងដែរ​ថា ឈើ​ប្រណីត​ដែល​ឧកញ៉ា ថៃ ជា​កូនជឹង​របស់​ឧកញ៉ា ខ្នា ចូលទៅ​កាប់បំផ្លាញ នៅក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ ត្រង់ចំណុច​កំពក តា​វៀន និង​ឃុំ​ស្រែ​អង្គ្រង កំពុង​កើតមាន យ៉ាង​អនាធិបតេយ្យ​ជាង​ពេលមុនៗ​ទៅទៀត ហើយ​ត្រូវបាន​ដឹកជញ្ជូន យកទៅ​ស្តុក​ទុក​ក្នុង ទីតាំង​ដី​សម្បទាន​ធំៗ​ចំនួន ២​កន្លែង គឺ​ក្រុមហ៊ុន ប៉ាស៊ីហ្វិក និង​ក្រុមហ៊ុន ហុង​អា​ញ់ អណ្តូង​មាស របស់​យួន​។ នៅ​ពីក្រោយ​ឧកញ៉ា ខ្នា និង​ឧកញ៉ា ថៃ ក៏មាន​សមត្ថកិច្ច​មួយ​ចំនួន​ទៀត បាន​ចេញ​មុខ​មកជួយ​ជ្រោមជ្រែង ឲ្យ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ របស់​ពួកគេ​ដំណើរការ​ដោយ​រលូន​ល្អ និង​ធ្លាប់មាន​ករណី​សមត្ថកិច្ច​មួយចំនួន បាន​ធ្វើជា​អ្នក​រត់ការ​ស្ពាយ​លុយ ទៅ​ចែកជូន​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ តាម​ដងផ្លូវ​ឲ្យ​ជួយ​សម្របសម្រួល ការដឹកជញ្ជូន​ឈើ​ខុសច្បាប់ របស់​ឧកញ៉ា ខ្នា និង​ឧកញ៉ា ថៃ ផងដែរ​៕

Wat Khnar


Source from: watphnom-news.com

No comments:

Post a Comment