ឃាត់ខ្លួន​ស្ត្រី​មេ​តុងទីន​ដ៏​ធំ​មួយ​នៅ​ផ្សារ​ដេប៉ូ សូម​ប្រយ័ត្ន​មុនពេល ដាក់​លុយ​លេង​តុងទីន​

ឃាត់ខ្លួន​ស្ត្រី​មេ​តុងទីន​ដ៏​ធំ​មួយ​នៅ​ផ្សារ​ដេប៉ូ សូម​ប្រយ័ត្ន​មុនពេល ដាក់​លុយ​លេង​តុងទីន​

​រាជធានី​ភ្នំពេញ៖ស្ត្រី​​មេ​​តុង​ទីន​​ដ៏​​ធំ​​មួយ​​នៅ​​ផ្សារ​​ដេ​ប៉ូត្រូវ​​ក​ម្លាំង​​អា​វុធ​ហត្ថ​​ឃាត់​ខ្លួនកាល​ពី​​ល្ងាច​​ថ្ងៃ​ទី​​១៧ខែ​មី​នាឆ្នាំ​​២០​១៤នៅ​​ចំ​ណុច​​ផ្សារ​​ដេ​ប៉ូ

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​​មេ​​តុង​ទីន​​ដ៏​​ធំ​​មួយ​​នៅ​​ផ្សារ​​ដេ​ប៉ូ ត្រូវ​​ក​ម្លាំង​​អា​វុធ​ហត្ថ​​ឃាត់​ខ្លួន កាល​ពី​​ល្ងាច​​ថ្ងៃ​ទី​​១៧ ខែ​មី​នា ឆ្នាំ​​២០​១៤ នៅ​​ចំ​ណុច​​ផ្សារ​​ដេ​ប៉ូ ខណ្ឌ​ទួល​គោក តាម​អំ​ណាច​​ដី​កា​​ប​ញ្ជា​​ឲ្យ​​ចូល​ខ្លួន របស់​លោក ហៀ​ង សុ​ភ័ក្ត្រ តំ​ណាង​​អ​យ្យ​ការអម​សាលាដំបូង រាជធានី​ភ្នំពេញ​ដោយ​ចោទប្រកាន់ ពីបទ​ឆបោក ក្នុង​ទឹកប្រាក់​ជាង ៤​ម៉ឺន​ដុល្លារ បន្ទាប់​ជនរងគ្រោះ​ជាច្រើន​នាក់ ដែលជា​កូន​តុងទីន ធ្វើការ​ប្ដឹងផ្ដល់  ។​

​ស្ត្រី​សង្ស័យ​ដែល​ត្រូវបាន កម្លាំង​អាវុធ​រាជធានី ធ្វើការ​ចាប់ខ្លួន តាម​អំណាច​ដីកា​តុលាការ​នេះ​មានឈ្មោះ គង់ សុភ័ក្ត្រ អាយុ ៤៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​បច្ចុ​ប្បន្ន នៅ​ក្រុមទី​១៥ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ចំណែក​ដើមបណ្ដឹង ត្រូវបាន​គេ​ស្គាល់ឈ្មោះ អ៊ាង លឹម​ប៉ោ តំណាង​ឲ្យ​ភាគី​រងគ្រោះ ដែលជា​កូន​តុ​ទីន ប្ដឹង​មេ​តុងទីន ពី​ករណី​ឆបោក ក្នុង​ទឹកប្រាក់ ៤៩០០​ដុល្លារ កាលពី​ប៉ុន្មាន​ខែ កន្លងមកនេះ ។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ មន្ត្រី​អាវុធហត្ថ​ក៏បាន សំណូមពរ​ដល់​ប្រជាពលរដ្ឋ គួរ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​ការលេង​តុងទីន ដែល​តម្លៃ​ទឹកប្រាក់ រាប់ម៉ឺន​សែន​ដុល្លារ ពិសេស​នៅ​រាជធានី​ភ្នំពេញ តែម្ដង ដែល​ករណី​ភាគច្រើន មេ​តុងទីន​បាន​រត់ចោល​កូន ក្រោយពី​ប្រមូល​លុយ បាន​រាប់ម៉ឺន​សែន​ដុល្លារ ហើយ​នោះ​។ យ៉ាង​ណា​ក៏​ដោយ កូន​តុងទីន​ក៏​ធ្លាប់ បោក​យកលុយ​មេ​តុងទីន បាន​ប្រាក់​រាប់ម៉ឺន​ដុល្លារ ដូចគ្នា​ផងដែរ ដោយ​គេ​អះអាង មេ​តុងទីន​អាច​បោក​បាន កូន​តុងទីន​ក៏​អាច​បោក​បាន​ដូចគ្នា សំខាន់​គឺ​លុយ​ដល់ដៃ​៕

Wat 180315


Source from: watphnom-news.com

No comments:

Post a Comment