ម៉ូតូប៉ះដៃចង្កូតគ្នាដួលលើផ្លូវ ឡានធំមកដល់កិនម៉ូតូខ្ទេច ម្ចាស់គ្រាន់តែរបួសស្រាល
រាជធានីភ្នំពេញ៖យុវជន២នាក់បានរងរបួសស្រាលដោយសារតែជិះម៉ូតូខ្វះការប្រុងប្រយ័ត្នប៉ះដៃចង្កូតគ្នាបណ្តាលឲ្យដួលនៅលើផ្លូវរាជធានីភ្នំពេញ ៖ យុវជន ២នាក់ បានរងរបួសស្រាល ដោយសារតែជិះម៉ូតូ ខ្វះការប្រុងប្រយ័ត្នប៉ះដៃចង្កូតគ្នា បណ្តាលឲ្យដួលនៅលើផ្លូវ ហើយចៃដន្យអាក្រក់ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត បើកមកដល់ចាប់ហ្វ្រាំងមិនទាន់ ក៏កិនពីលើម៉ូតូទាំងកំរោល កាលពីវេលាម៉ោង ១១និង១០ នាទី ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ វុទ្ធ សុផានិត ភេទប្រុស អាយុ ១៥ឆ្នាំ ជាសិស្សរស់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 1E-9802 បានរងរបួសត្រង់ជើង ។ ចំណែកជនរងគ្រោះម្នាក់ទៀត ដែលជិះប៉ះដៃចង្កូតគ្នានោះ មានឈ្មោះ ធា វាសនា ភេទប្រុស អាយុ ២៧ឆ្នាំ មានមុខរបររត់ម៉ូតូឌុប ស្នាក់នៅក្នុងភូមិ សង្កាត់កើតហេតុ មានស្រុកកំណើត នៅខេត្តស្វាយរៀង ជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ សេរី២០០៧ ពាក់ស្លាកលេខ ស្វាយរៀង 1D-1472 រងរបួសបន្តិចបន្តួចប៉ុណ្ណោះ ។
ដោយឡែករថយន្ត ដែលជ្រុលមកកិនម៉ូតូនោះ ម៉ាកហ៊ីណូ ពណ៌ខៀវ លាយបៃតង ពាក់ស្លាក លេខភ្នំពេញ 3A-0935 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណនោះទេ ក្រោយពេលកើតហេតុ បានរត់គេចខ្លួនបាត់។ មុនពេលកើតហេតុ ម៉ូតូទាំងពីរគ្រឿង បើកមកស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុ ក៏ប៉ះដៃចង្កូតគ្នា បណ្តាលឲ្យម៉ូតូមួយគ្រឿង ម៉ាកគុប ដួលបោកចូលទៅកាន់ផ្លូវ រីឯសេ១២៥ ដួលបោកមក ចិញ្ចើមផ្លូវ ស្របពេលនោះ ក៏មានរថយន្តធុនធំ មកពីក្រោយ ក៏ជ្រុលចង្កូតទៅកិន ម៉ូតូគុបតែម្តងទៅ៕
Source from: watphnom-news.com