ម៉ូតូបោកបុកគ្នាយ៉ាងពេញទំហឹងរងរបួសធ្ងន់ស្រាល ៣នាក់ ដោយសារបត់មិនមើលឆ្វេងស្តាំ

ខេត្តកណ្តាល ៖ យ៉ាងហោចណាស់មនុស្ស ៣នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារម៉ូតូនិងម៉ូតូ បោលបុកគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ៧និង៤០ នាទី យប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅចំណុច ផ្លូវលេខ២១ កែង១០៨ភូមិតាខ្មៅ សង្កាត់តាខ្មៅ ខេត្តកណ្តាល ដោយសារការធ្វេសប្រហែស បត់មិនមើលឆ្វេងស្តាំ។
សាក្សីនៅបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បង្កឡើងដោយម៉ូតូម៉ាក ហុងដាវ៉េវ ពណ៌ខៀវ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សុង លី ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅស្រុកបុរីជលសារ ខេត្តតាកែវ បើកបរក្នុងទិសដៅ ពីត្បូងមកជើង រួចក៏ជ្រុលទៅបុកម៉ូតូ ម៉ាកអាយខុន ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១AD-6600 បើកដោយ ឈ្មោះ អៀង សីហា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិលេខ០៧ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បើកបរក្នុងទិសដៅ បណ្តាលឲ្យរងគ្រោះទាំង ៣នាក់ រងរបួសធ្ងន់ស្រាល៕
Source from: watphnom-news.com