រ៉ឺម៉កបើកកៀរម៉ូតូដួល នារីម្នាក់របួសសន្លប់ឈឹង តាមផ្លូវទំនប់កប់ស្រូវ មុខរោងចក្រក្រមួន

រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បានរងរបួសធ្ងន់ សន្លប់ស្ដូកស្ដឹង នៅនឹងកន្លែងកើតហេតុ ខណៈដែលនាងកំពុងជិះម៉ូតូតាមផ្លូវ ហើយត្រូវរ៉ឺម៉កកៀរ បណ្ដាលឱ្យដួល កាលពីវេលាម៉ោង ៤និង៣០ នាទី ល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤នៅតាមបណ្ដោយផ្លូវ ទំនប់កប់ស្រូវទល់មុខរោងចក្រក្រមួន ស្ថិតនៅក្នុងភូមិចង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះកើតឡើង ដោយសារអ្នកបើកម៉ូតូរ៉ឺម៉ក ពណ៌ខៀវឃ្លុបបិទ ជិត ពាក់ស្លាកលេខ ភ្នំពេញ1B-8365 ទៅកៀរម៉ូតូម៉ាកស្មាស់ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1B-8365 ដែលជិះគ្នា ៣នាក់ បើកបរដោយឈ្មោះ ផន សុផល អាយុ ២៣ឆ្នាំ រួមដំណើរជាមួយប្រពន្ធឈ្មោះ ឌី សុគង់ អាយុ ១៧ឆ្នាំ និងប្អូនថ្លៃម្នាក់ទៀត ឈ្មោះ ផន សុភ័ណ្ឌ ភេទស្រី អាយុ ១៨ឆ្នាំ។ ជនរងគ្រោះទាំង ៣នាក់ ជាកម្មករ-កម្មការិនី រោងចក្រក្រុមហ៊ុន ស៊ីអេសខេ ស្នាក់នៅផ្ទះជួលភូមិអង្គ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។
មុនពេលកើតហេតុជនរងគ្រោះទាំង ៣នាក់ បានធ្វើដំណើរតាមម៉ូតូ លើផ្លូវទំនប់កប់ស្រូវពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូរ៉ឺម៉កបើកបរ ដោយឈ្មោះ យុន រ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បើកពីជើងទៅត្បូង ស្របទិសគ្នា និងដោយសារ ស្ថានភាពផ្លូវលំបាក ធ្វើឱ្យម៉ូតូរ៉ឺម៉កបត់ឆ្វេងស្ដាំ បណ្ដាលឱ្យប៉ះម៉ូតូ ជនរងគ្រោះឈ្មោះ ផន សុភ័ណ្ឌ ដែលអង្គុយពីក្រោយ បានដួលបោកក្បាលសន្លប់ឈឹង នៅនឹងកន្លែងកើតហេតុតែម្ដង៕
Source from: watphnom-news.com
No comments:
Post a Comment