អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​របស់​ដន្លង​ដង​ស្នែង​បុរស​ខ្លាំង ត្រូវបាន​ផ្ទេរ​ឲ្យ​ឋិត​ក្រោម​ក្រសួង​រ៉ែ​និង​ថាមពល​វិញ​

អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​របស់​ដន្លង​ដង​ស្នែង​បុរស​ខ្លាំង ត្រូវបាន​ផ្ទេរ​ឲ្យ​ឋិត​ក្រោម​ក្រសួង​រ៉ែ​និង​ថាមពល​វិញ​

អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ដែល​បាន​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ជ​ស​/​រកត​/០១៩៨/២០ ចុះ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​១៩៩៨ និង​ឋិត​នៅក្រោម​ការគ្រប់គ្រង​រប​ស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​និង​ត្រូវជា​ដន្លងដងស្នែង​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង ជា​នាយករដ្ឋមន្ត្រី អស់​រយៈពេល​ចំនួន​១៥​ឆ្នាំ​មកហើយ​នោះ ឥឡូវនេះ ត្រូវបាន​ផ្ទេរ​និង​ធ្វើ​សមាហរណកម្ម​ឲ្យ​ឋិត​នៅក្រោម​ក្រសួង​រ៉ែ​និង​ថាមពល​វិញ ដែលមាន​ឯកឧត្តម​ស៊ុយ សែម ជា​រដ្ឋមន្ត្រី​ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៣/១៤០១ ចុះ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៣។ 

ប្រភព​ស្និទ្ធ​នឹង​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ជា​ដន្លងដងស្នែង​រប​ស់​បុរស​ខ្លាំង​ធ្លាប់​ទទួលបាន​ផលប្រយោជន៍​យ៉ាង​ក្រាស់ក្រែល កាលពី​នៅ​កាន់តំណែង​ជា​ប្រធាន​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​តាមរយៈ​ការចុះ​កិច្ចព្រមព្រៀង​និង​កិច្ចសន្យា​ទាំងឡាយ​ជាមួយ​ក្រុមហ៊ុន  រុករក​ស្រាវជ្រាវ​និង​ធ្វើ​អាជីវកម្ម​ប្រេង​នៅ​កម្ពុជា ។​

អនុលោម​តាម​ស្មារតី​នៃ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៣/១៤០១ ចុះ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៣ ដែល​បាន​ផ្ទេរ​និង​ធ្វើ​សមាហរណកម្ម​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ឲ្យ​ឋិត​នៅក្រោម​ក្រសួង​រ៉ែ​និង​ថាមពល ដែលជា​ក្រសួង​ទើប​បង្កើត​ថ្មី​នោះ គឺ​រាល់​កិច្ចព្រមព្រៀង​និង​កិច្ចសន្យា​ទាំងឡាយ​ដែល​ចុះហត្ថលេខា ដោយ​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ត្រូវ​បន្ត​សុពលភាព​នៅក្រោម​សមត្ថកិច្ច​ក្រសួង​រ៉ែ​និង​ថាមពល​វិញ ។​

មជ្ឈដ្ឋាន​អ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ការធ្វើសមាហរណកម្ម​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ឲ្យ​ឋិត​នៅក្រោម​ក្រសួង​រ៉ែ​និង​ថាមពល​តែមួយ​វិញ  ពីព្រោះ​វា​មាន​ភាពល្អប្រសើរ​ជាង​ពី​អតីត​កាលដែល​ក្រសួង​ឧស្សាហកម្ម រ៉ែ​និង​ថាមពល ផ្សេង បែរ​ជាមាន​អាជ្ញាធរ​មួយទៀត សម្រាប់​គ្រប់គ្រង​លើ​វិស័យ​រ៉ែ ប្រេងកាត​ឲ្យ​ឋិត​នៅក្រោម​ទីស្តីការគណៈរដ្ឋមន្ត្រី​ទៅវិញ ធ្វើ​ឲ្យ​មាន​ភាព​ប្រទាំង​ប្រទើស​ក្នុងការ​អនុវត្ត​ការងារ​និង​ក៏បាន​បង្ហាញ​អំពី​ការ​ច្បាមអំណាច​និង​ផលប្រយោជន៍​របស់​ឯក​ឧ​ត្ត​ម​បណ្ឌិត​សភាចា​រ្យ សុខ អាន ជា​ដន្លងដងស្នែង របស់​បុរស​ខ្លាំង នាពេល​កន្លងមក​ផងដែរ ៕​

564739


Source from: www.dtn7.com

No comments:

Post a Comment