ប្អូនប្រុស​អនុប្រធាន​គណបក្សប្រឆាំង​ត្រូវបានតែងតាំង​មុខតំណែង​ថ្មី

ប្អូនប្រុស​អនុប្រធាន​គណបក្សប្រឆាំង​ត្រូវបានតែងតាំង​មុខតំណែង​ថ្មី

ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ កឹម សុខុន នាយ​នគរបាលជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​អត្តលេខ​១២៦៤៧ ត្រូវជា​ប្អូនប្រុស​ឯកឧត្តម​កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​និង​ជា​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​នៅ​មណ្ឌល​ខេត្តកំពង់ចាម  សម្រាប់​នីតិកាល​ទី​៥ ត្រូវបានតែងតាំង​មុខតំណែង​ថ្មី នៅក្នុង​ក្រសួងពាណិជ្ជកម្ម បន្ទាប់ពី​បានតែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អាណត្តិ​ទី​៥ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១១៣/១៣០៣ ចុះ​ថ្ងៃទី​២៦ ខ​ខែវិច្ឆិកា ឆ្នាំ​២០១៣ រួចមក ។​​

មុខតំណែង​ថ្មី​របស់​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ​កឹម សុខុន គឺជា​អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ។​

ដោយសារ​មានគុណ​សម្បត្តិ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ខាង​ជេរប្រទេច ហែកហួរ​បងប្រុស​បង្កើត​របស់ខ្លួន​គឺ ឯកឧត្តម​កឹម សុខា ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​កឹម សុខុន ត្រូវបានតែងតាំង​ជា​អនុប្រធាននាយកដ្ឋាន​ក​ណ្តា​ល​សន្តិសុខ​ក្រសួងមហាផ្ទៃ តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៣ និង​ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ​«​ផ្កាយ​២» ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៥១៣/៥៣៣ ចុះ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៣ ។ បន្ទាប់មក ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​កឹម សុខុន ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាណត្តិ​ទី​៥ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១១៣/១៣០៣ ចុះ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៣ ។​

ឥឡូវនេះ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​កឹម សុខុន បាន​កាន់​មុខតំណែង​ថ្មី​ជា​អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ហើយ​ដែលមាន​ឯកឧត្តម ស៊ុន ចាន់ថុល ជា​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ៕​

Kem-Sokhon1


Source from: www.dtn7.com

No comments:

Post a Comment