ឯកឧត្តម​សម រង្ស៊ី មេដឹកនាំ​គណបក្សប្រឆាំង​មិនទាន់បាន​ប្តឹង​បុរស​ខ្លាំង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​«ICC» នៅឡើយ​ទេ​

ឯកឧត្តម​សម រង្ស៊ី មេដឹកនាំ​គណបក្សប្រឆាំង​មិនទាន់បាន​ប្តឹង​បុរស​ខ្លាំង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​«ICC» នៅឡើយ​ទេ​

នៅ​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៤​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បានចេញ​លិខិត​មួយច្បាប់​លេខ​០១៤/១៤​គ​.​ស​.​ជ ប្រកាស​បដិសេធ​នូវ​ការផ្សាយ​ព័ត៌មាន​មិន​ពិត​នៅលើ​ទំព័រ​Facebook​មួយចំនួន​កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៤ ដែល​បានសរសេរថា «​លោក​សម រង្ស៊ី បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ICC ក្នុង​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៤ »​។​

​តាមរយៈ​លិខិត​បដិសេធ​នេះដែរ គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា លោក​សម រង្ស៊ី ក៏ដូចជា​គណបក្ស​សង្គ្រោះ​ជាតិ​ពុំទាន់​បានដាក់​ពាក្យបណ្តឹង​នោះ នៅឡើយ​ទេ ។ ទាក់ទិន​នឹង​ដំណើរការ​ដាក់ពាក្យ​បណ្តឹង​នេះ គឺ​ក្រុម​មេធាវី កំពុង​ឋិត​នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​ព័ស្តុតាង​នៅឡើយ ។ ចំពោះ​ព័ត៌មាន​ក្នុងករណីនេះ និង​ព័ត៌មាន​ទាំងឡាយ​អំពី​គណបក្ស​សង្គ្រោះ​ជាតិ សូម​សាធារណជន​តាមដាន​តែ​ពី​ប្រភពព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​ព័ត៌មាន​ផ្លូវការ  ។​

​ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ងឿងឆ្ងល់​នោះ គឺ​នៅ​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៤ ដដែល​នេះ មាន​លិខិត​បដិសេធ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយទៀត​លេខ​០១៥/១៤​គ​.​ស​.​ជ ត្រូវបាន​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាម​Internet ដោយ​លិខិត​មាន​សរសេរ​ទាក់ទង​នឹង​ការផ្សាយ​ព័ត៌មាន​មិន​ពិត​នៅលើ​ទំព័រ​Facebook របស់​កញ្ញា​ធី សុវណ្ណ​ថា ។ លើសពីនេះ លិខិត​បានបញ្ជាក់​ទៀតថា កញ្ញា​ធី សុវណ្ណ​ថា មិនមាន​ការពាក់ព័ន្ធ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ៕​

8173_nsovantha


Source from: www.dtn7.com

No comments:

Post a Comment