ផឹកស៊ីស្រវឹងកើតជម្លោះក្តៅក្រហាយ វាយសម្លាប់ស្ត្រីជនជាតិវៀតណាម រត់មិនរួចពីខ្នោះ

ខេត្តតាកែវ ៖ សមត្ថកិច្ចនគរបាលស្រុកអង្គរបុរី បានចាប់ឃាត់ខ្លួន បុរសវ័យក្មេង ២នាក់ ក្រោយពេលផឹកស៊ីស្រវឹង ហើយវាយសម្លាប់ ស្ត្រីជនជាតិវៀតណាមម្នាក់ កាលពីវេលាម៉ោង ៧និង៣០ នាទី យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ ស្ថិតក្នុងប្រឡាយលេខ០៧ ក្នុងភូមិទួលពទ្ទ្រា ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្តតាកែវ ហើយរត់គេចខ្លួន បានតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ។
ស្ត្រីរងគ្រោះមានឈ្មោះ នាង ស៊ីបេបា អាយុ ៥៩ឆ្នាំ ជាជនជាតិវៀតណាម រស់នៅភូមិលេខ២ ឃុំទឹកជុក ស្រុកអាងភូ ខេត្តអាងយ៉ាង ប្រទេសវៀតណាម ។ សមត្ថកិច្ចឃុំគោកធ្លក បានឲ្យដឹងថា ជនដៃដល់ដែលបានសម្លាប់ ស្ត្រីជនជាតិវៀតណាមនោះ មានឈ្មោះ ស្រ៊ុន ភេទប្រុស អាយុ ២៩ឆ្នាំ និងម្នាក់ទៀតឈ្មោះ វឿន ភេទប្រុស អាយុ ២៥ឆ្នាំ អ្នកទាំង២ រស់នៅភូមិព្រៃបាសុង ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យទាំង ២នាក់ បានទៅផឹកកាហ្វេនិងស្រានៅ តូបរបស់ស្ត្រីរងគ្រោះ រហូតទាល់តែស្រវឹង ក៏មានទាស់ពាក្យសម្តី ជាមួយស្ត្រីរងគ្រោះហើយមួយសន្ទុះក្រោយមក ជនសង្ស័យបានទៅយកកាបិត និងដំបងដំទឹកកក របស់ស្ត្រីរងគ្រោះ មកវាយនិងចាក់មិនញញើតដៃ បណ្តាលឲ្យស្ត្រីរងគ្រោះ ស្លាប់ភ្លាមៗនៅក្នុង ថ្លុកឈាម ។ ក្រោយពេលកើតហេតុ ជនសង្ស័យទាំង ២នាក់ បានរត់គេចខ្លួន តែត្រូវកម្លាំងនគរបាលស្រុកអង្គរបុរី សហការជាមួយនគរបាលប៉ុស្តិ៍ ឃុំគោកធ្លក ស្ទាក់ឃាត់ខ្លួនជនសង្ស័យ បានភ្លាមៗ តែម្តង៕
Source from: watphnom-news.com