លោក អ៊ុង តារា នាយសង្កាត់ព្រៃឈើតាខ្មៅ សប្បាយកើបលុយពីឈ្មួញ ដឹកជញ្ជូនឈើខុសច្បាប់ តាមផ្លូវលេខ២ លេខ៣ និងលេខ២១B
ខេត្តកណ្តាល៖បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថាបច្ចុប្បន្ននេះក្រុមឈ្មួញទាំងតូចទាំងធំកំពុងតែសំរុកធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ខេត្តកណ្តាល ៖ បើតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋបានឲ្យដឹងថា បច្ចុប្បន្ននេះក្រុមឈ្មួញ ទាំងតូចទាំងធំ កំពុងតែសំរុកធ្វើសកម្មភាព ដឹកជញ្ជូនឈើខុសច្បាប់ ឆ្លងកាត់ខេត្តកណ្តាល យ៉ាងរលូនល្អ ជាពិសេសផ្លូវជាតិលេខ២ លេខ៣ និងនិងលេខ២១B ឆ្ពោះទៅប្រទេសវៀតណាម យ៉ាងគគ្រឹកគគ្រេង ដោយគ្មានរំខានដល់ អាជ្ញាធរ ឬសមត្ថកិច្ចណាម្នាក់ឡើយ ជាពិសេសគឺលោក អ៊ុង តារា នាយសង្កាត់ រដ្ឋបាលព្រៃឈើតាខ្មៅតែម្តង ។
ក្រុមឈ្មួញរកស៊ីដឹកឈើ ប្រណីតខុសច្បាប់ធំៗមួយចំនួន សុទ្ធតែមានភ្លើងខៀវ និងមានការឃុបឃិត ជាមួយមន្ត្រីមានអំណាចធំៗ ទើបក្រុមឈ្មួញទាំងនោះ អាចធ្វើសកម្មភាពដឹកជញ្ជូនឈើ ឆ្លងកាត់ទឹកដីខេត្តកណ្តាល យ៉ាងរលូនឆ្ពោះទៅប្រទេសវៀតណាម ទាំងថ្ងៃទាំងយប់ តាមផ្លូវគោកនិងតាមផ្លូវទឹក យ៉ាងអនាធិបតេយ្យបំផុត។ មានការរិះគន់ទៀតថា ចាប់តាំងពីលោក អ៊ុង តារា បានឡើងកាន់តំណែង ជានាយសង្កាត់រដ្ឋបាលព្រៃឈើតាខ្មៅ គេមិនដែលឃើញលោក អ៊ុង តារា ដឹកនាំកម្លាំងចុះបង្ក្រាប រាល់បទល្មើសដឹកជញ្ជូនឈើ ខុសច្បាប់ ម្តងណាឡើយ។
ជាក់ស្តែងរថយន្តដឹកជញ្ជូនឈើ យ៉ាងអនាធិបតេយ្យ នៅតាមដងផ្លូវជាតិលេខ២ លេខ៣ និងលេខ២១B គេឃើញតែលោក អ៊ុង តារា ពង្រាយកម្លាំងចល័តឲ្យចេញ ដាក់កុងត្រូលជជុះ តាមដងផ្លូវជាតិចាំស្ទាក់ ប្រដេញចាប់ឃាត់រថយន្តដឹកឈើ ឲ្យចូលបង់លុយតែប៉ុណ្ណោះ។ សូម្បីតែប្រជាពលរដ្ឋ ទៅទិញឈើយកមកធ្វើផ្ទះបន្តិចបន្តួច ដឹកជញ្ជូនតាមរ៉ឺម៉ក ម៉ូតូក៏ត្រូវលោក អ៊ុង តារា បញ្ជាឲ្យកូនចៅដែលប្រចាំការ តាមកុងត្រូលជជុះទាំងនោះ ចាប់ឃាត់ឲ្យចូលបង់លុយ ដោយគិតក្នុង ១ម៉ែត្រគូបចំនួន៥ម៉ឺនរៀល ចំណែករ៉ឺម៉កម៉ូតូដឹក ធ្យូងក៏ត្រូវបង់លុយដែរ ដោយក្នុង១រ៉ឺម៉កចំនួន១០ម៉ឺនរៀល។
គ្រប់សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ឆ្លងកាត់តាមដងផ្លូវជាតិលេខ២ លេខ៣ និងលេខ២១B ដែលស្ថិតក្រោមការគ្រប់គ្រង របស់លោក អ៊ុង តារា សុទ្ធតែជាប់កាតព្វកិច្ច ចូលបង់លុយទាំងអស់ ដូច្នេះសូមថ្នាក់លើពិនិត្យមើល ភាពអសកម្មទាំងនេះផង។ ពាក់ព័ន្ធការរិះគន់ថា លោក អ៊ុង តារា គាបសង្កត់ជំរិតទារលុយ ពីប្រជាពលរដ្ឋដែលទិញឈើ ពីតាមដេប៉ូយកធ្វើផ្ទះដូចខាងលើនេះ កាសែតវត្តភ្នំ ព្យាយាមសុំការបំភ្លឺដែរ តែពុំមានប្រភពទាក់ទងបានទេ៕ ដោយ ព្រះច័ន្ទ
Source from: watphnom-news.com

Loading...
Loading...