ស្នងការនគរបាលរាជធានី ៖ ការប្ដូរលេខថ្មីសម្រាប់ វិទ្យុទាក់ទង គ្មានយកប្រាក់ និងដើម្បីពង្រឹងការងារសន្ដិសុខ អ្នកមិនចាំបាច់ជារឿងផ្សេង

រាជធានីភ្នំពេញ ៖ ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ផ្កាយ៣ ជួន សុវណ្ណ បានបញ្ជាក់ថា គោលការណ៍ផ្លាស់ប្ដូរ លេខថ្មីសម្រាប់ វិទ្យុទាក់ទងក្នុងជួរនគរ បាលរាជធានីភ្នំពេញ ដែលធ្វើឡើងនៅពេលនេះ ដើម្បីពង្រឹងការងារសន្ដិសុខកាន់តែ ល្អប្រសើរ ហើយការ ផ្លាស់ប្ដូរលេខថ្មីសម្រាប់ នគរបាលនោះ គឺពុំមានការ គិតលុយពីក្រុម ហ៊ុនបរកែវនោះឡើយ ។
ការលើកឡើងយ៉ាងដូច្នេះ ពីសំណាក់ ស្នងការនគរបាល រាជធានីភ្នំពេញ ក្រោយពីមានសេចក្ដីរាយការណ៍ និងការលើកឡើង មួយចំនួនដោយអះអាងថា វិទ្យុទាក់ទង របស់មន្ដ្រីនគរបាល ដែលតម្រូវឱ្យផ្លាស់ប្ដូរ លេខថ្មីនោះ គឺតម្រូវឱ្យបង់លុយយ៉ាងតិច ២០០ដុល្លារ ក្នុងនោះសម្បក វិទ្យុទាក់ទង តម្លៃជិត ១០០ដុល្លារ និងលេខថ្មី របស់វិទ្យុ ទាក់ទងតម្លៃជាង ១០០ដុល្លារ ។
ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បានអះអាងថា ចំពោះអ្នកដែលមិន ចាំបាច់ ហើយបើចង់បានការប្រើប្រាស់វិទ្យុ ទាក់ទង និងលេខថ្មីត្រូវចំណាយ លុយដោយ ខ្លួនឯង ។
ស្នងការនគរបាល រាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយសារតែការប្រើប្រាស់លេខ តាមវិទ្យុទាក់ទង កាលពីមុនត្រូវបាន ជនមួយចំនួនយកទៅប្រើប្រាស់ ហើយពេល ខ្លះ ជេរ និងប្រមាថ ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ព្រមទាំងស្ដាប់ព័ត៌មាន សម្ងាត់របស់ ជួរនគរបាល ទើបថ្នាក់លើមានគោលការណ៍ ឱ្យផ្លាស់ប្ដូរលេខថ្មី សម្រាប់វិទ្យុទាក់ទង ។
លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បាន បញ្ជាក់ទៀតថា សម្រាប់ការប្ដូរលេខថ្មីទៅ លើវិទ្យុទាក់ទងនៅពេលនេះ គឺតម្រូវឱ្យ ចេញកាត ហើយបិទស្ទិកឃ័រឈ្មោះនៅលើ វិទ្យុទាក់ទង ដើម្បីសម្គាល់អ្នកប្រើប្រាស់ឱ្យពិតប្រាកដ មិនត្រូវធ្វើប៉ាតណាប៉ាតណី នោះឡើយ ។
បើតាមលោកស្នងការ ចំពោះមន្ដ្រីនគរបាល ផ្លាស់ប្ដូរលេខថ្មីគឺអង្គភាពរបស់ខ្លួនជា អ្នកទទួលខុសត្រូវ និងដោះស្រាយ ហើយសម្រាប់បុគ្គលណាដែលមិនចាំបាច់ និងមិនតម្រូវឱ្យប្រើប្រាស់វិទ្យុទាក់ទង ហើយខ្លួនចង់ប្រើនោះ នឹងទិញលេខថ្មីគឺត្រូវទទួល ខុសត្រូវខ្លួនឯង ហើយពេលខ្លះអង្គភាពបាន ជួយឱ្យមានការបង់ រំលោះទៀតផង ។
សូមបញ្ជាក់ថា វិទ្យុទាក់ទងត្រូវបានគេ មើលឃើញថា មានការប្រើប្រាស់យ៉ាងទូលំ ទូលាយ ជាពិសេសអ្នកដែលមានលុយគឺទៅ ទិញ នៅក្រុមហ៊ុន បរកែវ និងបញ្ចូល លេខ ដែលអ្នកខ្លះទិញមកដាក់សៀតចង្កេះ ដើម្បី បង្អួតថា ខ្លួនមានអំណាច ថាខ្លួនជាសមត្ថ កិច្ច និងពេល ខ្លះជនល្មើសក្នុងបទល្មើស ផ្សេងៗ ក៏អាចប្រើប្រាស់វិទ្យុ ទាក់ទងបានផងដែរ ហើយអាចស្ដាប់នូវព័ត៌មានសន្ដិ សុខ ដែលប្រកាសឡើងដោយនគរបាល ។
ដូច្នេះហើយដោយមានគោលការណ៍ណែនាំ ពីថ្នាក់ដឹកនាំ ក្រសួង មហាផ្ទៃ និងអគ្គស្នង ការនគរបាលជាតិ ទើបស្នងការនគរបាល រាជធានីភ្នំពេញ តម្រូវឱ្យបិទលេខចាស់ ចោលទាំងអស់ ហើយប្ដូរលេខថ្មីងាយស្រួល គ្រប់គ្រង និង ពង្រឹងប្រសិទ្ធិភាពក្នុងការងារ សន្ដិសុខ របស់ជួរកម្លាំងនគរបាល ទាំងអស់ ក្នុងរាជធានីភ្នំពេញ ៕
Source from: watphnom-news.com