ថៅកែស៊ីឌីចង់ប្លែកមាត់ បែកគំនិតហែកជញ្ជាំងផ្ទះ ចូលរំលោភប្រពន្ធគេផ្អើលទាំងយប់
ខេត្តកំពត៖បុរសម្នាក់ផឹកស្រាស្រវឹងនិងមានតម្រេកតណ្ហាទប់មិនជាប់បានហែកជញ្ជាំងបំណងចូលទៅរំលោភប្រពន្ធគេកាលពីវេលាម៉ោង៨និង៤០ខេត្តកំពត ៖ បុរសម្នាក់ផឹកស្រាស្រវឹង និងមានតម្រេកតណ្ហាទប់មិនជាប់ បានហែកជញ្ជាំងបំណង ចូលទៅរំលោភប្រពន្ធគេ កាលពីវេលាម៉ោង ៨និង៤០ នាទីថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៤ នៅលើផ្ទះស្ត្រីរងគ្រោះ ក្នុងភូមិលក្ខជា ឃុំព្រែកក្រឹសស្រុកកំពង់ត្រាច ខេត្តកំពត តែត្រូវបុរសជាប្តីដឹងខ្លួនទាន់ បានដេញវាយឲ្យរត់ចុះចេញពីផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់។
ជនសង្ស័យមានឈ្មោះ សុខ រឿន ភេទប្រុស អាយុ ៥៤ឆ្នាំ មានទីលំនៅក្នុងភូមិលក្ខជា ឃុំព្រែកក្រឹសស្រុកកំពង់ត្រាច ខេត្តកំពត។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ សេង សារឿន អាយុ ២៦ឆ្នាំ មានប្តីឈ្មោះ កែន សុវណ្ណ អាយុ ២៩ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ។ តាមប្រភពពីជនរងគ្រោះ២នាក់ប្តីប្រពន្ធ បានអោយដឹងថា កាលពីថ្ងៃទី២៧ វេលាម៉ោង ៨និង៤០ នាទីយប់ នៅក្នុងផ្ទះស្ត្រីរងគ្រោះ បុរសឈ្មោះ សុខ រឿន បានហែកជញ្ជាំងផ្ទះពីខាងក្រោយ ចូលតាមរោងគោទៅក្នុងផ្ទះទាំងយប់ ខណៈដែលប្តីរបស់ស្ត្រីរងគ្រោះកំពុងដេកលង់លក់។
ពេលលបលួចចូលដល់ ក្នុងផ្ទះហើយនោះ ឈ្មោះ សុខ រឿន បានដើរចូលក្នុងបន្ទប់ ដោះអំពូលម៉ែត្រពន្លត់ភ្លើងហើយឡើងលើគ្រែ ដែលនាងកំពុងដេកជាមួយកូន ២នាក់ តែត្រូវប្តីរបស់ស្ត្រីរងគ្រោះភ្ញាក់ទាន់ ក៏បានដេញវាយតែត្រូវឈ្មោះ សុខ រឿន រត់ចេញតាមជញ្ជាំងក្រោយ គេចខ្លួនដោយសុវត្ថិភាព។បើតាមប្រភពពីអ្នកភូមិផងរបងជាមួយ បានអោយដឹងថា បុរសឈ្មោះ សុខ រឿន និងប្តីស្ត្រីរងគ្រោះ គឺជាថៅកែនិងកូនឈ្នួល ហើយមានភាពជិតស្និទ្ធដូចឪពុកនិងកូន ពោលគឺឈ្មោះ សុខ រឿន ជាថៅកែស៊ីឌី ចំណែកឈ្មោះ កែន សុវណ្ណ ជាកូនឈ្នួល។
បើតាមសំដីស្ត្រីរងគ្រោះ បានអោយដឹងថា បុរសឈ្មោះ សុខ រឿន កន្លងមកតែងតែ ប្រើពាក្យសំដីឡែបខាយ ជាលក្ខណៈមើលងាយ មកលើនាងជារឿយៗ ពេលស្រវឹងម្តងៗ ហើយនាងក៏ធ្លាប់ប្រាប់ពីសកម្មភាពមិនល្អរបស់ឈ្មោះ សុខ រឿន អោយប្តីបានដឹងដែរ តែដោយសារគិតថា គាត់ស្រវឹងមិនប្រកាន់ខឹងអ្វីឡើយ ទើបតែដល់ថ្ងៃកើតហេតុ បុរសជាប្តីយល់ច្បាស់ថា ឈ្មោះ សុខ រឿន មានគំនិតមិនល្អចំពោះ ក្រុមគ្រួសារខ្លួនយូរហើយ។ ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង ២នាក់ប្តីប្រពន្ធ សូមអោយសមត្តកិច្ចមេត្តា ជួយរកយុត្តិធម៌ជូនពួកគេ និងទាមទារជំងឺចិត្ត ២០០០ដុល្លារ និងផ្តន្ទាទោសតាមច្បាប់៕
Source from: watphnom-news.com