ទីតាន់ដាច់កាឡេជ្រុលទៅបុកកាមរីគូទស្វិត ស្លាប់ ៣នាក់គួរឲ្យរន្ធត់ និងរបួស ៤នាក់
ខេត្តកណ្តាល៖រថយន្តម៉ាកទីតាន់បានដាច់កាឡេជុងជាមួយផ្លូវជាតិហើយជ្រុលទៅបុករថយន្តកាមរីគូទស្វិតបណ្តាលឲ្យមនុស្ស៣នាក់ជិះក្នុងរថយន្តស្លាប់ភ្លាមៗខេត្តកណ្តាល ៖ រថយន្តម៉ាកទីតាន់ បានដាច់កាឡេជុងជាមួយផ្លូវជាតិ ហើយជ្រុលទៅបុករថយន្តកាមរីគូទស្វិត បណ្តាលឲ្យមនុស្ស ៣នាក់ ជិះក្នុងរថយន្តស្លាប់ភ្លាមៗ គួរឲ្យរន្ធត់បំផុត និង ៤នាក់ ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១និង១០ នាទីរសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤ នៅចន្លោះគីឡូម៉ែត្រ លេខ ២៩-៣០ លើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ។
សាក្សីបានឲ្យដឹងថា រថយន្តបង្កម៉ាកទីតាន់ ចំណុះ ១,៥ តោន ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2A-6845 បើកបរដោយឈ្មោះ ឡាង សុខនាថ ភេទប្រុស អាយុ ៣៥ឆ្នាំ មានស្រុកកំណើត ក្នុងភូមិអង្គត្រាវ ឃុំដូនតី ស្រុកពញាក្រែក ខេត្តកំពង់ចាម មានអ្នករួមដំណើរជាមួយម្នាក់ បានបើកបរក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែដាច់កាឡេ បណ្តាលឲ្យរេចង្កូតទៅឆ្វេងដៃ បុកជាមួយរថយន្តម៉ាក កាមរីគូទស្វិត ពណ៌ស ពាក់ស្លាកលេខ ឃ ៦៦៤៩.ភព២ បើកបរដោយឈ្មោះ ឆាយ ភេទប្រុស អាយុ ៣២ឆ្នាំ មានស្រុកកំណើត នៅខេត្តព្រៃវែង ដែលកំពុងបើកបរបញ្ច្រាស់ទិសគ្នា។
ជនរងគ្រោះ ៣នាក់ដែលស្លាប់បាត់បង់ជីវិតនោះ គឺជាអ្នកបើកបរ និងអ្នករួមដំណើរ នៅក្នុងរថយន្តកាមរីនោះ។ ចំណែកអ្នករងរបួស ៤ នាក់ទៀតនោះ គឺជាអ្នកបើកបរម្នាក់ និងអ្នករួមដំណើរជាមួយ រថយន្តទីតាន់ម្នាក់ និងអ្នករួមដំណើរ នៅក្នុងរថយន្តកាមរីស្វិត ២នាក់ ។ ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន រថយន្តសាមុយ របស់មន្ទីរពេទ្យបង្អែក ស្រុកកណ្តាលស្ទឹង ដឹកយកទៅសង្គ្រោះ អាយុជីវិតនៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញភ្លាមៗផងដែរ៕
Source from: watphnom-news.com

Loading...
Loading...