លោក ឡុង រុក្ខា មាន​ឈ្មោះ​​ស៊ី​ប្រាក់​ខែ ក្នុង​​ក្រប​ខ័ណ្ឌ​​នគរ​បាល​ជាតិ និង​​ស៊ី​ប្រាក់​ខែ​​ពី​​ក្រុម​​ឈ្មួញ​​ដឹក​ជ​ញ្ជូន​​ឈើ​​ខុស​ច្បាប់ ល្បី​​ពេញ​​ខេត្ត​រត​ន​គិរី​

លោក ឡុង រុក្ខា មាន​ឈ្មោះ​​ស៊ី​ប្រាក់​ខែ ក្នុង​​ក្រប​ខ័ណ្ឌ​​នគរ​បាល​ជាតិ និង​​ស៊ី​ប្រាក់​ខែ​​ពី​​ក្រុម​​ឈ្មួញ​​ដឹក​ជ​ញ្ជូន​​ឈើ​​ខុស​ច្បាប់ ល្បី​​ពេញ​​ខេត្ត​រត​ន​គិរី​

​ខេត្តរតនគិរី៖បច្ចុ​ប្បន្ន​នេះ​​រថ​យន្ត​​ទំ​នើប​ៗគ្រប់​​ប្រ​ភេទ​​មិន​តិច​ជាង១០០​​គ្រឿងក្នុង​​មួយ​ថ្ងៃបាន​​ស​ម្រុក​​ដឹក​ជ​ញ្ជូន​​ឈើ​​ប្រ​ណីតចេញ​ទៅ​​លក់​​នៅ​​ស្រុក​​យួន

​ខេត្តរតនគិរី ៖ បច្ចុ​ប្បន្ន​នេះ​​រថ​យន្ត​​ទំ​នើប​ៗ គ្រប់​​ប្រ​ភេទ​​មិន​តិច​ជាង ១០០​​គ្រឿង ក្នុង​​មួយ​ថ្ងៃ បាន​​ស​ម្រុក​​ដឹក​ជ​ញ្ជូន​​ឈើ​​ប្រ​ណីត ចេញ​ទៅ​​លក់​​នៅ​​ស្រុក​​យួន យ៉ាង​ប្រ​សេច​ប្រ​សាច តាម​​ដង​ផ្លូវ​​ជាតិ​​លេខ​​៧៨ ពី​​​ក្រុង​​បាន​​លុ​ង រហូត​ដល់​​ព្រំ​ដែន​​ប្រ​ទេស​​យួន គេ​មិនដែល​ឃើញ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចាត់វិធានការ​បង្ក្រាប ឲ្យ​មាន​ប្រសិទ្ធភាព​ម្តងណា​ឡើយ មិនដឹង​ជាមាន​អាថ៌កំបាំង​អ្វី​ទេ សូម្បីតែ​លោក ឡុង រុក្ខា ជា​ប្រធាន​នគរបាល អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ ក៏​មិន​ហ៊ាន​ហើបមាត់ ពី​ការដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ ដែល​កំពុង​ផ្គើន​បទបញ្ជា របស់​រដ្ឋាភិបាល ។​

​សេចក្តីរាយការណ៍​ពី​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង ផ្លូវជាតិ​លេខ​៧៨ មិនសូវ​ហ៊ាន​ធ្វើដំណើរ​ចេញពី ផ្ទះសម្បែង​របស់ខ្លួន​នោះទេ ដោយ​សារតែ​ខ្លាច​រថយន្ត​ដឹកឈើ ដែល​បើក​ប្រដេញ​គ្នា យ៉ាង​ប្រសេចប្រសាច អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​។ រថយន្ត​ដឹកជញ្ជូន​ឈើ​ទំនើបៗ ដូចជា​ម៉ាក​ធុន​ដ្រា ឡង់​គ្រី​ស័​រ ឡិច​ស៊ី​ស សាំ​យ៉ុង កាមរី​ច្នៃ បា​ឡែ​ន មិនតិចជាង ១០០​គ្រឿង​នោះទេ បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញទៅ​លក់​នៅ​ស្រុក​យួន តាម​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ ច្រករបៀង​ភ្នំ​ក្រហម និង​ច្រករបៀង​១៩ នៅក្រោយ​កាស៊ីណូ របស់​ឧកញ៉ា ទ្រី ភាព មិនដែល​មានការ​បង្ក្រាប​ទប់ស្កាត់​ម្តងណា​ឡើយ ។​

​មានការ​បញ្ជាក់​ផងដែរ​ថា សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ ដែល​ដាក់​ប៉ុស្តិ៍​ជជុះ​ជា​ហូរហែ តាមផ្លូវ​ជាតិ​លេខ​៧៨ តាំងពី​ក្រុង​បាន​ឡុង រហូតដល់​ច្រកព្រំដែន​យួន កំពុង​ត្រូវប៉ាន់​ក្នុងការ​ប្រមូល​លុយ ពី​ជំនួញ​ឈើ​ខុសច្បាប់ ទើប​គ្មាន​ការបង្ក្រាប ហើយ​ឈ្មួញ​ទាំង​តូច​ទាំង​ធំ បាន​ប្រើប្រាស់​លុយ​ទិញ​ទឹកចិត្ត មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​ស៊ីប្រាក់ខែ​រដ្ឋ ឲ្យ​ចូល​ដៃ​ចូល​ជើង​ឃុបឃិត ជាមួយ​ជំនួញ​ឈើ​ខុសច្បាប់ របស់​ពួកគេ​យ៉ាង​រលូន​ល្អ​។ រឿង​ដែល​គ្មាន​ការបង្ក្រាប ក៏​ព្រោះតែ​ក្រុម​ឈ្មួញ​ចេះ​គិតគូរ បង់លុយ​ឲ្យ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​គ្រប់​ជាន់ថ្នាក់ ហើយ​អ្វីៗ​អាច​ដំណើរការ​ដោយ​រលូន ក៏​ព្រោះតែ​លោក ឡុង រុក្ខា ជា​មេ​នគរបាល​អន្តោប្រវេសន៍​ប្រចាំ ច្រក​អន្តរជាតិ​អូ​រយ៉ា​ដាវ ជា​អ្នក​ឃុបឃិត​បិទ​ភ្នែក ឲ្យ​ក្រុម​ឈ្មួញ​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​។​

​គេ​ដឹងថា ឡាន​ទំនើបៗ​ទាំងនោះ សុទ្ធសឹង​ជា​របស់​ឈ្មួញ​ធំៗ ដឹកឈើ​មកពី​ចំណុច​ស្រុក​វ៉ឺ​ន​សៃ ស្រុក​តា​វែង ស្រុក​កូន​មុំ និង​ស្រុក​អូរ​ជុំ ចេញទៅ​ស្រុក​យួន តាម​ចំណុច​ច្រករបៀង​១៩ និង​ច្រករបៀង​ភ្នំ​ក្រហម ដែល​ច្រករបៀង​ទាំង ២​នេះ គ្រប់គ្រង​ដោយ​សមត្ថកិច្ច ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ដឹកនាំ​ដោយ​លោក ឡុង រុក្ខា​។ ដោយឡែក កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៦២៣ និង​កម្លាំងយោធា​វរៈ​ការពារ​ព្រំដែន​លេខ​១០២ ក៏មាន​សិទ្ធិអំណាច​ឈរជើង ការពារ​ច្រករបៀង​ទាំង ២​កន្លែង​នេះ​ផងដែរ  ប៉ុន្តែ​ពួកគេ​មិនដែល​អើពើ បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទាំង​នោះទេ គឺ​គ្រប់ផ្នែក​ទាំងអស់ នាំគ្នា​សម្ងំ​យ៉ាង​សុខ​ស្រួល ក្នុងការ​ប្រមូល​លុយ​ពី​ជំនួញ​ឈើ​ខុសច្បាប់ យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។​

​គេ​មិន​ច្បាស់​ទេ​ថា តើ​លោក ឡុង រុក្ខា ប្រធាន​នគរបាល​អន្តោ​ប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ ទទួលបាន​ផលប្រយោជន៍​ប៉ុន្មាន ពី​ជំនួញ​ឈើ​ខុសច្បាប់​នោះ​ទេ ព្រោះ​ក្នុងតួនាទី​ជា​ប្រធាន​ច្រក អន្តរជាតិ​អូរ​យ៉ា​ដាវ ដែល​គ្រប់គ្រង​ច្រករបៀង​១៩ និង​ច្រករបៀង​ភ្នំ​ក្រហម លោក ឡុង រុក្ខា កំពុងតែ​សម្ងំ​កើប​លុយ​ពី​ការហូរចូល ទំនិញគេចពន្ធ​ពី​ស្រុក​យួន​ផង និង​ឃុបឃិត​បិទ​ភ្នែក ឲ្យ​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញទៅ​ស្រុក​យួន​ផង​។ រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​គេ​ដឹងថា លោក ឡុង រុក្ខា មានឈ្មោះ​ស៊ីប្រាក់ខែ ក្នុង​ក្របខ័ណ្ឌ​ជា​នគរបាលជាតិ​ផង ហើយ​ប្រភព​ខ្សឹបខ្សៀវ​ខ្លះ ក៏បាន​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា លោក ឡុង រុក្ខា ក៏មាន​ឈ្មោះ​ស៊ីប្រាក់ខែ​ពី​ក្រុមហ៊ុន​ឧកញ៉ា ទ្រី ភាព ដែល​សកម្ម​បំផុត​ក្នុងការ ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន តាម​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ​ផងដែរ​៕

Wat 260223

Wat 260221


Source from: watphnom-news.com

No comments:

Post a Comment