ឧក​ញ៉ា ថៃ ក្លាយ​ជា​​មេ​​ឈ្មួញ​​នាំ​មុខ​គេ ក្នុង​ការ​​កាប់​​ឈើ​​ប្រ​ណី​ត ក្នុង​​ដែន​ជ​ម្រក​សត្វ​ព្រៃ​​លំ​ផាត់ ជ្រក​​ក្រោម​​​ស្លាក​​ស​ម្ប​ទាន យ៉ាង​​ក្រ​អឺត​ក្រ​ទម​​

ឧក​ញ៉ា ថៃ ក្លាយ​ជា​​មេ​​ឈ្មួញ​​នាំ​មុខ​គេ ក្នុង​ការ​​កាប់​​ឈើ​​ប្រ​ណី​ត ក្នុង​​ដែន​ជ​ម្រក​សត្វ​ព្រៃ​​លំ​ផាត់ ជ្រក​​ក្រោម​​​ស្លាក​​ស​ម្ប​ទាន យ៉ាង​​ក្រ​អឺត​ក្រ​ទម​​

​រាជធានី​ភ្នំពេញ៖ភាព​អ​នា​ធិប​តេយ្យនៃ​​ការ​កាប់​បំ​ផ្លាញ​​ឈើ​​ខុស​ច្បាប់នៅ​ក្នុង​​តំ​បន់​​អ​ភិ​រក្ស​​ជ​ម្រក​​សត្វ​ព្រៃ​​លំ​ផាត់នៅ​តែ​​បន្ត​​កើត​មាន​​យ៉ាង​​អ​នា​ធិប​តេយ្យក្រោម​ក្រ​សែ​ភ្នែករបស់​​មន្ត្រី​​អ​ភិ​រក្ស

រាជធានី​ភ្នំពេញ ៖ ភាព​អ​នា​ធិប​តេយ្យ នៃ​​ការ​កាប់​បំ​ផ្លាញ​​ឈើ​​ខុស​ច្បាប់ នៅ​ក្នុង​​តំ​បន់​​អ​ភិ​រក្ស​​ជ​ម្រក​​សត្វ​ព្រៃ​​លំ​ផាត់ នៅ​តែ​​បន្ត​​កើត​មាន​​យ៉ាង​​អ​នា​ធិប​តេយ្យ ក្រោម​ក្រ​សែ​ភ្នែក របស់​​មន្ត្រី​​អ​ភិ​រក្ស ចំ​ណុះ​​ឲ្យ​​ក្រ​សួង​ប​រិស្ថាន ហើយ​​ឧក​ញ៉ា ថៃ បាន​ក្លាយ​ជា​មេ​ឈ្មួញ ដ៏​មានអំណាច​បំផុត​ក្នុង​ខេត្តរតនគិរី គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​នោះទេ សូម្បីតែ​ពេល​ថ្មីៗ​នេះ ប្រជា​សហគមន៍​បានដាក់​ពាក្យបណ្តឹង ទៅកាន់​អង្គ​ការសិទ្ធិមនុស្ស និង​សមត្ថកិច្ច​ពាក់ព័ន្ធ ឲ្យ​ជួយ​ទប់ស្កាត់​សកម្មភាព កាប់បំផ្លាញ​ព្រៃឈើ​របស់​ឧកញ៉ា ថៃ ដែល​កំពុង​កើតមាន យ៉ាង​អនាធិបតេយ្យ​នៅតាម​តំបន់​អភិ​រក្ស ក៏​មកដល់ពេលនេះ​ឧកញ៉ា ថៃ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ រួច​បន្តសកម្មភាព​កាប់បំផ្លាញ​និង​ដឹកជញ្ជូន ឈើ​ខុសច្បាប់​យ៉ាង​ក្រអឺតក្រទម​បំផុត​។​

​ប្រជា​សហគមន៍​បាន​លើកឡើងថា បទល្មើស​កាប់​ឈើ នៅ​ដែនជម្រកសត្វព្រៃ​លំផាត់ ត្រង់ចំណុច​កំពត​តាវៀន ឃុំ​ស្រែ​អង្គ្រង កំពុង​កើតមាន​យ៉ាង​អនាធិបតេយ្យ ក្នុង​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយនេះ ប្រព្រឹត្ត​ដោយ​ឈ្មួញ​ដ៏​មានអំណាច ដែល​ទទួលបាន​សិទ្ធិ ប្រមូល​អនុផល​ព្រៃឈើ​នៅតាម​តំបន់​ព្រៃ​សម្បទាន នៅក្បែរនោះ​។ ជា​ធម្មតា មន្ត្រី​អភិរក្ស បានដាក់​ប៉ុស្តិ៍​និង​បែង​ចែកវេន​ប្រចាំការ គ្រប់​ច្រកចេញចូល​ទាំងអស់ ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ ប៉ុន្តែ​មន្ត្រី​ទាំងនោះ​បានត្រឹមតែ បិទ​ភ្នែក​បិទ​ត្រចៀក ធ្វើ​មិនដឹងមិនឮ ចំពោះ​ភាពអនាធិបតេយ្យ ដែល ឧកញ៉ា ថៃ បញ្ជូន​កម្មករ​ឲ្យ​ទៅ​ចូល​ព្រៃ កាប់​ឈើ​ប្រណីត​គ្រប់​ប្រភេទ យកទៅ​ស្តុក​ទុក​ក្នុង​ទីតាំង​ដី​សម្បទាន​នៅក្បែរនោះ រួច​បន្ត​ដឹកចេញទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​សុខ​ស្រួល​បំផុត​។​

​មានការ​រំលឹក​ផងដែរ​ថា ឧកញ៉ា ថៃ បាន​ជួល​កម្មករ យ៉ាងហោចណាស់ ៥០​ទៅ​៦០ នាក់​ក្នុង​មួយថ្ងៃៗ ឲ្យ​ចូល​ព្រៃ​កាប់​ឈើ​ប្រណីត ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ និង​បាន​ប្រើប្រាស់​រថយន្ត​រ៉េវ​កែច្នៃ មិនតិចជាង ១០​គ្រឿង សម្រាប់​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ លាន់ឮ​កងរំពង តែ​មន្ត្រី​អភិរក្ស​ក្រោម​បញ្ជា របស់លោក អ៊ូ សុធី ជា​ប្រធាន​ដែន​ជម្រក សត្វព្រៃ​លំផាត់ មិនដែល​ឈឺក្បាល​វិលមុខ ពី​បញ្ហា​នេះ​ម្តងណា​ឡើយ មិនដឹង​ជា​ទទួលបាន ផលប្រយោជន៍​ប៉ុន្មាន ពី​ឧកញ៉ា ថៃ នោះទេ​។ គេ​ចង់ឃើញ​លោក សាយ សំ​អាល់ ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ពិនិត្យមើល​លក្ខណសម្បត្តិ របស់លោក អ៊ូ សុធី ឡើងវិញ​ផង បន្ទាប់ពី​មាន​ពាក្យបណ្តឹង របស់​ប្រជា​សហគមន៍ ដែល​បានលើកឡើង​ពី​ភាពអនាធិបតេយ្យ នៃ​ការកាប់បំផ្លាញ​ព្រៃឈើ តាមតែ​អំពើ​ចិត្ត ប្រព្រឹត្ត​ដោយ​ឧកញ៉ា មាន​លុយ មានអំណាច​។​

​ឧកញ៉ា ថៃ បាន​បញ្ជូន​កម្មករ ឲ្យ​ចូល​ព្រៃ​កាប់​ឈើ រួចហើយ​ដឹកជញ្ជូន យកទៅ​ស្តុក​ទុក​នៅក្នុង ទីតាំង​ដី​សម្បទាន​ធំៗ​ចំនួន ២​កន្លែង គឺ​នៅក្នុង​ទីតាំង​ក្រុមហ៊ុន ប៉ា​ស៊ីហ្វិក និង​ក្រុមហ៊ុន ហុង​អា​ញ់ អណ្តូង​មាស ហើយ​នៅ​ពីក្រោយ​ឧកញ៉ា ថៃ ក៏មាន​សមត្ថកិច្ច​មួយ​ចំនួន បាន​ចេញមុខ​មកជួយ​ជ្រោមជ្រែង ឲ្យ​ការដឹកជញ្ជូន​ឈើ​ខុស​ច្បាប់ របស់​ឧកញ៉ា​ថៃ ដំណើរការ​ដោយ​រលូន​ល្អ  មិនដែល​មានការ​បង្ក្រាប ម្តងណា​ឡើយ​។ ការដឹកជញ្ជូន​ឈើ​ប្រណីត របស់​ឧកញ៉ា ថៃ ពេលខ្លះ​ត្រូវ​រថយន្ត​ខូច​តាមផ្លូវ ឬ​ជាប់ផុង​ដោយសារតែ ផ្ទុក​លើស​ទម្ងន់ ក៏​មិន​ដែលមាន​សមត្ថកិច្ច ឬ​មន្ត្រី​ជំនាញ ទៅ​ត្រួតពិនិត្យ​ឬ​សួរនាំ​ម្តងណា​ឡើយ ព្រោះ​គេ​ដឹងថា ជា​របស់​ឧកញ៉ា ថៃ ដែល​ពួកគេ​ទទួលបាន ផលប្រយោជន៍​ជាប់​ជាប្រចាំ ទើប​ធ្វើ​មិនដឹងមិនឮ ទុក​ឲ្យ​ឧកញ៉ា ថៃ ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​។​

​ផ្អែក​តាម​បទបញ្ជា​របស់​សម្តេច ហ៊ុន សែន និង​សុន្ទរកថា កាលពី​ពេលមុន ដែលថា​ជន​បំផ្លាញ​ព្រៃឈើ គឺជា​ជនឧក្រិដ្ឋ ត្រូវ​នាំទៅ​កាត់ទោស​តាមច្បាប់ ប៉ុន្តែ​រឿង​ពិត​ជាក់ស្តែង មេ​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ធ្វើ​សកម្មភាព​កាន់តែ​គគ្រឹកគគ្រេង កាន់​តែមាន​លុយកាក់​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​រំភើយ ហើយ​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ រាប់រយ​នាក់ បាន​ក្លាយជា​ឧកញ៉ា តាមរយៈ​ការចាយ​លុយ ទិញ​គោរមងារ ឬ​ចេញ​លុយ​ជួយ​កសាង សមិទ្ធផល​ក្នុង​សង្គម​បន្តិចបន្តួច​។ គួរ​ឲ្យ​ខ្មាសអៀន​ផងដែរ នៅពេលដែល​មេ​ឈ្មួញ រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជាច្រើន មាន​ងារ​សុទ្ធតែជា​ឧកញ៉ា និង​មាន​ឥទ្ធិពល​អំណាច​ធំធេង គ្មាន​នរណា​ហ៊ាន​ក្អក​ជាមួយ​ទេ ពោលគឺ​ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ មិន​ត្រឹមតែ​គ្មាន​ទោសពៃរ៍ ឬ​ជា​ឧក្រិដ្ឋជន​នោះទេ ថែមទាំង​មានអំណាច បង្ក​ព្យុះភ្លៀង​តាមតែ​អំពើ​ចិត្ត​៕

Wat 060320


Source from: watphnom-news.com

No comments:

Post a Comment