ម៉ូតូ​បោក​បុក​គ្នា​យ៉ាង​ពេញទំហឹង​រងរបួស​ធ្ងន់​ស្រាល ៣​នាក់ ដោយសារ​បត់​មិន​មើល​ឆ្វេង​ស្តាំ​

ម៉ូតូ​បោក​បុក​គ្នា​យ៉ាង​ពេញទំហឹង​រងរបួស​ធ្ងន់​ស្រាល ៣​នាក់ ដោយសារ​បត់​មិន​មើល​ឆ្វេង​ស្តាំ​

​ខេត្តកណ្តាល៖យ៉ាង​ហោច​ណា​ស់​​ម​នុស្ស៣​​នាក់បាន​​រ​ង​របួស​​ធ្ងន់​​ស្រាលដោយ​សារ​​ម៉ូ​តូ​និង​​ម៉ូតូបោល​​បុក​​គ្នា​​យ៉ាង​ពេញ​ទំ​ហឹងកាល​ពី​​វេ​លា​​ម៉ោង៧​​និង​​៤០

​ខេត្តកណ្តាល ៖ យ៉ាង​ហោច​ណា​ស់​​ម​នុស្ស ៣​​នាក់ បាន​​រ​ង​របួស​​ធ្ងន់​​ស្រាល ដោយ​សារ​​ម៉ូ​តូ​និង​​ម៉ូតូ បោល​​បុក​​គ្នា​​យ៉ាង​ពេញ​ទំ​ហឹង កាល​ពី​​វេ​លា​​ម៉ោង ៧​​និង​​៤០ នាទី យប់​​ថ្ងៃ​ទី​​២៩ ខែ​មី​នា ឆ្នាំ​២​០១៤ ស្ថិត​នៅ​​ចំ​ណុច ផ្លូវ​​លេខ​​២១ កែង​​១០៨ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ខេត្តកណ្តាល ដោយសារ​ការធ្វេសប្រហែស បត់​មិន​មើល​ឆ្វេង​ស្តាំ​។​

​សាក្សី​នៅបាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ ខាងលើនេះ បង្កឡើង​ដោយ​ម៉ូតូ​ម៉ាក ហុងដា​វ៉េវ ពណ៌​ខៀវ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ សុង លី ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ​ស្រុក​បុរី​ជលសារ ខេត្តតាកែវ បើកបរ​ក្នុងទិសដៅ ពី​ត្បូង​មក​ជើង រួច​ក៏​ជ្រុល​ទៅបុក​ម៉ូតូ ម៉ាក​អាយ​ខុន ពណ៌​ស លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១AD-6600 បើក​ដោយ ឈ្មោះ អៀង សីហា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​លេខ​០៧ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល បើកបរ​ក្នុងទិសដៅ បណ្តាល​ឲ្យ​រងគ្រោះ​ទាំង ៣​នាក់ រងរបួស​ធ្ងន់​ស្រាល​៕

Wat 30031


Source from: watphnom-news.com

No comments:

Post a Comment