ឃាត់ខ្លួននារីវ័យក្មេង ដកហូតបានថ្នាំញៀនយ៉ាម៉ា ១៤០គ្រាប់ បញ្ជូនទៅកាន់តុលាការ
ខេត្តបាត់ដំបង៖កម្លាំងអាវុធហត្ថការិយាល័យប្រឆាំងគ្រឿងញៀនបានឃាត់ខ្លួនស្ត្រីម្នាក់កាលពីវេលាម៉ោង៦ល្ងាចខេត្តបាត់ដំបង ៖ កម្លាំងអាវុធហត្ថ ការិយាល័យ ប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនស្ត្រីម្នាក់ កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយដកហូតថ្នាំញៀន យ៉ាម៉ាចំនួន១៤០គ្រាប់ និងសំភារៈមួយចំនួនទៀត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៤ ចាត់ការតាមនីតិវិធី។
លោក ហេង សេងហុង នាយអាវុធហត្ថ ការិយាល័យប្រឆាំងគ្រឿងញៀន បានអោយដឹងថា ស្ត្រីសង្ស័យ មានឈ្មោះ យ៉ែម សុភា ហៅនាង អាយុ ២៦ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ។ វត្ថុតាងដែលដកហូតបាន រួមមានថ្នាំញៀន យ៉ាម៉ាចំនួន ៧ថង់ តូចស្មើ ១៤០គ្រាប់ និងសំភារៈទូរស័ព្ទដៃ ចំនួនមួយគ្រឿង កាបូបយួរ១។ ឈ្មោះ យ៉ែម សុភា ហៅនាង ជាជនសង្ស័យបានបដិសេធថា ថ្នាំញៀនមិនមែនជា របស់ខ្លួននោះទេ គឺអ្នកផ្សេងជួល អោយកាន់ប៉ុណ្ណោះ ។
លោក ហេង សេងហុង នាយអាវុធហត្ថ ការិយាល័យ ប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថាទោះជាជនសង្ស័យ មិនព្រមសារភាពក៏ដោយ តែវត្ថុតាងថ្នាំញៀន ដែលលាក់ទុកក្នុងខ្លួន ត្រូវសមត្ថកិច្ចឆែកឆេររកឃើញ មិនអាចប្រកែកបានឡើយ ។ ជនសង្ស័យត្រូវបាន កម្លាំងអាវុធហត្ថ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានកសាងសំណុំរឿង ពីបទកាន់កាប់ និងដឹកជញ្ជូនថ្នាំញៀនខុសច្បាប់ បញ្ជូនទៅតុលាការ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៤ ចាត់ការតាមនីតិវិធី៕ ដោយ សុខជា
Source from: watphnom-news.com


Loading...
Loading...