ឡានដឹកកុងតឺន័ររបស់ក្រុមហ៊ុន NR បើកបុកឡានដឹកសំរាមខូចខ្ទេច ទាំងព្រឹកព្រលឹម
ខេត្តព្រះសីហនុ៖រថយន្តដឹកសំរាមក្រុមហ៊ុនស៊ិនទ្រីខេត្តព្រះសីហនុនិងរថយន្តកុងតឺន័របានបុកគ្នាយ៉ាងពេញទំហឹងខេត្តព្រះសីហនុ ៖ រថយន្តដឹកសំរាម ក្រុមហ៊ុន ស៊ិនទ្រី ខេត្តព្រះសីហនុ និងរថយន្តកុងតឺន័រ បានបុកគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ០៥និង៣០ នាទីព្រឹកថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៤ ត្រង់ចំណុចចន្លោះ បង្គោលគីឡូម៉ែត្រលេខ ២០៣-២០៤ ក្បែរស្ពានទឹកសាប ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យខូចខាតយ៉ាងដំណំ ប៉ុន្តែមិនមាននរណាម្នាក់ រងរបួសនោះទេ។
គ្រោះថ្នាក់នេះបង្កឡើង ដោយរថយន្ត ដឹកកុងតឺន័រ របស់ក្រុមហ៊ុន NR ពាក់ស្លាកលេខ ភ្នំពេញ 3A-6066 ពណ៌សលាយផ្ទៃមេឃ ធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ លុះមកដល់ចំនុចកើតហេតុ ក៏បានរេចង្កូតចូល ចំណែកផ្លូវរថយន្ត ដឹកសំរាម បើកបរដោយឈ្មោះ ចក់ និត ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅក្រុម៣ ភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលអោយខូចខាត ក្បាលរថយន្តកុងតឺន័រ យ៉ាងធ្ងន់ធ្ងរ ចំណែករថយន្តស៊ិនទ្រី ខូចខាតតិចតួច ហើយមិនបណ្តាលឲ្យ រងរបួសដល់មនុស្សនោះទេ៕
Source from: watphnom-news.com



Loading...
Loading...