ជលផល​ស្រុក​ស្អាង​សហការ​ជាមួយ​អាជ្ញាធរ បង្ក្រាប​បទល្មើស​ឆក់​ត្រី​ឃាត់ខ្លួន​បាន​២​នាក់​

ជលផល​ស្រុក​ស្អាង​សហការ​ជាមួយ​អាជ្ញាធរ បង្ក្រាប​បទល្មើស​ឆក់​ត្រី​ឃាត់ខ្លួន​បាន​២​នាក់​

​ខេត្តកណ្តាល៖កម្លាំង​​ជល​ផល​​ស​ង្កាត់​​ស្អាងដឹក​នាំ​​ដោយ​​លោកឃឹមពេញជា​​នា​យ​​ស​ង្កាត់ស​ហ​ការ​​ជា​មួយ

​ខេត្តកណ្តាល ៖ កម្លាំង​​ជល​ផល​​ស​ង្កាត់​​ស្អាង ដឹក​នាំ​​ដោយ​​លោក ឃឹម ពេញ ជា​​នា​យ​​ស​ង្កាត់ ស​ហ​ការ​​ជា​មួយ អា​ជ្ញា​ធរ​​មូល​ដ្ឋាន បាន​​ចុះ​ទៅ​​ប​ង្ក្រាប ក្រុម​​ប្រ​ព្រឹត្ត​បទ​ល្មើស​​ឆក់​​ត្រី​​ខុស​ច្បាប់ កា​ល​ពី​​ថ្ងៃ​ទី​​២៨ ខែ​កុម្ភៈ ឆ្នាំ​​២០​១៤ ដោយ​បាន​​ឃាត់​ខ្លួន ជន​ស​ង្ស័យ​ចំនួន ២​នាក់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ថ្នាក់លើ ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន មានឈ្មោះ អិន វណ្ណា ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ រស់នៅ​ភូមិ​រកា ឃុំ​ក្រាំ​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល និង​ឈ្មោះ វណ្ណា វណ្ណៈ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ ជាមួយគ្នា​ត្រូវជា​ឪពុក​និង​កូន ត្រូវបាន​នាំមក​ទីស្នាក់ការ​សង្កាត់​ស្អាង ដើម្បី​ធ្វើការ​សួរនាំ និង​រឹបអូស​ឧបករណ៍ ល្មើសច្បាប់​មួយចំនួនទៀត មក​រក្សាទុក​។​

​បើតាម​លោក ឃឹម ពេញ នាយ​សង្កាត់​ស្អាង បាន​ឲ្យ វត្តភ្នំ ដឹងថា ពាក់ព័ន្ធ​និង​ករណី ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ រូបលោក​តែងតែ​ចុះ​សហការ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន កោះហៅ​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ក្រាំង​យ៉ូ​វ មក​ណែនាំ​ពន្យល់​ប្រាប់ បើ​ចង់​រកស៊ី​នេសាទ សុំ​ឲ្យ​ប្រជា​នេសាទ​ទាំងអស់ អនុវត្ត​ទៅតាម​ច្បាប់ ហើយ​ជា​លក្ខណៈ​គ្រួសារ ដូចជា​ដាក់មង ចងសន្ទូច ។​ល​។ ប៉ុន្តែ​ហាម​ដាច់ខាត ចំពោះ​ការប្រើ​ឧបករណ៍ ដែល​ខុសច្បាប់​។

​លោក ឃឹម ពេញ នាយ​សង្កាត់​ស្អាង បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា សព្វថ្ងៃនេះ លោក​តែងតែ​ចាត់​កម្លាំង​ឲ្យ​ចុះ សហការ​ជាមួយ​អាជ្ញាធរ​ជាប់​ជាប្រចាំ ដើម្បី​ទប់​ស្កាត់​​ឲ្យ​បាន រាល់​បទល្មើស​ដែល​កើតឡើង​។ ជាពិសេស​លោក តែងតែ​ចុះ​ផ្ទាល់ នៅពេល​ទទួលបាន​ព័ត៌មាន ពីបទ​ល្មើស​នេសាទ ព្រោះ​វា​ជា​ភារកិច្ច របស់​ជំនាញ​ជលផល ហើយក៏​ជា​បទបញ្ជា របស់​ថ្នាក់លើ​ផងដែរ​។ ចំណែក​ជនសង្ស័យ​ទាំង ២​នាក់ ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ នាយ​ខណ្ឌ​ជលផល​កណ្តាល ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕

Wat 010315 Wat 01032


Source from: watphnom-news.com

No comments:

Post a Comment