ហៅ​នាង​ទៅ​វាយ​សិច​តម្លៃ ២០​ដុល្លារ ឲ្យ​តែ ៣​ម៉ឺន​រៀល ក្លាយជា​ហិង្សាផ្អើល​ផ្ទះសំណាក់​

ហៅ​នាង​ទៅ​វាយ​សិច​តម្លៃ ២០​ដុល្លារ ឲ្យ​តែ ៣​ម៉ឺន​រៀល ក្លាយជា​ហិង្សាផ្អើល​ផ្ទះសំណាក់​

​រាជធានី​ភ្នំពេញ៖បុរស​​ជា​​កម្មករ​​ម្នាក់បាន​​ជិះ​​ម៉ូ​តូ​​ម៉ាក​​សង់​​កូរ៉េមក​រក​​ស្ត្រី​​រក​ស៊ី​​ផ្លូវ​ភេទនៅ​​ម្តុំ​​អតី​ត​​រង្គ​សាល​​ទ​ន្លេ​សាបហើយ​​បាន​​ហៅ​​ស្ត្រី​​ម្នាក់ទៅ​​ដេក​​ជា​មួយ​ក្នុង​តម្លៃ

​រាជធានី​ភ្នំពេញ ៖ បុរស​​ជា​​កម្មករ​​ម្នាក់ បាន​​ជិះ​​ម៉ូ​តូ​​ម៉ាក​​សង់​​កូរ៉េ មក​រក​​ស្ត្រី​​រក​ស៊ី​​ផ្លូវ​ភេទ នៅ​​ម្តុំ​​អតី​ត​​រង្គ​សាល​​ទ​ន្លេ​សាប ហើយ​​បាន​​ហៅ​​ស្ត្រី​​ម្នាក់ ទៅ​​ដេក​​ជា​មួយ​ក្នុង​តម្លៃ ២០​​ដុ​ល្លារ ដោយ​​នាំ​គ្នា​​ជួល​​ផ្ទះ​សំ​ណាក់ យី​ហោ​​លី​​ហួរ កាល​ពី​​វេ​លា​​ម៉ោង ២៣​និង​៤០ នាទី នៅតាម​ប​ណ្តោ​ផ្លូវ​លេខ​៧០ ស្ថិត​ក្នុងភូមិ​១០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ប៉ុន្តែ​ពេលទៅដល់​បន្ទប់​ផ្ទះសំណាក់ ស្រាប់តែ​ខាង​ប្រុស ក្រឡាស់សំដី​ឲ្យ​តែ ៣​ម៉ឺន​រៀល បង្ក​ទៅជា​ជម្លោះ ឈានដល់​ការប្រើ​អំពើហិង្សា​។​

​ភាគី​ខាង​ប្រុស​មានឈ្មោះ នូ កា​ណែ​ល អាយុ ២៩​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ ភូមិ​-​សង្កាត់​និរោធ ខណ្ឌមានជ័យ បាន​ខាំ​ស្លឹកត្រចៀក និង​ដាល់​ខាង​ស្រី ប៉ោង​​ភ្នែក​ម្ខាង ។ ចំណែក​ខាង​ស្រី មានឈ្មោះ សៀម ភា អាយុ ៣២​ឆ្នាំ មុខរបរ​រកស៊ី​ផ្លូវភេទ ស្នាក់នៅ​ផ្ទះជួល តាមផ្លូវ​ជាតិ​លេខ​៥ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ បាន​ខាំ​ម្រាមដៃ​ខាង​ប្រុស បណ្តាល​ឲ្យ​របួស ផ្អើល​ពេញ​ផ្ទះសំណាក់ ទាំងយប់​តែម្តង​។​

​សាក្សី​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ឈ្មោះ នូ កា​ណែ​ល បាន​ចេញពី​ផឹកស៊ី នៅ​ម្តុំ​ប្រេ​ស៊ី​ដង់ នឹកឃើញ​ចង់​រួមភេទ ក៏បាន​បើក​ម៉ូតូ ម៉ាក​សេ​១០០ កូរ៉េ ពណ៌​ក្រហម ជិះ​តែម្នាក់ឯង​ទៅរក ស្រី​បម្រើសេវា​ផ្លូវភេទ ហើយ​បាន​ជួប​នារី​រងគ្រោះ ក៏​តថ្លៃ​ត្រូវរ៉ូវ​គ្នា​ក្នុងតម្លៃ ២០​ដុល្លារ ទើប​នាំគ្នា​មក​ជួល​បន្ទប់​លេខ​១០២ ផ្ទះសំណាក់ លី​ហួរ ដើម្បី​ឡើងឋានសួគ៌​។ ពេល​ចូលដល់​ក្នុង​បន្ទប់ មិនទាន់បាន​រួមភេទ​ផង ស្រាប់តែ​ខាង​ស្រី បាន​ទារលុយ​មុន​ចំនួន ២០​ដុល្លារ ពេលនោះ​ខាង​ប្រុស​ឲ្យ​តែ ៣​ម៉ឺន​រៀល ខាង​ស្រី​មិន​ព្រម ។​

​ពេលនោះ​ខាង​ប្រុស​ខឹង បាន​ស្ទុះ​ទៅ​ប្រតាយប្រតប់ ច្របាច់ក​ចាប់​ខាំ​ស្លឹកត្រចៀក និង​វាយ​ទៅ ស្ត្រី​រងគ្រោះ ចំណែក​ស្ត្រី​រងគ្រោះ ក៏​ចាប់​ខាំ​ម្រាមដៃ បណ្តាល​ឲ្យ​របួស​ទាំងអស់គ្នា ផ្អើល​ពេញ​ផ្ទះសំណាក់​តែម្តង​។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះទៅ​អន្តរាគមន៍ នាំ​ពួកគេ​ទាំង ២​នាក់ មកកាន់​ស្នាក់ការ​ប៉ុស្តិ៍​ស្រះចក ដើម្បី​សម្របសម្រួល ផងដែរ ហើយ​ដើម្បី​កុំ​ឲ្យ​មានរឿង​វែងឆ្ងាយ ខាង​ប្រុស​សុខចិត្ត ចេញ​សំណង​ចំនួន​៤០០ ដុល្លារ ឲ្យ​ទៅខាង​ស្រី​៕

Wat 18037


Source from: watphnom-news.com

No comments:

Post a Comment