ថៅកែស្រីចិត្តខ្មៅវាយធ្វើបាបនាងក្រមុំ ដែលមកស៊ីឈ្នួលដោះបំណុល និងបង្ខំឲ្យស៊ីកំអួត

រាជធានីភ្នំពេញ ៖ ដោយសារនាងក្រមុំទ្រាំលែងបាន ចំពោះទង្វើរបស់ថៅកែស្រី ដែលវាយធ្វើបាបជារៀងរាល់ថ្ងៃ បន្ទាប់ពីមកធ្វើការបម្រើ នៅផ្ទះលក់គ្រឿងបន្លាស់ម៉ូតូ នាងបានដាក់ពាក្យបណ្ដឹង ឱ្យសមត្ថកិច្ចជួយរកយុត្ដិធម៌ ហើយក្រៅពីប្រើហិង្សាថៅកែស្រីចិត្តខ្មៅ បានបង្ខំឱ្យកូនឈ្នួលស៊ីកំអួត និងគំរាមរឹបអូសដីធ្លី ពីម្តាយរបស់នាង ដើម្បីទូទាត់បំណុល នៅពេលនាងសុំឈប់ធ្វើការ យ៉ាងអមនុស្សធម៌បំផុត។
ក្មេងស្រីដែលត្រូវ ថៅកែស្រីវាយធ្វើបាបនោះ មានឈ្មោះ ផល លក្ខិណា អាយុ ១៧ឆ្នាំ មានស្រុកកំណើត នៅភូមិសេដា ឃុំវិហាសួគ៏ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល បានមករស់នៅធ្វើការផ្ទះ ជាមួយនឹងថៅកែចិត្ដខ្មៅ បានប្រហែល១ ឆ្នាំ ហើយ តែពុំដែលមានបញ្ហាអ្វីទេ។ ចាប់តាំងពីចូលឆ្នាំចិនកន្លងមក ស្រាប់តែថៅកែស្រីចាប់ផ្ដើមរករឿង រហូតវាយធ្វើបាបនាងជារៀងរាល់ថ្ងៃ ហើយពេលខ្លះមិនឱ្យនាង ងូតទឹកទៀតផង ។
ឈ្មោះ ផល លក្ខិណា បានបន្តទៀតថា ដោយទ្រាំលែងបាន នាងក៏សុំថៅកែឈប់ធ្វើការ តែត្រូវថៅកែស្រីគំរាមថា បើសិនជានាងឈប់ធ្វើការ គេនឹងទៅរឹបអូសដីផ្ទះ របស់ម្ដាយនាង នៅឯស្រុកទាំងអស់ ព្រោះថា ម្ដាយនាងបានជំពាក់លុយគេ ។ ថៅកែស្រីចិត្តខ្មៅនោះ មានឈ្មោះ ណែត អាយុ ៣០ឆ្នាំ មានមុខរបស់លក់គ្រឿង បន្លាស់ម៉ូតូ និងជួសជុសម៉ូតូ យីហោ ឡាយ វ៉េងស្រេង មានទីតាំងនៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ ផ្សារលិច ក្រុមទី២ សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ដោយនាងអាណិតម្ដាយ ហើយខ្លាចដូចពាក្យគេគំរាម ទើបនាងចេះតែទ្រាំរងទុក្ខវេទនា ឲ្យថៅកែស្រីវាយធ្វើបានតាមតែអំពើចិត្ត។ នាងបានរៀបរាប់ទាំងទឹកភ្នែកថា នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ វេលាម៉ោង ៨យប់នាងបានដួសបាយហូប ដោយសារនាងមិនសូវស្រួលខ្លួន នាងក៏បានក្អួត ពេលនោះស្រាប់តែថៅកែស្រី បង្ខំឱ្យនាងស៊ីកំអួតនោះឱ្យអស់ ពេលដែលនាងមិនស៊ី ស្រាប់តែថៅកែស្រី បានយកវែកបាយវាយនាង រងរបួសពេញខ្លួន៕
Source from: watphnom-news.com
No comments:
Post a Comment