ឡានឈ្នួលបើកលឿនដូចហោះ បុកម៉ូតូស្លាប់បុរសម្នាក់ ហើយបើករត់ជាង ៩គីឡូម៉ែត្រ
ខេត្តកំពង់ចាម៖បុរសម្នាក់បានស្លាប់ភ្លាមៗដោយសាររថយន្តឈ្នួលម៉ាកសាំយ៉ុងបើកបុកយ៉ាងពេញទំហឹងខណៈដែលជនរងគ្រោះបើកម៉ូតូតែម្នាក់ឯងខេត្តកំពង់ចាម ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ដោយសាររថយន្តឈ្នួល ម៉ាកសាំយ៉ុង បើកបុកយ៉ាងពេញទំហឹង ខណៈដែលជនរងគ្រោះ បើកម៉ូតូតែម្នាក់ឯង ក្នុងទិសដៅបញ្ច្រាសគ្នា កាលពីវេលាម៉ោង ២និង១០ នាទីរសៀលថ្ងៃទី១៥ ខែមីនាឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិអូដា ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ម៉ៅ ដារ៉ា ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំព្រៃវេន ស្រុកព្រៃឈរ បានជិះម៉ូតូមួយគ្រឿង ក្នុងទិសដៅពីកើតទៅលិច ។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ត្រូវរថយន្តម៉ាកសាំយ៉ុង រត់ឈ្នួល ពណ៌សំបកឳឡឹក ពាក់ស្លាកលេខភ្នំពេញ 2Y-8492 បើកបរបញ្ច្រាសទិសគ្នា បានបុកយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូ តូ ស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តសាំយ៉ុង បានព្យាយាមបើករត់គេច ចម្ងាយ ៩គីឡូម៉ែត្រទើបទុករថយន្តចោល រត់គេចខ្លួនបាត់ស្រមោលតែម្តង៕
Source from: watphnom-news.com

Loading...
Loading...