ថៅកែ​ស៊ី​ឌី​ចង់​ប្លែក​មាត់ ​បែកគំនិតហែក​ជញ្ជាំង​ផ្ទះ ចូល​រំលោភ​ប្រពន្ធ​គេ​ផ្អើល​ទាំងយប់​

ថៅកែ​ស៊ី​ឌី​ចង់​ប្លែក​មាត់ ​បែកគំនិតហែក​ជញ្ជាំង​ផ្ទះ ចូល​រំលោភ​ប្រពន្ធ​គេ​ផ្អើល​ទាំងយប់​

​ខេត្តកំពត៖បុរស​​ម្នាក់​​ផឹក​ស្រា​​ស្រ​វឹងនិង​​មាន​​ត​ម្រេក​​ត​ណ្ហា​​ទប់​​មិន​​ជាប់បាន​​ហែក​​ជ​ញ្ជាំង​​បំ​ណង​​ចូល​ទៅ​​រំ​លោភ​​ប្រ​ពន្ធ​​គេកាល​ពី​​វេ​លា​​ម៉ោង៨​​និង​​៤០​

​ខេត្តកំពត ៖ បុរស​​ម្នាក់​​ផឹក​ស្រា​​ស្រ​វឹង និង​​មាន​​ត​ម្រេក​​ត​ណ្ហា​​ទប់​​មិន​​ជាប់ បាន​​ហែក​​ជ​ញ្ជាំង​​បំ​ណង​ ​ចូល​ទៅ​​រំ​លោភ​​ប្រ​ពន្ធ​​គេ កាល​ពី​​វេ​លា​​ម៉ោង ៨​​និង​​៤០​ នា​ទី​​ថ្ងៃ​ទី​២៧ ខែ​​កុ​ម្ភះ ឆ្នាំ​​២០​១៤ នៅ​លើ​ផ្ទះ​​ស្ត្រី​​រង​គ្រោះ ក្នុង​ភូមិ​​លក្ខ​​ជា ឃុំ​​ព្រែក​​ក្រឹសស្រុក​កំពង់ត្រាច ខេត្តកំពត តែ​ត្រូវ​បុរស​ជា​ប្តី​ដឹងខ្លួន​ទាន់ បាន​ដេញ​វាយ​ឲ្យ​រត់​ចុះ​ចេញពីផ្ទះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំងយប់​។​

​ជនសង្ស័យ​មានឈ្មោះ សុខ រឿន ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​លក្ខ​ជា ឃុំ​ព្រែក​ក្រឹស​ស្រុក​កំពង់ត្រាច ខេត្តកំពត​។​ ​ចំណែក​ស្ត្រី​រងគ្រោះ មាន​ឈ្មោះ សេង សារឿន អាយុ ២៦​ឆ្នាំ មាន​ប្តី​ឈ្មោះ កែន សុវណ្ណ អាយុ ២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ​។ តាម​ប្រភពពី​ជនរងគ្រោះ​២​នាក់​ប្តី​ប្រពន្ធ បាន​អោយ​ដឹងថា កាលពី​ថ្ងៃទី​២៧ វេលា​ម៉ោង ៨​និង​៤០ នាទី​យប់ នៅក្នុង​ផ្ទះ​ស្ត្រី​រងគ្រោះ បុរស​ឈ្មោះ សុខ រឿន បាន​ហែក​ជញ្ជាំង​ផ្ទះ​ពី​ខាងក្រោយ ចូល​តាម​រោង​គោ​ទៅ​ក្នុង​ផ្ទះ​ទាំងយប់ ខណៈដែល​ប្តី​របស់​ស្ត្រី​រងគ្រោះ​កំពុង​ដេក​លង់លក់​។​

​ពេល​លបលួច​ចូលដល់ ក្នុងផ្ទះ​ហើយ​នោះ ឈ្មោះ សុខ រឿន បាន​ដើរចូល​ក្នុង​បន្ទប់ ដោះ​អំពូល​ម៉ែត្រ​ពន្លត់ភ្លើង​ហើយ​ឡើងលើ​គ្រែ ដែល​នាង​កំពុង​ដេក​ជាមួយ​កូន ២​នាក់ តែ​ត្រូវ​ប្តី​របស់​ស្ត្រី​រងគ្រោះ​ភ្ញាក់​ទាន់ ក៏បាន​ដេញ​វាយ​តែ​ត្រូវ​ឈ្មោះ សុខ រឿន រត់ចេញ​តាម​ជញ្ជាំង​ក្រោយ គេចខ្លួន​ដោយ​សុវត្ថិភាព​។​បើតាម​ប្រភពពី​អ្នក​ភូមិ​ផង​របង​ជាមួយ បានអោយដឹងថា បុរស​ឈ្មោះ សុខ រឿន និង​ប្តី​ស្ត្រី​រងគ្រោះ គឺជា​ថៅកែ​និង​កូនឈ្នួល ហើយ​មាន​ភាពជិតស្និទ្ធ​ដូច​ឪពុក​និង​កូន ពោលគឺ​ឈ្មោះ សុខ រឿន ជា​ថៅកែ​ស៊ី​ឌី ចំណែក​ឈ្មោះ កែន សុវណ្ណ ជា​កូនឈ្នួល​។​

​បើតាម​សំដី​ស្ត្រី​រងគ្រោះ បានអោយដឹងថា បុរស​ឈ្មោះ សុខ រឿន កន្លងមក​តែងតែ ប្រើពាក្យ​សំដី​ឡែបខាយ ជា​លក្ខណៈ​មើលងាយ មកលើ​នាង​ជារឿយៗ ពេល​ស្រវឹង​ម្តងៗ ហើយ​នាង​ក៏​ធ្លាប់​ប្រាប់​ពី​សកម្មភាព​មិនល្អ​រប​ស់​ឈ្មោះ សុខ រឿន អោយ​ប្តី​បានដឹង​ដែរ តែដោយសារ​គិតថា គាត់​ស្រវឹង​មិន​ប្រកាន់​ខឹង​អ្វី​ឡើយ ទើបតែ​ដល់​ថ្ងៃកើតហេតុ បុរស​ជា​ប្តី​យល់ច្បាស់​ថា ឈ្មោះ សុខ រឿន មានគំនិត​មិនល្អ​ចំពោះ ក្រុមគ្រួសារ​ខ្លួន​យូរហើយ​។ ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំង ២​នាក់​ប្តី​ប្រពន្ធ សូមអោយ​សម​ត្ត​កិច្ច​មេត្តា ជួយ​រក​យុត្តិធម៌​ជូន​ពួកគេ និង​ទាម​ទារជំងឺចិត្ត ២០០០​ដុល្លារ និង​ផ្តន្ទាទោស​តាមច្បាប់​៕



Source from: watphnom-news.com

No comments:

Post a Comment