នាង Hwang Mi Hee ស្លៀករ៉ូបពណ៌ខ្មៅ បញ្ចញសាច់ខ្នងសខ្ចី និងគល់សុដន់មូលក្លំ

កូរ៉េខាងត្បូង ៖ នាង Hwang Mi Hee ជាតារាម៉ូដែល និងរាជិនីសម្រស់ កូរ៉េខាងត្បូង ដែលមានឈ្មោះបោះសំឡេង យ៉ាងខ្លាំងប្រចាំតំបន់អាស៊ី បានចូលរួមក្នុងការ តាំងពិព័រណ៍រថយន្ត Hyundai Tournament 2013 ហើយវត្តមាននាងបានធ្វើឲ្យ អ្នកចូលរួមនិងទស្សនិជន ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែនាង បានស្លៀកពាក់រ៉ូបពណ៌ខ្មៅ បញ្ចញសាច់ខ្នងសខ្ចី និងខាងមុខ បញ្ចេញគល់សុដន់មូលក្លំ បង្អួតភ្នែកទស្សនិកជនតែម្តង។
នៅក្នុងពិធីតាំងពិព័រណ៍រថយន្ត Hyundai Tournament 2013 ទាំងទស្សនិកជន និងអ្នកសារព័ត៌មាន បានចាប់អារម្មណ៍ ទៅលើភាពសិចស៊ីរបស់នាង Hwang Mi Hee ច្រើនជាង ការតាំងបង្ហាញម៉ូដ រថយន្ត ប៉ុន្តែអាចចាត់ទុកជា ជោគជ័យដ៏ធំមួយ ដែលទស្សនិកជន មកចូលរួមក្នុងពិធីនេះ យ៉ាងច្រើនកុះករ។ នាង Hwang Mi Hee ធ្លាប់ក្លាយជាតារា Korea’s Top 3 race queens ជាមួយនាង Lee Ji Woo និងនាង Im Ji Hye ផងដែរ៕
Source from: watphnom-news.com