ភ្លើងឆេះព្រៃនៅជើងភ្នំបាសិត ឬភ្នំគង់ស៊ីអ៊ីម សមត្ថកិច្ចឡើងមិនដល់ ពិបាកក្នុងការពន្លត់

ខេត្តកណ្តាល ៖ ភ្លើងបានឆេះព្រៃនៅជើងភ្នំបាសិត ដែលអ្នកខ្លះ ហៅថាភ្នំ គង់ស៊ីអ៊ីម ដែលស្ថិតនៅក្នុង ភូមិបាសិត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាម៉ោង ៨និង២០ នាទី យប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ ហើយរហូតមកដល់ពេលនេះ ភ្លើងមិនទាន់រលត់វិញទេ។ ក្រោយពេលទទួលដំណឹងភ្លាមៗ កម្លាំងសមត្ថកិច្ច ស្រុកអង្គស្នូល ៤០នាក់ រួមទាំងរថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង បានដល់កន្លែងកើតហេតុ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនអាច អន្តរាគមន៍សង្គ្រោះបានទេ ព្រោះឡើងមិនដល់ មិនទាន់មានមធ្យោបាយ ដោះស្រាយនៅឡើយ។សមត្ថកិច្ចបានធ្វើការសន្និដ្ឋាន ពីករណីអគ្គិភ័យនេះថា ទី១.អាចបណ្តាលមកពី អ្នកដើររកឃ្មុំ ចោលភ្នក់ភ្លើង សំរាប់យកឃ្មុំទៅក្នុងព្រៃ ហើយទី២.សន្និដ្ឋានទៅលើក្មេងឃ្វាលគោ ដុតអាំងត្រីឬសាច់ ដោយពុំបានពន្លត់ភ្លើង៕
Source from: watphnom-news.com
No comments:
Post a Comment