បង្ក្រាបទីតាំងជួញដូរនិងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនប្រុសស្រីក្មេងចាស់បាន ៨នាក់

រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យ ប្រឆាំងការជួញដូរគ្រឿងញៀន បានសហការជាមួយសមត្ថកិច្ច នគរបាលខណ្ឌទួលគោក ដឹកនាំដោយលោក ហោ លីណា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះឡោមព័ទ្ធបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅផ្ទះលេខ៤៩D ផ្លូវលេខ៦៦៦ ក្រុម១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយឃាត់ខ្លួនជនសង្ស័យ ប្រុសស្រីចំនួន ៨ នាក់ រួមនឹងវត្ថុតាងមួយចំនួន កាលពីវេលាម៉ោង ១១និង៤៥ នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ ។
កម្លាំងការិយាល័យ ប្រឆាំងការជួញដូរគ្រឿង បានចុះស្រាវជ្រាវស៊ើបអង្កេតដឹងថា ទីតាំងខាងលើមានប្រព្រឹត្តបទល្មើស ពាក់ព័ន្ធនឹងគ្រឿងញៀន ទើបសុំគោលការណ៍ពីព្រះរាជអាជ្ញា និងសុំការសហការ ជាមួយនគរបាលខណ្ឌទួលគោក ដើម្បីចុះឡោមព័ទ្ធបង្ក្រាបទីតាំងខាងលើ ។ ជនសង្ស័យទាំង ៨នាក់ រួមនិងវត្ថុតាង ដែលដកហូតបាន ត្រូវសមត្ថកិច្ចបញ្ជូន មកកាន់ការិយាល័យ ប្រឆាំងការជួញដូរគ្រឿងញៀន ដើម្បីសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។
ក្នុងប្រតិបត្តិការនោះសមត្ថកិច្ច បានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៨នាក់ រួមមាន ១-ឈ្មោះ ណៃ ម៉េង ភេទប្រុស អាយុ ៤២ឆ្នាំ, ២-ឈ្មោះ អែល សារិន ភេទប្រុស អាយុ ៣៧ឆ្នាំ, ៣-ឈ្មោះ មាស ចិន្តា ភេទស្រី អាយុ ៣៣ឆ្នាំ, ៤-ឈ្មោះ ច័ន្ទ ម៉ីម៉ី ភេទស្រី អាយុ ២២ឆ្នាំ, ៥-ឈ្មោះ សេង សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ, ៦-ឈ្មោះ ជុំ កញ្ញា ភេទស្រី អាយុ ១៧ឆ្នាំ, ៧-ឈ្មោះ ម៉ៅ លក្ខិណា ភេទស្រី អាយុ ៣៧ឆ្នាំ និង៨-ឈ្មោះ ម៉ៅ ស្រីខួច ភេទស្រី អាយុ ២២ឆ្នាំ រួមនឹងវត្ថុតាង មានម៉ាទឹកកក ជាង ២ខាំ, ថ្នាំញៀនប្រភេទយ៉ាម៉ា ១៣២គ្រាប់, កាំភ្លើងខ្លី ១ដើម ម៉ាកឡុក, រថយន្តម៉ាក RAV4 មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2B-3923, ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ មួយគ្រឿង ពាក់ស្លាកលេខ 1CB-2754 ៕
Source from: watphnom-news.com