ព្រិលក្រាស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល ១៣ ឆ្នាំ កំពុងវាយប្រហារភាគកណ្តាលតូក្យូ
ប្រទេសជប៉ុន៖ក្រុមនិស្សិតនៅទីក្រុងតូក្យូនាំដើរទៅរៀនដោយប្រុងប្រយ័ត្នបំផុតកាលពីថ្ងៃសៅរ៍ខណៈដែលព្រិលទឹកកកយ៉ាងក្រាស់គ្របដណ្តប់លើដងផ្លូវនិងច្រកចូលប្រទេសជប៉ុន ៖ ក្រុមនិស្សិតនៅទីក្រុងតូក្យូ នាំដើរទៅរៀនដោយប្រុងប្រយ័ត្នបំផុត កាលពីថ្ងៃសៅរ៍ ខណៈដែលព្រិលទឹកកក យ៉ាងក្រាស់គ្របដណ្តប់ លើដងផ្លូវនិងច្រកចូល ទៅកាន់សាកលវិទ្យាល័យ របស់ពួកគេ ហើយដោយសារព្រិលធ្លាក់ខ្លាំង សាកលវិទ្យាល័យមួយចំនួន បានបង្ខំចិ្តពន្យាពេល រៀបចំការប្រឡងរបស់ខ្លួន សម្រាប់ឆ្នាំសិក្សាថ្មីឆ្នាំ២០១៤-២០១៥ ដែលនឹងចាប់ផ្តើមចូលរៀន នៅខែមេសា ខាងមុខនេះ ។
មន្ទីរឧត្តុនិយមរបស់ប្រទេសជប៉ុន បានចេញសេចក្តីជួនដំណឹងថា ព្រិលក្រាស់បំផុតមិនធ្លាប់មានក្នុង រយៈពេល ១៣ឆ្នាំកន្លងមកនេះ នឹងកើតមានឡើង នៅកណ្តាលរដ្ឋធានីតូក្យូ ហើយការកើតមាន នូវព្យុះព្រិលដ៏កម្រនេះ បណ្តាលមកពីខ្យល់ សម្ពាធទាបដែលបក់ឆ្ពោះ ទៅភាគឦសានកាត់តាមតំបន់ ភាគខាងត្បូង នៃកោះសំខាន់ ហុនស៊ូ។ ដោយឡែក ជើងហោះហើរក្នុងស្រុកឆ្ពោះ ទៅកាន់ខេត្តនានា និងចេញ ពីអាកាសយានដ្ឋាន ហាណេដា របស់ទីក្រុងតូក្យូ ត្រូវបានផ្អាកដំណើរការ ជាបណ្តោះអាសន្ន ខណៈដែលមានការអាក់ខានខ្លះ អាចជំនួសដោយ ការធ្វើចរាចរណ៍ តាមរថភ្លើងល្បឿនលឿន៕
Source from: watphnom-news.com


Loading...
Loading...