ក្មេងឈាមរាវល្មោភកាម ចាប់ក្មេងស្រីអាយុ ៣ ឆ្នាំ រំលោភក្នុងថ្នាក់រៀនរហូតបានសម្រេច
ខេត្ដកំពង់ចាម៖ក្មេងប្រុសឈាមរាវម្នាក់បានលួងលោមក្មេងស្រីអាយុទើបតែ៣ឆ្នាំអូសចូលក្នុងបន្ទប់សាលារៀនចាប់រំលោភរហូតបានសម្រេចខេត្ដកំពង់ចាម ៖ ក្មេងប្រុសឈាមរាវម្នាក់ បានលួងលោមក្មេងស្រីអាយុទើបតែ ៣ ឆ្នាំ អូសចូលក្នុងបន្ទប់សាលារៀន ចាប់រំលោភរហូតបានសម្រេច ខណៈដែលក្មេងស្រីរងគ្រោះ ដើរពីផ្ទះទៅរកម្ដាយ ដែលកំពុងលក់នំចំណី នៅជិតរបងសាលារៀន កាលពីវេលាម៉ោង ៨និង៣០ នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ នៅចំណុចសាលាបឋមសិក្សា ក្នុងបន្ទប់រៀនថ្នាក់ទី១ ស្ថិតក្នុងភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយ ខេត្ដកំពង់ចាម ។
ក្មេងប្រុសជាជនសង្ស័យ មានឈ្មោះ ហ៊ែល សុខទី អាយុ ១៦ឆ្នាំ មានទីលំនៅ ភូមិ-ឃុំកើត ហេតុខាងលើ ។ ចំណែកក្មេងស្រីរង គ្រោះឈ្មោះ ច.ន.វ.ច.ក អាយុ ៣ឆ្នាំ មានទីលំនៅ ក្នុងភូមិ-ឃុំជាមួយគ្នា ហើយមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ បាន ដើរទៅរកម្ដាយ ដែលកំពុងលក់ដូរនៅចិញ្ចើមផ្លូវ ជាប់របងសាលារៀន ។ ពេលនោះក្មេង ប្រុសសង្ស័យ បានចាប់នាងអូសចូល ទៅក្នុងបន្ទប់ថ្នាក់ទី១ រួចធ្វើសកម្មភាព រំលោភរហូតបានសម្រេច ។
ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះ បានស្រែកយំ និងបានរៀបរាប់ប្រាប់ម្ដាយ ពីសកម្មភាពដែល ក្មេងប្រុសសង្ស័យបាន ប្រព្រឹត្តទៅលើរូបនាង ហើយម្ដាយក៏បាន ប្ដឹងនគរបាល ឱ្យឃាត់ខ្លួនជនសង្ស័យតែម្ដង។ ឈ្មោះ ហ៊ែល សុខទី បានសារភាពថា ខ្លួនពិតជាបាន ចាប់ក្មេងស្រីរំលោភ ខណៈដែលឃើញនាង ដើរមកដល់ចំណុចកើតហេតុ ហើយនៅក្នុងបន្ទប់ថ្នាក់រៀន មិនមានមនុស្ស ទើបធ្វើសកម្មភាពចាប់រំលោភតែម្ដង៕
Source from: watphnom-news.com

Loading...
Loading...