ប្តូរទិសដៅពីតំបន់ដែលកំពុងរុករក បំណែកយន្តហោះ MH 370 ជាង ១១០០ គីឡូម៉ែត្រ

អូស្ត្រាលី ៖ បើតាមការបង្ហើបពី អាជ្ញាធរសុវត្ថិភាពដែនសមុទ្រ របស់ប្រទេសអូស្ត្រាលី (AMSA) បានឲ្យដឹងថា ក្រុមប្រតិបត្តិការស្វែងរក បំណែកយន្តហោះ MH 370 ត្រូវបានផ្លាស់ប្តូរទិសដៅ ទៅកាន់តំបន់ផ្សេង ប្រមាណ ១១០០ គីឡូម៉ែត្រទៅភាគឥសាន្ត ពីតំបន់ដែលកំពុងរុករក ហើយការប្តូរទិសដៅនេះ ដោយសារតែមាន ភាពគួរអោយជឿថ្មីមួយ។
ក្រុមមន្ត្រីបានឲ្យដឹងថា ព័ត៌មានថ្មីគឺជាមូលដ្ឋាន សម្រាប់បន្តការវិភាគ ទិន្នន័យពីរ៉ាដា រវាងសមុទ្រចិនខាងត្បូង និងច្រកសមុទ្រម៉ាឡាកា មុនពេលដែលរ៉ាដា បានធ្វើការទំនាក់ទំនងចុងក្រោយ។ យន្តហោះនេះ បានធ្វើដំណើរយ៉ាងលឿន ជាងការព្យាករណ៍ទុក ក្នុងគោលបំណង ប្រើប្រាស់ប្រេងឥន្ធនៈទ្វេឡើង និងកាត់បន្ថយចម្ងាយ តាមតែអាចធ្វើទៅបាន ក្នុងការធ្វើ ដំណើរទៅភាគខាងត្បូង ក្នុងសមុទ្រឥណ្ឌា។
គំនិតថ្មីនេះត្រូវបាន ផ្តល់ដោយក្រុមស៊ើបអង្កេត អន្តរជាតិ នៅក្នុងប្រទេសម៉ាឡេស៊ី ជាមួយនឹងការិយាល័យសុវត្ថិភាព ដឹកជញ្ជូនប្រទេស អូស្ត្រាលី (ATSB) ដែលទាំងនេះ គឺជាការនាំមុខគួរឲ្យទុកចិត្ត ដើម្បីស្វែងរកទីតាំង ដែលបានកំណត់ ។ ការស្វែងរកនៅតំបន់ថ្មីនេះ គឺមានចម្ងាយប្រមាណ ៣១៩,០០០ គីឡូម៉ែត្រការ៉េ និងចម្ងាយ ១៨៥០ គីឡូម៉ែត្រពី ទីក្រុងភើត ភាគខាងលិចប្រទេសអូស្ត្រាលី។
នៅក្នុងសន្និសីទកាសែត នៅថ្ងៃសុក្រនេះ អាជ្ញាធរអូស្ត្រាលី បាននិយាយថា វាជាភាពវិជ្ជមាន មួយ ដែលយើងផ្លាស់ប្តូរ តំបន់ស្វែងរក ហើយគេរំពឹងផងដែរថា អាកាសធាតុនឹងប្រសើរឡើង។ មន្ត្រីអូស្ត្រាលីក៏បាន និយាយផងដែរថា រយៈពេល ២១ថ្ងៃ កន្លងមកនេះ កំទេចកំទីដែលឃើញចៃដន្យ គឺគេរំពឹងថា តំបន់នៃការស្វែងរកនោះ មានទំហំធំ ប៉ុន្តែតាមទិន្នន័យដែលត្រូវបានកំណត់ គឺជាចលនានៃទឹកសមុទ្រ ដើម្បីកំណត់ទីតាំង រុករកកំទេចកំទីយន្តហោះ។
ATSB បាន ផ្តល់ដំបូន្មានថា ការរុករកតាមផ្លូវអាកាស អាចនឹងមានភាពរីកចំរើនបន្ថែមទៀត សម្រាប់ក្រុមស៊ើបអង្កេត អន្តរជាតិ ដែលបន្តការវិភាគ និងស្វែងរករបស់ពួកគេ។ AMSA ក៏បានអោយដឹងទៀតថា ប្រទេសអូស្ត្រាលី បានផ្លាស់ប្តូរទីតាំងផ្កាយរណប ទៅកាន់តំបន់ថ្មីនោះ ។ នាវា និងយន្តហោះទាំងអស់ ត្រូវបានផ្លាស់ប្តូរ ទៅកាន់តំបន់ថ្មី ដើម្បីស្វែងរកយន្តហោះ MH 370 ដែលខុសពីកន្លែងមុន។
សហរដ្ឋអាមេរិកក៏បានបញ្ជូន ឧបករណ៍ស្វែងរកប្រអប់ខ្មៅ មកកាន់ទីក្រុងភើត ដើម្បីចូលរួមក្នុងការស្វែងរក យន្តហោះ MH 370 នោះផងដែរ។ គួរបញ្ជាក់ថា យន្តហោះ Boeing 777 ផ្ទុក មនុស្ស ២៣៩នាក់ ធ្វើដំណើរពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទៅកាន់ប្រទេសចិន ហើយបានបាត់ចេញពីរ៉ាដា ដោយអាថ៍កំបាំង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤។ រហូតដល់ថ្ងៃសុក្រ ទី២៨ ខែមីនា មានរយៈពេល ២១ថ្ងៃហើយ ដែលក្រុមចម្រុះជាតិសាសន៍ ជាច្រើន ប្រទេស បានបន្តការរុករកបំណែកយន្តហោះ នៅក្នុងមហាសមុទ្រឥណ្ឌា ជាទីតាំងដែលគេ សង្ស័យថា យន្តហោះបានធ្លាក់ នៅក្នុងតំបន់នោះ៕
Source from: watphnom-news.com
No comments:
Post a Comment