ឡានវីហ្គោបើកលឿនដូចហោះ ជ្រុលទៅបុកអ្នកដើរឆ្លងផ្លូវ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់
ខេត្តកំពង់ចាម៖ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងក្មេងប្រុសម្នាក់ទៀតបានរងរបួសធ្ងន់ខណៈដែលនាំគ្នាដើរឆ្លងផ្លូវត្រូវរថយន្តវីហ្គោខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងក្មេងប្រុសម្នាក់ទៀត បានរងរបួសធ្ងន់ ខណៈដែលនាំគ្នាដើរឆ្លងផ្លូវ ត្រូវរថយន្តវីហ្គោ បើកលឿនជ្រុលទៅបុក យ៉ាងពេញទំហឹង កាលពីវេលាម៉ោង ៤និង៣០ នាទីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៤ នៅតាមបណ្តោយ ផ្លូវជាតិលេខ៧២ ត្រង់ភូមិជីមាន់លិច ឃុំក្រែក ស្រុកពញាក្រែក ខេត្តកំពង់ចាម ។
ស្ត្រីរងគ្រោះ ដែលត្រូវរថយន្តបុកស្លាប់ មានឈ្មោះ ហុក ស៊ីអេង អាយុ ៦៥ឆ្នាំ និងក្មេងប្រុសម្នាក់ទៀត បានរងរបួសធ្ងន់ មិនទាន់ស្គាល់អត្តសញ្ញាណ អ្នកទាំ់ង ២រស់នៅភូមិ-ឃុំ កើតហេតុខាងលើ ។ មុនពេលកើតហេតុ ជនរងគ្រោះ បានដើរលើចិញ្ចើម ផ្លូវជាតិលេខ៧២ ហើយបានឆ្លងផ្លូវ ស្រាប់តែមានរថយន្តវីហ្គោ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-5797 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ជ្រុលមកបុកទាំងកំរោលតែម្តង។
បន្ទាប់ពីបុកជនរងគ្រោះ បណ្តាលឲ្យស្លាប់ និងរងរបួសហើយនោះ អ្នកបើកបររថយន្តបង្កហេតុ បានព្យាយាមបើកគេច រហូតដល់ផ្លូវបំបែកក្រែក ក៏ទុករថយន្តចោល រួចគេចខ្លួនបាត់ស្រមោល ។ សមត្ថកិច្ចបានចុះទៅវាស់វែង នៅកន្លែងកើតហេតុ រួចហៅរថយន្តសង្គ្រោះដឹកក្មេងប្រុស រងគ្រោះទៅព្យាបាល នៅមន្ទីរពេទ្យ ។ ចំណែកសាកសពស្ត្រីរងគ្រោះ ត្រូវបានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី រីឯរថយន្តបង្កត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ពញាក្រែក៕
Source from: watphnom-news.com

Loading...
Loading...