ចាប់រំលោភ​កុមារី​អាយុ ១២​ឆ្នាំ បានសម្រេច​ចំនួន ៣​លើក ត្រូវបាន​ម្តាយ​នាង​មក​ទាន់​

ចាប់រំលោភ​កុមារី​អាយុ ១២​ឆ្នាំ បានសម្រេច​ចំនួន ៣​លើក ត្រូវបាន​ម្តាយ​នាង​មក​ទាន់​

​ខេត្តកំពង់ឆ្នាំង៖ស​មត្ថ​កិច្ច​​នគរ​បាល​​មូល​ដ្ឋានបាន​​ចាប់​​ឃាត់​ខ្លួន​​បុរ​ស​​ម្នាក់បន្ទា​ប់​ពី​​ចាប់​រំ​លោ​ភ​​កុ​មា​រី​​អា​យុ១២​​ឆ្នាំបាន​ស​ម្រេច​​ចំ​នួន​​៣លើក

​ខេត្តកំពង់ឆ្នាំង ៖ ស​មត្ថ​កិច្ច​​នគរ​បាល​​មូល​ដ្ឋាន បាន​​ចាប់​​ឃាត់​ខ្លួន​​បុរ​ស​​ម្នាក់ បន្ទា​ប់​ពី​​ចាប់​រំ​លោ​ភ​​កុ​មា​រី​​អា​យុ ១២​​ឆ្នាំ បាន​ស​ម្រេច​​ចំ​នួន​​៣ លើក ត្រូវ​បាន​​ម្តាយ​នាង​​មក​​ទាន់ កាល​ពី​​​វេ​លា​​ម៉ោង​​១១ ថ្ងៃ​ទី​​២៥ ខែ​មី​នា ឆ្នាំ​​២០​១៤ នៅ​ក្នុង​​ឃុំ​​តា​ជេស ស្រុក​កំពង់ត្រឡាច បើទោះបីជា​មានការ​សម្របសម្រួល បង់លុយ​ឲ្យ​គ្រួសារ ក្មេងស្រី​រងគ្រោះ មួយចំនួន​រួចហើយ​ក៏ដោយ​។​

​ជនសង្ស័យ​មានឈ្មោះ ព្រុំ ចិន្តា អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច និង​កុមារី​រងគ្រោះ មានឈ្មោះ សហ អាយុ ១២​ឆ្នាំ រស់​នៅ​ក្នុងស្រុក​កំពង់ត្រឡាច​។ តាម​ការបំភ្លឺ​របស់​ជ​ន​រងគ្រោះ បាន​ឲ្យ​ដឹងថា លើក​ទី​១ នៅវេលា​ម៉ោង​១១ ព្រឹក​ថ្ងៃ ទី​២០ ខែមីនា ជនសង្ស័យ​បាន​ចាប់រំលោភ​នាង នៅក្នុង​ព្រៃ​ក្រោយ​ផ្ទះ​របស់​នាង ហើយ​បានអោយ​លុយ​នាង ៥០០​រៀល លើក​ទី​២ ថ្ងៃទី​២៣ ខែមីនា បាន​ចាប់​នាង​រំលោភ នៅក្រោយ​ផ្ទះ​របស់​នាង កន្លែង​ដដែ​ល និង​លើក​ទី​៣ ចាប់រំលោភ នៅក្នុង​ផ្ទះ​របស់​នាង ហើយ​ត្រូវ​ម្តាយ​នាង​មក​ទាន់ ពេលនោះ​ជនសង្ស័យ បាន​ចុះ​រត់​គេចខ្លួនបាត់​។​

​បន្ទាប់មក​ក្រុមគ្រួសារ​ជនសង្ស័យ បាន​ចរចា​សម្របសម្រួល បង់លុយ​អោយ​គ្រួសារ កុមារី​រងគ្រោះ ចំនួន ២៥០​ម៉ឺន​រៀល ដើម្បី​កុំអោយ​មានការ​ប្តឹងផ្តល់​។ តែ​រឿងនេះ​បាន​បែកការណ៍ ដល់​សមត្ថកិច្ច ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមីនា បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល ស្រុក​កំពង់​ត្រឡាច កសាង​សំណុំរឿង​បញ្ជូន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។ នៅ​ចំពោះមុខ​សមត្ថកិច្ច  ឈ្មោះ ព្រុំ ចិន្តា បាន​សារភាពថា ខ្លួន​ពិតជា​បាន​ដេក​ជាមួយ​កុមារី​រងគ្រោះ ពិតប្រាកដ​មែន ប៉ុន្តែ​មិនមាន​ការចាប់​បង្ខំ​ឡើយ​៕

Wat 280310


Source from: watphnom-news.com

No comments:

Post a Comment