ចេញពី​ហូប​ការ​បើកឡាន​ទៅបុក​អ្នកជិះ​កង់​ស្លាប់ និង​បុក​រះ​បង្គោល​ភ្លើង​ដាច់​អគ្គិសនី ៣​ខេត្ត​

ចេញពី​ហូប​ការ​បើកឡាន​ទៅបុក​អ្នកជិះ​កង់​ស្លាប់ និង​បុក​រះ​បង្គោល​ភ្លើង​ដាច់​អគ្គិសនី ៣​ខេត្ត​

ខេត្តបន្ទាយមានជ័យ៖រថ​យន្ត​​កូ​រ៉ូ​ឡា​​មួយ​គ្រឿងបើក​​បោះ​ពួយ​​យ៉ាង​​លឿនបាន​​ជ្រុល​​ទៅ​បុក​​ស្ត្រី​​ម្នាក់ដែល​​កំ​ពុង​​ជិះ​​កង់ប​ណ្តា​ល​​ឲ្យ​​ស្លាប់​​ភ្លាម​ៗនៅ​​នឹង​​ក​​ន្លែង​កើត​ហេតុ

ខេត្តបន្ទាយមានជ័យ ៖ រថ​យន្ត​​កូ​រ៉ូ​ឡា​​មួយ​គ្រឿង បើក​​បោះ​ពួយ​​យ៉ាង​​លឿន បាន​​ជ្រុល​​ទៅ​បុក​​ស្ត្រី​​ម្នាក់ ដែល​​កំ​ពុង​​ជិះ​​កង់ ប​ណ្តា​ល​​ឲ្យ​​ស្លាប់​​ភ្លាម​ៗ នៅ​​នឹង​​ក​​ន្លែង​កើត​ហេតុ កាល​ពី​​វេ​លា​​ម៉ោង ៦​​និង​​៣​០ នា​ទី ព្រ​លប់​​ថ្ងៃ​ទី​​២៨ ខែ​កុម្ភៈ ឆ្នាំ​​២០​១៤នៅតាម​បណ្ដោយ ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​ពុទ្ធ​តា​សត ឃុំ​និមិត្ត ស្រុក​អូជ្រៅ ខេត្តបន្ទាយមានជ័យ ហើយ​រថយន្ត​បង្ក​បន្ត​ទៅបុក បង្គោល​ចែកចាយ​ភ្លើង ពី​ប្រទេស​ថៃ នាំ​ឲ្យ​ខេត្ត​ចំនួន ៣​ជាប់ៗ​គ្នា​បាន​ដាច់ ចរន្តអគ្គិសនី​អស់​រយៈពេល​ជិត ២​ម៉ោង​ឯណោះ​។​

​លោក ឆេង​អ៊ី សុខា អធិការ​ស្រុក​អូរជ្រៅ បានឱ្យដឹងថា ស្ត្រី​រង​គ្រោះជា​អ្នកជិះ​កង់ មានឈ្មោះ យ៉ង សុខឿន អាយុ ៥៦​ឆ្នាំ ហើយ​រថយន្ត​បង្ក ម៉ាក​តូយ៉ូតា កូរ៉ូឡា ស្លាក​​លេខ​ត្រូវគេ​ដោះ យកទៅ​បាត់​។ ទាំង​អ្នកបើកបរ និង​អ្នករួមដំណើរ បាន​រត់​គេចខ្លួនបាត់​ស្រមោល ហើយ​គេ​ដឹងថា រថយន្ត​បង្ក​បានចេញ ពី​ហូប​ការ​នៅ​សិរី​សោភ័ណ បើក​សំដៅទៅ​ក្រុង​ប៉ោយប៉ែត លុះ​ធ្វើដំណើរ​មកដល់ កន្លែងកើតហេតុ បាន​ជ្រុល​ចង្កូត ទៅបុក​ស្ត្រី​ម្នាក់​ដែល​កំពុង​ជិះ​កង់ បណ្តាល​ឲ្យ​ស្លាប់ រួចហើយ​រថយន្ត​បង្ក ក៏បាន​រ៉េ​ចង្កូត​បន្ត ទៅបុក​បង្គោល​ខ្សែភ្លើង បណ្ដាល​ឲ្យ​ទុស្សេ ដាច់​ខ្សែ​បញ្ជូន​ចរន្តអគ្គិសនី ពី​ប្រទេស​ថៃ ដែលមាន​តង់ស្យុង​ខ្ពស់​។​

​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច យកទៅ​រក្សារ​ទុក នៅ​អធិការដ្ឋាន​ស្រុក​អូរជ្រៅ ចំណែក​សាកសព​ស្ត្រី​រងគ្រោះ ត្រូវ​បងប្អូន​សាចញាតិ យកទៅ​ធ្វើបុណ្យ​ប្រពៃណី និង​ស្រាវ​ជ្រាវ​រក​ម្ចាស់​រថយន្ត​បង្ក មក​ដោះស្រាយ​តាមច្បាប់​។ សមត្ថកិច្ច​នគ​បាល បាន​បញ្ជាក់ថា អគ្គីសនី​ពី​ប្រទេស​ថៃ ត្រូវ​ផ្ដាច់​មែន ប៉ុន្តែ​ក្រុមហ៊ុន បាន​ភ្ជាប់​ចរន្ត តាម​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់ ពី​ភ្នំពេញ និង​ខេត្តពោធិ៍សាត់ អាច​ឲ្យ​ប្រជាពលរដ្ឋ មាន​អគ្គីសនី​ប្រើប្រាស់​វិញ នៅ​ម៉ោងជាង ៧ យប់ សម្រាប់​ខេត្ត​ទាំង​៣ មាន​ខេត្ត​បន្ទា​យ​មាន​ជ័យ បាត់ដំបង និង​ខេត្តសៀមរាប​៕

Wat 010311 Wat 01037 Wat 01036


Source from: watphnom-news.com

No comments:

Post a Comment