បង្ក្រាបក្រុមចោរប្រុសស្រីមួយសំបុកធំ បន្ទាប់ពីបាញ់ ៣គ្រាប់ ប្លន់ម៉ូតូមិនបានសម្រេច
រាជធានីភ្នំពេញ៖បន្ទាប់ពីបានធ្វើសកម្មភាពបាញ់ប្លន់ម៉ូតូគូសង្សារវ័យក្មេងដែលកំពុងឌុបគ្នាត្រឡប់ទៅផ្ទះវិញមិនបានសម្រេចកាលពីវេលាម៉ោងរាជធានីភ្នំពេញ ៖ បន្ទាប់ពីបានធ្វើសកម្មភាព បាញ់ប្លន់ម៉ូតូគូសង្សារវ័យក្មេង ដែលកំពុងឌុបគ្នា ត្រឡប់ទៅផ្ទះវិញ មិនបានសម្រេច កាលពីវេលាម៉ោង ២និង៣០ នាទីអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៤ នៅតាមបណ្តោយ ផ្លូវវេងស្រេងសង្កាត់ចោមចៅ លោក ជឹម ឫទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំង បង្ក្រាបជនដៃដល់ និងបក្ខពួកចំនួន ៤នាក់ ក្នុងនោះមានស្រី ២នាក់ ផងដែរ នៅកន្លែងលាក់ខ្លួន ក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
មកដល់ពេលនេះ សមត្ថកិច្ចកំពុងសាកសួរ និងរកភ័ស្តុតាងមួយចំនួន ក្នុងករណីដែលចោរប្រដាប់អាវុធមួយក្រុមនេះ បានធ្វើសកម្មភាពបាញ់ប្លន់ យ៉ាងសាហាវ នៅក្នុងរាជធានីភ្នំពេញ នាពេលកន្លងមក ជាពិសេសនៅយប់កើតហេតុ ជនរងគ្រោះម្នាក់ ឈ្មោះ ថា សុខឃីម អាយុ២៥ឆ្នាំ មុខរបរអ្នកម៉ៅការសំណង់ ត្រូវក្រុមជនប្រដាប់អាវុធបាញ់ ៣គ្រាប់ បណ្តាលឲ្យត្រូវចំកំប៉េះគូទមួយគ្រាប់ និង ២គ្រាប់ទៀតខុសគោលដៅ ក្នុងគោលបំណងប្លន់ យកម៉ូតូម៉ាក CBR ពណ៌ខ្មៅ គ្មានស្លាកលេខ ខណៈដែលជនរងគ្រោះ កំពុងដឹកសង្សារត្រឡប់ទៅផ្ទះ ៕
Source from: watphnom-news.com



Loading...
Loading...