និស្សិត​ស្រី​ដែល​លះបង់​ខ្លួនប្រាណ​ថត​រឿង​សិច ដើម្បី​បាន​លុយ​បង់​សាលា មាន​វិប្បដិសារី​

និស្សិត​ស្រី​ដែល​លះបង់​ខ្លួនប្រាណ​ថត​រឿង​សិច ដើម្បី​បាន​លុយ​បង់​សាលា មាន​វិប្បដិសារី​

​សហរដ្ឋអាមេរិក៖និ​ស្សិត​​ស្រី​​ឆ្នាំ​​ទី​មួយ​​ម្នាក់សិក្សា​​នៅ​​សា​កល​វិទ្យា​ល័យDukeUnive​rsityដែល​​ធ្លាប់​​បាន​ក្លាយជា​​តា​រា​​ស្រី​​រឿង​កុន​​កូន​ជ្រូក

​សហរដ្ឋអាមេរិក ៖ និ​ស្សិត​​ស្រី​​ឆ្នាំ​​ទី​មួយ​​ម្នាក់ សិក្សា​​នៅ​​សា​កល​វិទ្យា​ល័យ Duke Unive​rsity ដែល​​ធ្លាប់​​បាន​ក្លាយ ជា​​តា​រា​​ស្រី​​រឿង​កុន​​កូន​ជ្រូក ត្រូវ​បាន​​គេ​​រិះ​គន់​ថា នាង​​ល្បី​ល្បាញ​ម​ក​ដល់​​សព្វ​ថ្ងៃ ដោយ​សារ​តែ​​នាង ថត​​រឿង​​អាស​អា​ភាស​។ នាង​មានឈ្មោះ Belle Knox ដែល​បាន​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍ ក្នុង​កម្មវិធី Piers Morgan Live បន្ទាប់ពី​នាង​ចេញពី​សាលា ដើម្បី​បកស្រាយ​រឿងរ៉ាវ​ផ្សេងៗ ដែល​បាន​កើតឡើង នៅ​សាលា​របស់​នាង​។​

​ទោះជា​យ៉ាងណា និស្សិត​ស្រី​ម្នាក់ បាន​អះអាងថា " ខ្ញុំ​មិន​ត្រូវបាន គេ​ធ្វើ​អាជីវកម្ម​នោះទេ ខ្ញុំ​ពេញ​ចិត្តនឹង​អ្វី ដែល​ខ្ញុំ​កំពុង​ធ្វើ "​។ Knox បាន​លេចមុខ​នៅលើ ទំព័រ​កា​សែត បន្ទាប់ពី​និស្សិត​ឆ្នាំ​ទីមួយ ម្នាក់ទៀត​ឈ្មោះ Thomas Bagley បាន​ទម្លាយ​ប្រវត្តិ​របស់​នាង ក្នុង​កម្មវិធី​មួយ​។ បន្ទាប់ពី​រឿងរ៉ាវ​ទាំងនោះ ត្រូវបាន​បែកធ្លាយ និង​និយាយ​តៗ​គ្នា ទូទាំង​សាលា​នៅ​រដ្ឋ Carolina ខាងជើង ហើយ​នាង​ក៏​ចាប់ផ្តើម មាន​អារម្មណ៍​មិន​ស្រួល និង​ថា​មិនមែនជា កន្លែង​សុវត្ថិភាព​សម្រាប់​នាង ដូច្នេះ​សា​លា​ក៏បាន អនុញ្ញាត​ឲ្យ​នាង ផ្អាក​រៀន ៣-៤ ថ្ងៃ​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ CNN នាង Knox បាន​ពន្យល់​លម្អិត ពី​មូល​ហេតុដែល នាង​ប្រឡូក​ខ្លួន ក្នុង​វិស័យ​រឿងកុន​កូនជ្រូក និង​បានបង្ហាញ ពី​ការសោកស្ដាយ​យ៉ាង​ខ្លាំង ក្នុង​រឿង​នោះ​។ នាង​បាន​សម្រេចចិត្ត ថត​រឿង​នោះ​ដោយសារតែ​នាង ចង់បាន​លុយ ដើម្បី​យកទៅ​បង់ថ្លៃ​សាលា ដែលមាន​តម្លៃ ប្រមាណ ៤៧ ០០០ ដុល្លារ​ក្នុង​មួយឆ្នាំ​។ ទោះជា​យ៉ាងណា ថ្លៃ​សេវា​ដែល​នាង​ទទួលបាន គឺ​មិន​គ្រប់គ្រាន់​នោះទេ នៅពេលនោះ តែ​ធ្វើបែបនេះ នាង​អាច​សម្រួល​បន្ទុកគ្រួសារ របស់​នាង​បាន​ខ្លះ​។​

​មានការ​បញ្ជាក់​ផងដែរ​ថា នៅពេល​ថត​ដំបូង នាង​ទទួលបាន​តម្លៃ ១២០០ ដុល្លារ​អាមេរិក ក្នុង​មួយឈុត​នៃ​រឿង ខណៈ​រូបនាង​មិនដែល ប្រាប់​រឿងនេះ​ដល់​ឪពុក​ម្ដាយ នាង​ឡើយ​។ នេះ​គឺជា​វិប្បដិសារី ដែល​អន្ទង​រូបនាង រហូតមកដល់​សព្វថ្ងៃ​។ ការសម្រេចចិត្ត​របស់​នាង នាពេលនោះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ នាង​សោកស្ដាយ​នោះ គ្រួសារ​ក៏​មិន​គាំទ្រ និង​ស្អប់ខ្ពើម ខណៈ​មិត្ត​ភ័ក្ដិ​នៅ​សាលា​ក៏​រើសអើង និង​រហូត​បែកធ្លាយ​រឿងរ៉ាវ  ពេញ​សាកលវិទ្យាល័យ​ទៀត​៕

Wat BelleKnox2 Wat belle-knox-a Wat belle_knox


Source from: watphnom-news.com

No comments:

Post a Comment