ឡាន​ដឹក​ប្រេង​ក្រុមហ៊ុន​សូគីម៉ិច បុក​រះ​កម្មករ​មុខ​រោងចក្រ របួសធ្ងន់​ស្រាល​ជិត ១០​នាក់​

ឡាន​ដឹក​ប្រេង​ក្រុមហ៊ុន​សូគីម៉ិច បុក​រះ​កម្មករ​មុខ​រោងចក្រ របួសធ្ងន់​ស្រាល​ជិត ១០​នាក់​

​រាជធានី​ភ្នំពេញ៖រថ​យន្ដ​​ដឹក​​ប្រេង​​របស់ក្រុម​ហ៊ុន​​សូ​គី​ម៉ិចបាន​​ជ្រុល​​ចង្កូត​​បុក​​រះប​ណ្តាល​​ឲ្យ​​មនុ​ស្ស​​ជិត១០​​នាក់មាន​​ប្រុស​​ស្រី

​រាជធានី​ភ្នំពេញ ៖ រថ​យន្ដ​​ដឹក​​ប្រេង​​របស់ ក្រុម​ហ៊ុន​​សូ​គី​ម៉ិច បាន​​ជ្រុល​​ចង្កូត​​បុក​​រះ ប​ណ្តាល​​ឲ្យ​​មនុ​ស្ស​​ជិត ១០​​នាក់ មាន​​ប្រុស​​ស្រី ខ្លះ​​បើក​​ម៉ូតូ ធ្វើ​ដំ​ណើរ​​តាម​ផ្លូវ ខ្លះ​ទៀត​​ដាក់​​គ្រែ​ល​ក់​បាយ​​ម្ហូប រងរ​បួស​​ធ្ងន់​​ស្រាល កាល​ពី​​វេ​លា​​ម៉ោង ១១​​និង​​៥០ នាទី ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៤ នៅមុខ​រោងចក្រ​កាត់ដេរ យីហោ​ម៉ូ​រៀល​ហ្គា​មេ​នខ​ប តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្រុម​៥ ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ជួយសង្គ្រោះ ដោយ​មិនទាន់​ស្គាល់ អត្ដ​សញ្ញាណ នៅឡើយ​ទេ​។ ដោយឡែក​ម៉ូតូ​ចំនួន ៦​គ្រឿង និង​សម្ភារ​ផ្សេងៗ របស់​ជនរងគ្រោះ មាន​ទាំង​អ្នកលក់​បាយ លក់​ទឹកអំពៅ លក់​កាហ្វេ និង​អ្នកធ្វើដំណើរ បាន​រង​ការខូចខាត ហើយ​នេះ​អាច​ចាត់​ទុក ជា​សំណាង​ហើយ​ដែល កម្មករ និង​កម្មការិនី មិនបាន​នៅ​ផ្តុំគ្នា កុំ​អី​ក្លាយជា​សោកនាដកម្ម គួរ​ឲ្យ​រន្ធត់​ជាមិនខាន​ឡើយ​។

​គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ អ្នកបើករថយន្ដ​ដឹក​ប្រេង​ធុន​ធំ របស់​ក្រុមហ៊ុន​សូគីម៉ិច ឈ្មោះ​អ៊ូច វីរៈ​រតនា អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ ក្នុងភូមិ​ឃ្លាំង​សាំង សង្កាត់​-​ខណ្ឌ ឫស្សីកែវ ត្រូវ​ប្រជាពលរដ្ឋ​ចាប់វាយ​ប៉ោង​មុខ ទម្រាំ​នគរបាល​មូលដ្ឋាន ចុះទៅ​ដល់​ជួយ​ធ្វើ​អន្ដរាគមន៍ ជម្លៀស​យកមក​កាន់ ទីស្នាក់ការ​ប៉ុស្ដិ៍ ហើយ​រថយន្ត​បង្ក ពណ៌​ក្រហម​លា​យស មាន​ចំណុះ ២៨០០០​លីត្រ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-4258​។​

​មុនពេល​កើតហេតុ រថយន្ត​បាន​ដឹក​ប្រេង ចេញពី​ស្ថានីយ​នៅ​ឫស្សីកែវ ក្នុង​គោលបំណង ឆ្ពោះ​មក​ផ្លូវ​ទំនប់​កប់​ស្រូវ និង​ទៅកាន់ ផ្លូវជាតិ​លេខ​៣ ដើម្បី​ចែកចាយ​ឲ្យ​ម៉ូយ​នៅ​ទីនោះ ដោយ​បើក​ក្នុង​ល្បឿន​មធ្យម លុះ​មកដល់​ចំណុចកើតហេតុ ជាន់​ហ្វ្រាំង​មិន​ស៊ី​ទំនងជា បែកកា​ប៉ែន​ហ្វ្រាំង អ្នកបើកបរ​បានសម្រេច​ចិ​ត្ដ ទាញ​ចង្អូ​តម​ក​ស្ដាំ​ដៃ បណ្ដាលឱ្យ​ជ្រុល​ទៅបុក ម៉ូតូ គ្រែ​អ្នកលក់​បាយ ធុង​ទឹកអំពៅ ដែល​លក់​នៅ មុខ​រោងចក្រ​នោះ​តែម្ដង​៕

Wat 18034 Wat 18035 Wat 18036


Source from: watphnom-news.com

No comments:

Post a Comment