បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ភ្នាល់​ប្រាក់​លាន ឃាត់ខ្លួន​អ្នកញៀន​ល្បែង មក​អប់រំ​ធ្វើ​កិច្ចសន្យា

បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ភ្នាល់​ប្រាក់​លាន ឃាត់ខ្លួន​អ្នកញៀន​ល្បែង មក​អប់រំ​ធ្វើ​កិច្ចសន្យា

​ខេត្តបាត់ដំបង៖ស​មត្ថ​កិច្ច​​នគរ​បាលស្រុក​​សំ​ពៅ​​លូនបាន​​ប​ង្ក្រាប​​ស​ង្វៀន​​ប​ញ្ជ​ល់​​មាន់ដក​ហូត​​បាន​​មាន់​​ជល់២​​ក្បាលម៉ូ​តូ

ខេត្តបាត់ដំបង ៖ ស​មត្ថ​កិច្ច​​នគរ​បាល ស្រុក​​សំ​ពៅ​​លូន បាន​​ប​ង្ក្រាប​​ស​ង្វៀន​​ប​ញ្ជ​ល់​​មាន់ ដក​ហូត​​បាន​​មាន់​​ជល់ ២​​ក្បាល ម៉ូ​តូ ១២​​គ្រឿង និង​​ឃាត់​ខ្លួន​​ម​នុស្ស ១២​​នាក់ មក​​អប់រំ​​ធ្វើ​​កិច្ច​ស​ន្យា​​ ឈប់​​លេង​​ត​ទៅ​ទៀត កាល​ពី​​វេ​លា​​ម៉ោង ១៨​​និង​​៣០នា​ទី​​ថ្ងៃ​ទី​​១៧ ខែ​មី​នា ឆ្នាំ​២០១៤ នៅ​ចំណុច​បេង​ទ្រេត ភូមិ​ត្រពាំង​ព្រលឹត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​

​លោក ពេជ្រ សា​រ៉ែ​ន អធិការ​ស្រុក​សំពៅ​លូន បានអោយដឹងថា ដោយ​អនុវត្តន៍​លើ​គោលការណ៍ ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ទប់ស្កាត់​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ លោក​បាន​ចាត់​កម្លាំង ឲ្យ​ចុះបង្ក្រាប​សង្វៀន ជល់​មាន់​មួយកន្លែង ដែល​ដាក់​ប្រាក់​រាប់លាន​រៀល និង​រាប់ម៉ឺន​បាត ដែល​អ្នកលេង​ទាំងនោះ ជា​កម្មករ​និង​ជា​អ្នកចំការ ក្នុងស្រុក​សំពៅ​លូន យកមក​អប់រំ​និង​ធ្វើ​កិច្ចសន្យា ឈប់​លេង​តទៅទៀត​។

​វត្ថុតាង​ដែល​ដកហូត​បាន រួមមាន​ស៊ុមមាន់​ចំនួន​២ សត្វ​មាន់​ចំនួន ២​ក្បាល ម៉ូតូ​ចំនួន ១២​គ្រឿង និង​ឃាត់ខ្លួន​មនុស្ស​ចំនួន ១២​នាក់​។ លោក ពេជ្រ សា​រ៉ែ​ន អធិការ​ស្រុក​សំពៅ​លូន បាន​បញ្ជាក់ថា អ្នកលេង​ប្រជល់មាន់​ចំនួន ១២​នាក់ បានធ្វើ​កិច្ចសន្យា ចំពោះមុខ​សមត្ថកិច្ច​ថា ឈប់​លេង​មាន់​ជល់​ទៀត និង​ខិតខំ​ជួយ​ធ្វើ​ការងារ រកលុយ​ជួយ​ទ្រទ្រង់​គ្រួសារ ហើយ​បើ​មាន​លើក​ក្រោយ ទទួលទោស​តាមផ្លូវ​ច្បាប់​៕ ដោយ សុខ​ជា​

Wat 180310


Source from: watphnom-news.com

No comments:

Post a Comment