ជន​ទំនើង​ដេញ​កាប់​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ពេល​​​ប្រ​ពន្ធ​ប្រើ​ឲ្យ​ទៅ​​ទិញ​​​ពង​​​ទា​​​កូន​​

ជន​ទំនើង​ដេញ​កាប់​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ពេល​​​ប្រ​ពន្ធ​ប្រើ​ឲ្យ​ទៅ​​ទិញ​​​ពង​​​ទា​​​កូន​​

​ខេត្តបាត់ដំបង៖យុវ​ជន​​ម្នាក់​​ស្លាប់ពេល​​ប​ញ្ជូន​​ដល់​​ម​ន្ទីរ​​ពេទ្យនិង​​ម្នាក់​ទៀត​​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរដោយ​សារ​​ក្រុម​ក្មេង​ស្ទាវមិន​​ស្គាល់​មុខ៤​​នាក់

​ខេត្តបាត់ដំបង ៖ យុវ​ជន​​ម្នាក់​​ស្លាប់ ពេល​​ប​ញ្ជូន​​ដល់​​ម​ន្ទីរ​​ពេទ្យ និង​​ម្នាក់​ទៀត​​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ ដោយ​សារ​​ក្រុម​ក្មេង​ស្ទាវ មិន​​ស្គាល់​មុខ ៤​​នាក់ ប្រើ​​កាំ​បិត​​ជិះ​​ម៉ូតូ​មួយ​គ្រឿង ដេញ​តាម​​កាប់​ប្រ​ហារ កាល​ពី​​វេ​លា​​ម៉ោង ៨​​និង​​៣០ យប់​ថ្ងៃ​ទី​​២៧ខែមីនា ឆ្នាំ​២០១៤ នៅ​ភូមិ​ជ្រនាង ឃុំ​គោក ឃ្មុំ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង ខណៈដែល​យុវជន​រងគ្រោះ ២​នាក់​នេះ ជិះ​ម៉ូតូ​តាមផ្លូវ​លេខ​៥៧​បេ ត្រឡប់​មកពី​ទិញ​ពង​ទា​កូន ហើយ​ក្រោយ​ពេលធ្វើ​សកម្មភាព​រួច ជនដៃដល់​បាន​ជិះ​ម៉ូតូ រត់គេចខ្លួន​បាត់​។​

លោក ហៀ​ង ប៊ុន​ថា អធិការរង​ប៉ូលិស ស្រុក​ថ្មគោល បាន​ឲ្យ​ដឹងថា យុវជន​ដែល​ស្លាប់ មានឈ្មោះ ជុ​ត គង្គា អាយុ ១៩​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ និង​ឈ្មោះ ប៉ាក់ ចិន្តា អាយុ ១៩​ឆ្នាំ រងរបួស​ដៃ​ឆ្វេង ២​កាំបិត ដៃស្តាំ​មួយ​កាំបិត និង​ក្បាល​មួយ​កាំបិត ជា​អ្នករួមដំណើរ​។ ជនរងគ្រោះ​ទាំង ២​នាក់ ទើប​ត្រឡប់​មកពី ប្រទេស​ថៃ​បាន ៣​ថ្ងៃ​។ ឈ្មោះ ប៉ាក់ ចិន្តា ដែល​រងរបួស បាន​ប្រាប់​ប៉ូលិស​ថា ពេ​លេ​ពួកគេ​ជិះ​ម៉ូតូ ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ បាត់ដំបង 1L-4647 ត្រឡប់​មកពី​ទិញ​ពង​ទា​កូន តាមផ្លូវ​ជាតិ​លេខ​៥៧​បេ ស្រាប់តែ​ឃើញ​មាន​ម៉ូតូ ១​គ្រឿង ជិះ​ឌុប​គ្នា ៤​នាក់ ដេញតាម​ពីក្រោយ កាក់​ឲ្យ​ពួកខ្លួន​ឈប់ រួច​ពួកគេ​បាន​ដកយក​កាំបិត កាប់​តែម្តង មិនបាន​ប្លន់​យក​អ្វី​ឡើយ​៕

Wat 280319 Wat 28036


Source from: watphnom-news.com

No comments:

Post a Comment